A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 12 January 2015

Sam Rainsy responded to Ranariddh's request for a political alliance លោក​​សម​​រង្ស៊ី​​ឆ្លើយ​តប​​ទៅ​នឹង​​ការ​ស្នើរ​​របស់​​សម្តេច​​ក្រុម​ព្រះ​​ទាក់​ទង​​នឹង​​ការ​រួប​រួម​​គ្មា​​

+អត្ថបទ 11-01-2015 11:38 AM  |  ដោយ VAYO TEAMS 


​ថ្លែង​នៅ​សន្និសីទកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ត្រឡប់មក​ពី​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប​នៅ​ព្រឹក​ម៉ោង​​​ប្រ​មា​ណ​​​ជា​​ង​៩​​ថ្ងៃ​​ទី​​១១​​​មករា​​​នេះ​​​។​ លោក​សម​រង្ស៊ី បាន​លើក​បញ្ជាក់​ថា​ការស្នើរ​របស់​សម្តេច​ក្រុមព្រះ​ទាក់ទង​និង​ការរួបរួម​គ្នា​នេះ គឺ​អាស្រ័យ​ទៅលើ​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ពិតជា​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​។​
​សម្លេង លោក​សម​រង្ស៊ី​៖

​ចំណែក​ការ​ត្រឡប់​មក​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច វិញ​រប​ស់ម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក​សម​រង្ស៊ី​​ប្រ​ធាន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​រូប​​នេះ​​យល់​ឃើញ​ថា​ជា​សិទ្ទិ​របស់​អ្នកនយោបាយ​។ គ្រប់​និន្នាការ គ្រប់​គណបក្ស​ទាំងអស់ ហើយ​លោក​ក៏​ស្វា​គម​ចំពោះ​ការ​ត្រឡប់​នេះ ប៉ុន្នែ​អ្វី​សំខាន់គឺ​មាន​តែ​ប្រជាព​ល​រដ្ឋ​នោះ​ទេ​ជា​អ្នក​វិនិច្ឆ័យ​នៅពេល​បោះឆ្នោត​។​

​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​បែបនេះ គឺ​នៅ​ក្រោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​មួយ​ថ្ងៃ​។​ថ្ងៃ​នោះ​សម្តេច​ក្រុមព្រះ បាន​មាន​ព្រះបន្ទូល​ដោយ​ស្នើ​ឲ្យ​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​រួបរួម​ជាមួយ​ព្រះអង្គ​រួមទាំង​លោក​សម​រង្ស៊ី​។​សម្តេចក្រុមព្រះ​បន្តថា​ទាំង​លោក​សម រង្ស៊ី  និង​ទាំង​លោក​កឹម សុខា​ធ្លាប់​ត្រូវបាន​ព្រះអង្គ​ជួយ​ទំនុកបំរុង​ក្នុង​ជីវិត​នយោបាយ​ផងដែរ​។​

​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ម៉ោង​ប្រមាណ​ជា​៩​ថ្ងៃទី​១១​មករា​នេះ​គឺ​ចំ​ពេល​ដែល​ស្ថានការន​យោ​បាយ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ប្រែ​យ៉ាង​លឿន​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​​ដូច្នេះ​​​ក្រោយ​​ពី​​​មេ​​​បក្ស​​​ប្រឆាំង​ ​មក​​ដល់​​​កម្ពុជា​​​តើ​​​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ការប្រែប្រួល​ដូម្តេចខ្លះ​?
(​ដោយ​៖​គួន សំបូរ​)

1 comment:

Anonymous said...

Ranarith has way to walk,now he is master fool and thicken face like elephant skin,even he hasn't any supporter,why he didn't say to kim sokha,sam raingsy that he want to be cnrp leader ? I seen him on Facebook, he so nervous,he should go gagging on the street that his ability for now.