A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 January 2015

The beautiful daughter of Chinese president study at Harvard University ដឹង​ថា​កូន​ស្រី​​​ប្រធានាធិបតី​ចិន​ដ៏​ស្រស់​ស្អាត​រៀន​នៅ​សាកលវិទ្យាល័យ​អាមេរិក​​មួយ​ណា​ទេ?

Read the article in English here and here.


នាង​ស៊ី​មីងស៊ឺ (រូប​ឆ្វេង​បង្អស់) - លោក​ស៊ីជីនភីង និង​ភរិយាប្រភព៖​ dailymail.co.uk និង telegraph.co.uk

កូន​ស្រី​របស់​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហាវើត សហរដ្ឋអាមេរិក។ នាង​មាន​ឈ្មោះ​ថា​ស៊ីមីងស៊ឺ (Xi Mingze)។ នាង​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ហាវើត កាលពី​​ខែ​ឧសភា ឆ្នាំ​២០១០ ក្នុង​វ័យ ២០ ឆ្នាំ ពោល​គឺ​តាំង​ពី​មុន​ពេល​ប៉ារបស់​នាង​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​ កាលពី​ខែឧសភា ឆ្នាំ​២០១៣ នោះ​ម៉្លេះ។ 


នាង​ស៊ីមីងស៊ឺ ចុះ​ឈ្មោះ​ចូលរៀន​នៅ​ហាវើត ដោយ​ប្រើ​ឈ្មោះ​ផ្សេង។ ប៉ុន្តែ​មិត្ត​ភក្ដិរបស់​នាង​ដែល​ធ្លាប់​ស្គាល់​នាង​តាំង​ពី​នៅ​ក្មេងៗ អាច​ចំណាំ​នាង​បាន។ សារព័ត៌មាន Daily Mail របស់​អង់គ្លេស​បាន​ព្យាយាម​តាមដាន​ប្រវត្តិរូប​របស់​នាង​ស៊ីមីងស៊ឺ ដោយ​ព្យាយាម​សម្ភាសន៍​មិត្ត​ភក្ដិ​ដែល​ស្គាល់​ប្រវត្តិ​របស់​នាង​ច្បាស់។






​សារព័ត៌មាន wantchinatimes.com ​របស់​កោះ​តៃវ៉ាន់ ចុះ​​ផ្សាយ​ថា​នាង​ស៊ីមីងស៊ឺ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​របស់​សាកលវិទ្យាល័យ​តែ​ម្ដង ដោយ​មាន​សេនា​ការពារ​ឆ្វេង​ស្ដាំ (ជា​ជន​ជាតិ​ចិន) ២៤​ម៉ោង​លើ​ ២៤ ម៉ោង​ និង​មាន​ភ្នាក់​ងារ​អេហ្វប៊ីអាយ (FBI) របស់​សហរដ្ឋ​អាមេរិក​ជួយ​ការពារ​បន្ថែម​ទៀត។



នាង​ស៊ីមីងស៊ឺ​បាន​ចុះ​ឈ្មោះ​នៅ​សាកលវិទ្យាល័យ​ហាវើត ដោយ​ប្រើ​ឈ្មោះ «មូស៊ី - Muzi»។ នាង​ជា​មនុស្ស​មិន​ប្រកាន់​ឫកពារ​ច្រើន​ទេ គឺ​ធ្វើ​ខ្លួន​សាមញ្ញៗ – ជា​យុវតី​ដែល​ចូល​ចិត្ត​អាន​សៀវភៅ។ នាង​ស៊ីមីងស៊ឺ ជា​កូន​ស្រី​ទោល​របស់​លោក​ប្រធានាធីបតី​ចិន ស៊ីជីនភីង (Xi Jinping) និង​លោក​ស្រី​ប៉េងលីយន់ (Peng Lyuan)។






អ្នក​ដែល​ស្គាល់​នាង​បាន​ប្រាប់​ថា​នាង​ជា​អ្នក​ដែល​ញៀន​នឹង​ការ​អាន​សៀវភៅ (bookworm) – ជា​យុវតី​ដែល​មិន​សូវ​បាន​សម្ដី​ច្រើន​ទេ ហើយ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​សិក្សា​ណាស់ ក្នុង​នោះ​នាង​ក៏​សិក្សា​មុខ​វិជ្ជា​នយោបាយ​ផង​ដែរ។ នៅ​ក្នុង​បទ​បាឋកថា​មួយ​ដែល​ប្រារព្ធ​ធ្វើ​កាលពី​ពេល​កន្លង​ទៅ នាង​ស៊ីមីងស៊ឺ​បាន​ត្រងត្រាប់​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រូ​ឧទ្ទេសនាម​ធ្វើ​បទ​បង្ហាញ ស្ដីពី​នយោបាយ​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​ចិន៕






ប្រែ​សម្រួល ៖ អន សំអាង

ប្រភព៖​ businessinsider.com , washingtonpost.com , Daily Mail (online)

No comments: