A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 January 2015

The ruling CPP proposes to further limit the rights of the civil society in the election laws គណបក្ស​ប្រជាជន​ស្នើឲ្យ​កំណត់​សិទ្ធិ​សង្គមស៊ីវិលបន្ថែម​ទៀត​ក្នុង​ច្បាប់​បោះឆ្នោត​

ដោយ៖​ ណាាត សុភាព និង​ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី16 មករា 2015, 

លោក គួយ ប៊ុន​រឿន មកពីគណបក្សសង្រ្គោះជាតិ និង​លោក ប៊ិន ឈិន មក​ពី​គណបក្សប្រជាជនកម្ពុជា
មន្រ្តី​ជំនាញ​កំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ស្នើ​ឲ្យ​មាន​ការ​កំណត់​សិទ្ធិរបស់​​​សង្គមស៊ីវិល​ក្នុង​ពេល​ឃោសនា​បោះឆ្នោត ដោយ​បញ្ចូល​ទៅ​​ក្នុង​ច្បាប់​បោះឆ្នោត​ ដើម្បីធានា​អព្យាក្រឹត្យភាព និង​ភាពមិន​លម្អៀង​របស់​សង្គមស៊ីវិល ដោយ​ក្នុង​នោះ​មាន​ការ​ចែង​កុំ​ឲ្យ​​សង្គម​ស៊ីវិលប្រមាថ និ​ង​​មាក់​ងាយទៅ​លើ​គណបក្ស​នយោបាយ​ណាមួយ។​
ក្រោយ​ពីជួប​ពិភាក្សា​នៅរសៀល​ថ្ងៃ​សុក្រ ទី​១៦ ​ខែ​មករានេះ​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ប៊ិន ឈិន មាន​ប្រសាសន៍ថា​គណបក្ស​ស្នើ​ឲ្យ​សមាគម​ក្នុងស្រុក និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ​មាន​ជំហរអព្យា​ក្រឹត្យ​ និង​កុំ​ឲ្យ​ធ្វើ​ការ​ងារ​​លម្អៀង​ទៅ​គណបក្ស​ណាមួយអំឡុងពេល​ឃោសនា​បោះឆ្នោត។ លោក​បន្ត​ថា​គណបក្ស​​នឹង​កំណត់​កុំ​ឲ្យ​សង្គម​ស៊ីវិល​សរសេរ​ជា​លាយលក្ខណ៍អក្សរ ឬ​ផុ្តល់​បទសម្ភាសន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​ប្រមាថ​ ​និងមាក់​ងាយ​ដល់​គណបក្ស​នយោបាយ ឬ​តំណាង​រាស្រ្ត​ណាមួយ​។ លោក​បន្ត​ថា​គណបក្ស​សង្រ្គោះជាតិ​មិន​ចង់ឲ្យ​ប្រើ​​ពាក្យ«​បន្ទោស​​បង្អាប់​»​សម្រាប់​​ការកំណត់​សិទ្ធិ​សង្គម​ស៊ីវិល​នេះ។
លោក ប៊ិន ឈិន​ បន្ត​ថា​កាល​ណា​ការកំណត់​សិទ្ធិ​របស់​សង្គម​ស៊ីវិល​​នៅ​ក្នុង​ច្បាប់ ដូច្នេះនឹង​មាន​ការ​ជជែក​ពី​ទោស​បញ្ញត្តិ​នៃ​​ការ​ប្រព្រឹត្ត​ខុស ដែល​អាចនឹង​មាន​ការ​ដាក់​​ទោស​ពិន័យ ឬ​អាចដាក់​​ទោស​ព្រហ្ម​ទណ្ឌ។ លោក​បញ្ជាក់ថា​ក្រុម​ការងារ​នឹង​​​សិក្សា​បន្ថែម​ទៀត។ លោក​ឲ្យ​ដឹង​ទៀត​ថា​ការកំណត់​សិទ្ធិ​របស់​ង្គម​ស៊ីវិល​នេះ ក៏អាច​​​នឹងហាមឃាត់​​អំឡុង​ពេល​រាប់សន្លឹកផងដែរ​។

