A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 25 January 2015

Senators from the opposition party threatened to sue local councilor in Lumphat city from the ruling CPP សមាជិក​ព្រឹទ្ធសភា​បក្ស​សង្គ្រោះជាតិ​ព្រមាន​ប្ដឹង​មន្ត្រី​ស្រុក​លំផាត់​របស់​បក្ស​ប្រជាជន

ស្លាក​​បក្ស​សង្គ្រោះជាតិ គេ​ផ្ដួល​រំលំ ៦២០
រូបភាព​ស្លាក​គណបក្ស​សង្គ្រោះជាតិ​​មួយ​ផ្ទាំង ដែល​ត្រូវ​គេ​ផ្ដួល​រំលំ នៅ​ចំណុច​ខាងកើត ក្បាល​ស្ពានថ្ម​ឆ្លង​ទន្លេ​ស្រែពក ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី ២៤ មករា ២០១៥។ RFA/Ratha Visal
RFA/Ratha Visal
មុន​ពេល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ចេញ​ដំណើរ​ពី​ខេត្ត​មណ្ឌលគិរី មកកាន់​ខេត្ត​រតនគិរី ដើម្បី​ជួប​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្លាកគណបក្ស​សង្គ្រោះ​ជាតិ​មួយ​ផ្ទាំង ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​ស្រុក​លំផាត់ នៃ​គណបក្ស​ប្រជាជន​រុះរើ​ចេញ។ សកម្មជន​គណបក្ស​សង្គ្រោះជាតិ ចាត់​ទុក​ថា នេះ​ជា​ទង្វើ​គំរាមកំហែង​ស្មារតី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។
សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះជាតិ​ព្រមាន​ថា នឹង​ប្ដឹង​អភិបាលរង​ស្រុក​លំផាត់ ខេត្ត​រតនគិរី ពី​បទ​បំផ្លិចបំផ្លាញ​ស្លាក​សញ្ញា គណបក្ស​សង្គ្រោះ​ជាតិ។
ការ​អះអាង​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ មករា​បន្ទាប់ពី​ស្លាក​សញ្ញា ជា​អក្សរ​គណបក្ស​សង្គ្រោះ​ជាតិ​
បណ្ដោយ​ពីរ​ម៉ែត្រ ទទឹង​៦០​សង់ទីម៉ែត្រ កម្ពស់​ជិត​ពីរ​ម៉ែត្រ ត្រូវ​ក្រុម​សមត្ថកិច្ច​មួយ​ក្រុម ដឹកនាំ​ដោយ​អភិបាលរង​ស្រុក​លំផាត់ ដក​ផ្ដួល​ចេញពី​ទីតាំងនៅ​ចំណុច​ខាងកើត ក្បាល​ស្ពានថ្ម​ឆ្លង​ទន្លេ​ស្រែពក ស្រុក​លំផាត់។
សមាជិក​ព្រឹទ្ធសភា​លោកស្រី ថាក់ ឡានី មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​ចេតនា​រើសអើង​ផ្នែក នយោបាយ និង​ជា​សកម្មភាព​បំភិតបំភ័យ​ប្រជាពលរដ្ឋ មិន​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោកស្រី​បន្ត​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​លិខិត​ជម្រាប​ជូន​មេឃុំ​ជ័យឧត្តម​រួច​ហើយ ក៏​ប៉ុន្តែ​មន្ត្រី​ស្រុក បែរជា​បំពាន​ដឹកនាំ​កម្លាំង រុះរើ​ស្លាក​សញ្ញា​ដោយ​បង្ខំ៖ «ការ​ទម្លាក់​ស្លាក​ហ្នឹង គឺ​ដើម្បី​គំរាម​កុំ​ឲ្យ​ពលរដ្ឋ ទៅ​ចូលរួម​ជាមួយ​លោក​ប្រធាន សម រង្ស៊ី។ ឥឡូវ​ហ្នឹង​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថា​ក្រុមប្រឹក្សា​ភូមិ​ហ្នឹង ប្រជុំ​របស់​គណបក្ស​ប្រជាជន គេ​ប្រមូល​ប្រជាពលរដ្ឋ ប្រជុំ​ស្អែក​ហ្នឹង​ដែរ»។

ឆ្លើយតប​ការចោទប្រកាន់​នេះ​អភិបាលរង​ស្រុក​លំផាត់​លោក នូ ថេរ អះអាង​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ លើក​ស្លាក​សញ្ញា​គណបក្ស ដោយ​មិន​ទាន់​មាន​ការអនុញ្ញាត ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​រឹង​រួស​មិន​ព្រម​រុះរើ​ចេញ បើ​ទោះ​បី​មន្ត្រី​មូលដ្ឋាន​បាន​ណែនាំ ឲ្យ​រើ​ស្លាក​សញ្ញា​ចេញ​យ៉ាងណា​ក្ដី។ លោក​ព្រមាន​ថា នឹង​ប្ដឹង​តប​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ប្រសិន​មន្ត្រី​បក្ស​សង្គ្រោះជាតិ នៅ​តែ​បន្ត​ដាក់​ស្លាក​សញ្ញា​ដោយ​គ្មាន​ការអនុញ្ញាត៖ «ខ្ញុំ​អត់​ពាក់ព័ន្ធ​គំរាម​អ្នកណា ចិត្ត​ពលរដ្ឋ​ចង់​ទៅ​ណា​ទៅ។ ធ្វើ​អ្វី​ត្រូវ​មាន​ច្បាប់​ដែរ​ប្រយ័ត្ន​ខ្ញុំ​ដាក់​វិញ អត់​ស្គាល់​អ្នកណា​ទេ ចូល​ផ្ទះ​ខ្ញុំ​អត់​មាន​សុំ​ខ្ញុំ​ទេ តែ​ប៉ុណ្ណឹង​ទេ​ឲ្យ​តែ​សុំច្បាប់ សុំច្បាប់​ហើយ​ចង់​ដាក់ ១​រយ​ស្លាក​ក៏​ដាក់​ទៅ»។
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​មក​ខេត្ត​រតនគិរី ដើម្បី​ជួប​ប្រជាពលរដ្ឋ​អ្នករងគ្រោះ​បញ្ហា​ដីធ្លី ក្នុង​វេទិកា​សាធារណៈ បន្ទាប់ពី​លោក​បាន​ជួប​ប្រជាពលរដ្ឋ​និង​សកម្មជន​គណបក្ស​នេះ​នៅ​ខេត្ត​មណ្ឌលគិរី។
ទាក់ទិន​ជម្លោះ​លើក​ស្លាក​សញ្ញា​នេះ មន្ត្រី​គណៈកម្មការ​សង្កេតការណ៍ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល(COMFREL) លោក ជួន ភីនដារ៉ា កត់​សំគាល់​ថា គោល​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ គឺ​ការ​លើក​ស្លាក​សញ្ញា នៅ​តាម​ទី​សាធារណៈ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន យ៉ាង​នេះ​ក្ដី​លោក​កត់​សំគាល់​ថា​អាជ្ញាធរ​មូលដ្ឋាន គួរ​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់ ប្រសើរ​ជាង​ប្រើ​កងកម្លាំង​រុះរើ​ស្លាក​សញ្ញា​នេះ​បែប​ហិង្សា​នោះ៖ «អាច​ធ្វើ​លិខិត​តាម​បែបបទ​រដ្ឋបាល ទៅ​គណបក្ស​គាត់​នៅ​កន្លែង​មាន​ទំនាស់​ទៅ ដើម្បី​ឲ្យ​គាត់​រើខ្លួន​គាត់​ប៉ុន្តែ​ត្រូវ​ប្រាប់​ហេតុផល»
យ៉ាង​ណា​ក្ដី​នៅ​រសៀល​ថ្ងៃ​ដដែល ស្លាក​សញ្ញា​គណបក្ស ដែល​បាន​ផ្ដួល​ចេញ​នោះ ត្រូវ​បាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លើក​តាំង​ឡើងវិញ ដើម្បី​ទទួល​ស្វាគមន៍​ដំណើរ​លោក សម រង្ស៊ី ពី​ខេត្ត​មណ្ឌលគិរី ឆ្លងកាត់​តំបន់​នោះ។ ចំណែក​ក្រុម​សមត្ថកិច្ច ក៏​មិន​ឃើញ​រារាំង​សកម្មភាព​នេះ​ទៀត​ឡើយ៕

No comments: