A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 January 2015

The richest men from the 6 Asean countries ប្រទេស​អាស៊ាន​ទាំង​៦ ដែល​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ


លោក Dhanin Chearavanont មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី២​របស់​ថៃប្រភព៖​ bloomberg

១)​ ប្រទេស​ឥណ្ឌូណេស៊ី​ 1. Indonesia = 32 billionaires
ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវ​បាន​​ទស្សនាវដ្ដី​ Forbes រក​ឃើញ​ថា មាន​មហាសេដ្ឋី​សរុប​ចំនួន ៣២ នាក់​។ បង​ប្អូន​បង្កើត​លោក R. Budi និង Michael Hartono គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​ប្រទេស​នេះ​ដែល​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៦,៥ ពាន់​លាន​ដុល្លារ។


២) ប្រទេស​សិង្ហបុរី 2. Singapore = 26 billionaires
មហាសេដ្ឋី​ចំនួន ២៦ នាក់​ត្រូវ​បាន​ទស្សនាវដ្ដី​​ដដែល​បាន​រក​ឃើញ​ថា​ មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​​សេដ្ឋកិច្ច​ដ៏​ជឿនលឿន​​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ។ លោកRobert និង លោក​ Philip Ng ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​ប្រទេស​នេះ​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២,៨ ពាន់​លាន​ដុល្លារ។

៣) ប្រទេស​ថៃ 3. Thailand = 26 billionaires
មិន​ខុស​ពី​ប្រទេស​សិង្ហបុរី ថៃ​មាន​មហាសេដ្ឋី​សរុប​​ចំនួន ២៦ នាក់​ដែរ​ ក្នុង​នោះ​លោកChirathivat និង​គ្រួសារ​របស់​លោក​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ប្រចាំ​ប្រទេស​នេះ​ដែល​​មាន​ទ្រព្យសម្បត្តិ​សរុប​ ១២,៧ ពាន់​លាន​ដុល្លារ។

៤) ប្រទេស​ហ្វីលីពីន 4. Philippines = 21 billionaires

ទស្សនាវដ្ដី Forbes បាន​រក​ឃើញ​ថា ប្រទេស​ហ្វីលីពីន​មាន​មហាសេដ្ឋី​សរុប​ប្រមាណ ២១​ នាក់ ក្នុង​នោះ​លោក Henry Sy និង ក្រុម​គ្រួសារ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​ប្រទេស​នេះ​ ពោល​គឺ​មាន​ទ្រព្យសម្បត្តិ​សរុប ១២,៧ ពាន់​លាន​ដុល្លារ។

៥) ប្រទេស​ម៉ាឡេស៊ី 5. Malaysia = 18 billionaires
ប្រទេស​ម៉ាឡេស៊ី​មាន​មហាសេដ្ឋី​សរុប​​ចំនួន ១៨​នាក់ នេះ​​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​ទស្សនាវដ្ដី​ Forbes។ មាន​ទ្រព្យសម្បត្តិ​ប្រមាណ១១,៥ ពាន់​លាន​ដុល្លារ​ លោក​ Robert Kuok គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ប្រចាំ​​ប្រទេស​នេះ។

៦) ប្រទេស​​វៀតណាម 6. Vietnam = 1 billionaire
ខុស​ពី​ប្រទេស​ទាំង​៥ ខាងលើ វៀតណាម​ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​មាន​​មហាសេដ្ឋី​​ត្រឹមតែ​១ នាក់​ប៉ុណ្ណោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ លោក គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​ប្រទេស​នេះ​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ។ 
ក្រៅ​ពី​នេះ មហាសេដ្ឋី​នៅ​ប្រទេស​ឡាវ ភូមា កម្ពុជា និង ប្រ៊ុយណេ​​មិន​ត្រូវ​បាន​ទស្សនាវដ្ដី​នេះ​​លើក​ឡើង​នោះ​ឡើយ៕​ Forbes Magazine did not publish the names of any billionaires in Cambodia, Burma Laos and Brunei have been published in Forbes Magazine.

ប្រែសម្រួល៖​ខេវិន​
ប្រភព Source៖​ Forbes & Wikipedia

No comments: