A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 January 2015

Top leaders' new year messages: End a culture of violence and make comprehensive reforms អ្នកនយោបាយ​កំពូល​ជូនពរ​ឲ្យ​ឆ្នាំ​២០១៥ បញ្ចប់​វប្បធម៌​ហិង្សា និង​កំណែទម្រង់​ស៊ីជម្រៅ​​

ដោយ៖​ អុឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី1 មករា 2015, 


​ក្រុម​អ្នកនយោបាយ​កំពូល​នៅ​កម្ពុជា បាន​យក​ឱកាស​ជូនពរ​ឆ្នាំ​ថ្មី​២០១៥​នេះ ដោយបក្សប្រឆាំង សុំ​កុំឲ្យ​អ្នកនយោបាយ​ចរចា​ដើម្បី​កេងចំណេញ​ប្រយោជន៍​ផ្ទាល់ខ្លួន ខណៈបក្សកាន់អំណាចប្តេជ្ញាកែទម្រង់​ស៊ីជម្រៅ ស្របពេលក្រុមការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​ពិភាក្សាគ្នា​ធ្វើ​កំណែទម្រង់ គ​.​ជ​.​ប នៅមាន​ចំណុច​ខ្លះ​នៅ​មិនទាន់​ឯកភាពគ្នា​ ។​
​ក្នុង​វីដេអូ​បង្ហោះ​តាម​ហ្វេ​សប៊ុក របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងថា​ «​វប្បធម៌​សន្ទនា​ដែល​មេដឹកនាំ​បក្ស​ទាំងពីរ​បាន​សម្រេច​នោះ សូម​ឲ្យ​ស​ន្ទា​ក្នុង​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ មិនមែន​សន្ទនា​ដើម្បី​ផលចំណេញ​សម្រាប់​បុគ្គល​ឬ​ក្រម​ណា​ឡើយ ។ ខ្ញុំ​សូមឲ្យ​វប្បធម៌​សន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព នឹង​កើតមាន​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៥​នេះ​ឲ្យបាន​ដាច់ខាត​»​ ។​
​ដោយឡែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារលិខិត​នៅក្នុង​ឱកាស​ឆ្នាំ​២០១៥​នេះ អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ការ​អនុត្ត​ន៍​ឱ្យ​កាន់តែ ស៊ីជម្រៅ​ថែមទៀត​នូវ​កំណែទម្រង់​សំខាន់ៗ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ទិស​ស្លោក «​ឆ្លុះកញ្ចក់​ងូតទឹក ដុសក្អែល​និង​ព្យាបាល​»​ ។​
​ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​លោកថា «​សូម​ឲ្យ​ខ្មែរគ្រប់​និន្នាការ​នយោបាយ ចេះ​ស្រលាញ់គ្នា និង​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​តម្កល់ទុក​អាយុជីវិត​ជាតិ និង​ផលប្រយោជន៍​ជាតិ​ជាធំ លើស​អ្វីៗ​ទាំងអស់​។ សូម​ឲ្យ​ខ្មែរគ្រប់​និន្នាការ​នយោបាយ បោះបង់ចោល​នូវ​វប្បធម៌​ហិង្សា និង​វប្បធម៌​គុំកួន​គ្នា ហើយ​ចាប់​យក​វប្បធម៌​សន្ទនា ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រទេស​ជាតិ ដោយ​សន្តិវិធី​»​ ។​

​ក្រុមអ្នកវិភាគ​បាន​រិះគន់ថា អ្វី​ដែល​គណបក្ស​ទាំងពីរ​បាន​ឯកភាពគ្នា​ក្នុងការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​មួយ​ចំនួន​នោះ នៅ​មិនទាន់​ពេញចិត្ត​ម្ចាស់ឆ្នោត​នៅឡើយ ដោយសារ​តែ​មេដឹកនាំ​បក្ស​ទាំងពីរ​ចរចា​គ្នា​ដោយ​មិនឲ្យ​មាន​ភាគី​ទី​៣​ចូលរួម​ផ្តល់​យោបល់​៕
សូម​សរសេរ​មក​លោក អ៊ឹង ប៊ុនថន​​ តាម​រយៈ chanthorn@vodhotnews.com

No comments: