A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 12 January 2015

The government spent $30,000 to repair Prime Minister Hun Sen's and his wife's cars ចំណាយ​ថវិកាជាតិ​លើ​ការ​ជួសជុល​រថយន្ត​នាយក​រដ្ឋមន្ត្រី​និង​ភរិយា​អស់​ជិត​៣​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​០៥​ខែ​

Posted by  on January 12, 2015
Hun-Sen-Car
​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ប្រមាណ​០៥​ខែ​នា​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ ថវិកាជាតិ​ត្រូវ​បាន​ចំណាយ​អស់​ជិត​ចំនួន​០៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ លើ​ការ​ជួសជុល​រថយន្ត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ។​
​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​១២០.២០០.០០០​រៀល​(​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ពី​ជំពូក​០៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦៥(​ឧបត្ថម្ភកធន​ និង​ជំនួយ​សង្គម​)​ ជូន​ទីស្តីការគណៈរដ្ឋមន្ត្រី​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤​ ដែល​ការ​បែងចែក​ឥណទាន​ថវិកា​ចំណាយ​ផ្ទៃក្នុង​ជំពូក​នេះ​តាម​គណនី​ និង​អនុ​គណនី​សម្រាប់​ទូទាត់​ថ្លៃ​ចំណាយ​លើ​ការ​ជួសជុល​រថយន្ត​នាយក​រដ្ឋមន្ត្រី​ និង​ភរិយា​ ព្រមទាំង​រថយន្ត​អង្គភាព​ ចាប់ពី​ខែឧសភា​ ដល់​ខែកញ្ញា​ ឆ្នាំ​២០១៤​ ។​
​គួរ​បញ្ជាក់​ជូន​ថា​ កាលពី​ឆ្នាំ​២០១៤​ ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ ជា​រដ្ឋមន្ត្រី​ និង​ត្រូវជា​ដន្លងដងស្នែង​ជាមួយ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ មាន​គម្រោង​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន​២៦១.១១០.៤០០.០០០​រៀល​ ឬ​ប្រមាណ​ជាង​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

1 comment:

phumarinkeo said...

រថយន្ដនេះជារថយន្ដប្រចាំការសំរាប់បេក្ខភាពនាយករដ្ឋមន្ត្រី ឬក៏ជារថយន្ដផ្ទាល់ខ្លួនរបស់ហ៊ុន​សែននិងបូរ៉ានី។រដ្ឋសភាខ្មែរគួរតែកោះហៅនាយករដ្ឋមន្ត្រីរូបនេះមកសួរ អំពីការចំណាយថវិលារជាតិ
ម្លឹងៗ ក្នុងរឿងជួសជួលរថយន្ដទាំងពីរនេះ។បើអ ស់លោកទាំង៥៥នាក់មិនសួរដេញដោលរឿងនេះ ទេនោះអ្នកនយោបាយខ្មែរនឹងមានគំនិត«ជើង ស្ដាំឈានទៅមុខ ហើយទុកកន្លែងទំនេរ ឲ្យជើង ឆ្វេងឈានតាមក្រោយ»៕