តំណាង​គណបក្ស​សង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍ថា​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​អ្នក​ស្នើ​ឲ្យ​បញ្ចូល​ចំណុច​នេះសម្រាប់​កំណត់​សិទ្ធិ​សង្គម​ស៊ីវិល​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ លោក​បន្ត​ថា​ក្រុម​ការងារ​របស់​លោក​ក៏​បាន​ឯកភាព​លើការ​កំណត់នេះ​ ប៉ុន្តែ​​ស្នើ​ឲ្យ​លុប​ចោ​ល​ពាក្យ​«​​បន្ទោស​បង្អាប់» ដោយ​ទុក​តែ​ពាក្យ​«ប្រមាថ និង​មាក់​ងាយ​»បាន​ហើយ​។
នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ​លោក គល់ បញ្ញា យល់ថាកា​រកំណត់​នេះ​​នឹង​បំបិទសិទ្ធិ​សេរីភាព​របស់​សង្គមស៊ីវិល ជា​ពិសេស​ទៅ​លើ​​សិទ្ធិ​នយោបាយ។​ លោក​ថាអ្វី​ដែ​ល​ត្រូវ​កំណត់ក្នុង​ច្បាប់គជប​​ គឺ​កងកម្លាំង​ប្រដាប់​អាវុធ កងខេមរ​​ភូមិន្ទ នគរបាល​ និ​ងមន្រ្តី​តុលាការ ​កុំ​ឲ្យ​ចូល​រួម​​សកម្មភាព​ឃោសនាផ្សេងៗ ប៉ុន្តែ​មាន​សិទ្ធិ​នយោបាយ​ធម្មតា ដូច​ជា​ការ​ចូល​រួម​ស្តាប់​គោល​នយោបាយ​របស់​គណបក្ស​ជាដើម​។​
រហូត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​ចរចាកំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ​​​​កំពុង​​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​កំណត់​ ថ្ងៃឃោសនា​បោះឆ្នោត និង​ថ្ងៃ​ហែ​ក្បួន​ឃោសនា ​ខណៈគណបក្សកាន់អំណាចចង់កាត់បន្ថយចំនួនថ្ងៃឃោសនា។ ការ​ខ្វែង​គំនិត​នេះ​នឹង​ត្រូវ​ដាក់​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ ដើម្បី​សម្រេច។​
គួរ​រំឮកថាគណបក្សសង្រ្គោះជាតិ​​ចង់​ឲ្យ​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោតមាន ​រយៈ​ពេល​៣០​ថ្ងៃដូច​ដែល​​មាន​កំណត់​ក្នុង​ច្បាប់​បោះ​ឆ្នោត​ចាស់ ប៉ុន្តែ​​​គណបក្ស​ប្រជាជន​កម្ពុជាចង់​ឲ្យ​បន្ថយ​ការ​ឃោសនាបោះឆ្នោតមកនៅតែ​ ១៤ថ្ងៃវិញ។ ចំណែក​​ការ​ហែ​ក្បួន​ឃោសនា គណបក្សប្រជាជន​កម្ពុជា​ចង់ឲ្យធ្វើ​តែ២​ថ្ងៃ​ប៉ុណ្ណោះ​ គឺ​នៅ​ថ្ងៃ​ដំបូង ​និង​ថ្ងៃ​បញ្ចប់​នៃយុទ្ធនាការ ។ ប៉ុន្តែ​គណបក្សសង្រ្គោះជាតិ​ជំទាស់។
លោក គួយ ប៊ុនរឿន បញ្ជាក់​ថាការ​កំណត់ថ្ងៃ​ឃោសនា​តិច​នាំ​ឲ្យ​មាន​ការ​បិទសេរីភាពក្នុង​ការ​ បញ្ចេញមតិ ហើយម្ចា​ស់​ឆ្នោតទទួលព័ត៌មានមិនគ្រប់គ្រាន់។
គណបក្ស​ទាំងពីរ​​នឹង​បន្ត​ការ​ចរចាគ្នា​ទៀត​នៅ​ថ្ងៃចន្ទ​សប្តាហ៍ក្រោយ៕
សរសេរមកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com

No comments: