A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 February 2015

A Khmer Krom delegation has found the historical documents in France relating to the ceding of Kampuchea Krom territory to Vietnam ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​ប្រវត្តិសាស្ត្រ​នៅ​បារាំង​តាម​ផែនការ

ខ្មែរ​ក្រោម ថាច់ សេដ្ឋា ៦២០
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា (លើក​ដៃ) ដឹក​នាំ​ក្បួន​បាតុកម្ម​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Ouk Savborey
ប្រតិភូ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្រាវជ្រាវ​រក​ឯកសារ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម តាម​ការ​ចង្អុលបង្ហាញ​របស់​ស្ថានទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា​នោះ បាន​រក​ឃើញ​ឯកសារ​សំខាន់ៗ​ទាំងនោះ​ហើយ។
ប្រតិភូ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ដឹកនាំ​ការស្រាវជ្រាវ​យក​ឯកសារ​នៅ​ប្រទេស​បារាំង ទាក់ទង​នឹង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម បាន​បញ្ចប់​ហើយ។
សេចក្ដី​ប្រកាស​ព័ត៌មាន របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ស្រាវជ្រាវ​រក​ឯកសារ​នៅ​ប្រទេស​បារាំង​នោះ ជា​លទ្ធផល​បាន​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ និង​ផែនទី​សំខាន់ៗ​មួយ​ចំនួន ទៅតាម​ផែនការ​របស់​ខ្លួន ដែល​បាន​គ្រោងទុក។ ក្នុង​នោះ​មាន​ដូចជា ព្រះរាជសារ​របស់​សម្ដេច​ព្រះ​នរោត្ដម សីហនុ ផ្ញើ​ជូន​រដ្ឋាភិបាល​បារាំង កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​ផ្សេងៗ រវាង​បារាំង-វៀតណាម កំណត់ហេតុ​ប្រជុំ​រដ្ឋសភា បារាំង​ក្នុង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩ កំណត់ហេតុ​ចរចា ព្រមទាំង​លិខិត​ឆ្លើយឆ្លង​សម្ងាត់​ជាច្រើន ទាក់ទង​នឹង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម។
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ ស្រាវជ្រាវ​នេះ។ លោក​មានប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ដែល​ក្រុម​លោក​បាន​រក​ឃើញ​នៅ​ប័ណ្ណសារដ្ឋាន​ជាតិ​បារាំង ក្នុង​ខេត្ត​អេសង់​ប្រូវ៉ង់(Aix-En-Provence) ហើយ​ដែល​ក្រុម​លោក​ចង់​ដឹង​ចង់​ឃើញ​នោះ មាន​មិន​តិច​ជាង​៤​ពាន់​ទំព័រ​ឡើយ។
យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា បញ្ជាក់​ថា ឯកសារ​ទាំងអស់​នោះ កំពុង​រក្សា​ទុក ក្នុង​ប័ណ្ណសារដ្ឋាន​ជាតិ​បារាំង​នៅឡើយ រង់ចាំ​ការ​ប៉ាន់​ប្រមាណ​តម្លៃ ដើម្បី​ថតចម្លង។ លោក​ថា តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ទទួលខុស​ត្រូវ​បណ្ណាល័យ ការ​ថត​ចម្លង​ក្នុង​១​ទំព័រ តម្លៃ ២.៥០អឺរ៉ូ ឬ​ប្រមាណ ២.៨០ ដុល្លារ សម្រាប់​គុណភាព​ធម្មតា ប៉ុន្តែ​សម្រាប់​គុណភាព​ល្អ​វិញ តម្លៃ​ជិត​១៧​អឺរ៉ូ ឬ​ប្រមាណ​២០​ដុល្លារ ឯណោះ​ក្នុង​១​ទំព័រ៖ «យើង​រក​ឃើញ​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​គេ​ថតចម្លង​ឲ្យ​យើង ហើយ​ថតចម្លង​នោះ​គឺ​ថ្លៃ​ណាស់ អញ្ចឹង​យើង​ជួប​បញ្ហា​លំបាក​ណាស់ ហើយ​នៅ​ក្នុង​ហ្នឹង​ពេល ដែល​យើង​ទៅ​ស្រាវជ្រាវ​នោះ គឺ​គេ​មិន​ឲ្យ​យើង​យក សូម្បីតែ​ប៊ិច​ក៏​ចូល​មិនបាន​ផង គេ​ឲ្យ​ខ្មៅ​ដៃ​របស់​គេ ក្រដាស​ស​របស់​គេ ហើយ​បើ​យើង​ថត​វិញ គឺ​មិន​ច្បាស់​ទៀត យើង​ចង់​ឲ្យ​គេ​ជួយ​ថតចម្លង​ឲ្យ​យើង តែ​បើ​ថត ចម្លង​វា​ថ្លៃ»។

លោក ថាច់ សេដ្ឋា បញ្ជាក់​ថា ខាង​ប័ណ្ណសារដ្ឋាន​ជាតិ​បារាំង ត្រូវការ​ពេល​វេលា​មួយ​សប្ដាហ៍​ដើម្បី​ធ្វើការ​ប៉ាន់ប្រមាណ​តម្លៃ​ថតចម្លង។ យ៉ាងណា​ក៏​ដោយ លោក​ថ្លែង​ហាក់​ដោយ​អស់​សង្ឃឹមថា បើ​ការ​ថត​ចម្លង​នោះ​មានតម្លៃ​ខ្ពស់​ពេក ប្រតិភូ​លោក​ប្រហែលជា​គ្មាន​ប្រាក់​ដើម្បី​ទទួលយក​នោះ​ទេ។ ប៉ុន្តែ លោក​ថា ប្រសិនបើ​ក្នុង​ដំណើរ​លើក​ទី​១​នេះ ក្រុម​លោក​មិន​មាន​លទ្ធភាព​យក​ឯក​សារ បាន​ទាំងអស់​នោះ​ទេ លោក​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ដើម្បី​ធ្វើដំណើរ​ស្រាវ​ជ្រាវ​នៅ​ពេល​ក្រោយៗ​ទៀត។
ដំណើរ​ស្វែងរក​ឯកសារ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ខ្មែរ​ក្រោម ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ដែល​មន្ត្រី​ការទូត​វៀតណាម​បាន​និយាយ​បំភ្លៃ កាល​ខែ​មិថុនា ឆ្នាំ​២០១៤។
លោក ថាច់ សេដ្ឋា ធ្លាប់​បាន​បញ្ជាក់​ថា យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួល ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ នឹង​នៅ​ធ្វើ​បន្ត​ទៀត។ យ៉ាង​ណា​ក៏​ដោយ លោក​អះអាង​ថា លោក​ចង់​បាន​ឯកសារ​មកដល់​ដៃ​ជា​មុន​សិន។ លើស​ពី​នេះ លោក ថាច់ សេដ្ឋា មាន​ជំនឿ​ថា ឯកសារ​ទាំងអស់​នេះ​ក៏​នឹង​ជួយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​សិក្សា​រៀន​សូត្រ​កាន់តែ​ច្បាស់​ថែមទៀត អំពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម។
លោក ថាច់ សេដ្ឋា ក៏​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​យក​ឯកសារ​ទាំងនេះ ទៅ​តម្កល់​នៅ​ក្រសួង​អប់រំ ឬ​រាជបណ្ឌិត​សភា​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចូល​វា​ទៅ​ក្នុង​កម្មវិធីសិក្សា​ជាតិ៕

6 comments:

Anonymous said...

One step at a time. This is monumental if we can counter-argue the Vietnamese Embassy's stance in Cambodia, if not proving to the world, that Khmer krom's land was Khhmer's until France ceded it to the bloody Vietcong/Vietnamese back in 1949!!!

Anonymous said...

Oh cool! Let's sue both France and Vietnam and force them to return half of Vietnam back to Cambodia!

Too bad! Vietnam's text depicted another story....

Anonymous said...

ឃើញទេ តវ៉ាជាមួយយួនពីរឿងខ្មែរក្រោមវាពិបាកយ៉ាងណា តែការថតចម្លងសំណុំរឿង វាដូចជាពិបាកខ្លាំងជាងនោះទៅទៀត ហើយបើចម្លងបានមក ក៍មិនដឺងថាយកទៅធ្វើអីទៀត តើអ្នកណាទៅដែលជួយដោះស្រាយឲ្យនោះ? បើយួនគេមិនខ្វល់ផង ចង់ថតចម្លងហើយចែកគ្រប់ខ្មែរក្រោម ខ្មែរលើ ទាំងអស់ ក៍មិនដឺងធ្វើអីយួនដែរមើលទៅ តែសុំសេសើរក្នុងការតស៊ូណា ព្រោះអ្វីមិនមែនបានមកដោយគ្មានការតស៊ូនោះទេ។

Anonymous said...

Well, these maps just confirmed what most Cambodian had always known that Kampuchea Krom
(South Vietnam) was Cambodia territories. France knew that too but by the time French naval arrived in the 17th century most of Kampuchea Krom were already colonized by Vietnamese settlers. Khmers had already became minority in their own country.


It didn't help even after France colonized Indo-Chine because Vietnamese women were favored heavily by lusty French men & women. Khmers were still backward and stick to their old traditions while the Youn were smart to adapt to western cultures. Viets are the majority in Prey Ngor and French lusts were the differences that France decided to hand our our land illegally to Youn king at Hue province. Sad but the truths. Our past kings and his generals were to blamed for lusting over Youn's women and silvers. We as Khmer poors and powerless were helpless to change history.

Khmer Rough did tried to retake Kampuchea Krom back but they went in with no planning at all and results disasters. Our current situations are even worst because most of our armed forces commanders were either Youn's agents or Khmers sympathizers to Viet's ideas. Trying to retake our land now it will be a disasterous even if all CPP cooperated. Youn got the best military in Southeast Asia. Their military were built to fight a giant China so do you think a small helpless ill equipped Khmer military stand a
chance? Taking them to ICJ court might have small chances but I think it is an impossible tasks. Still we must try this route instead of armed conflicts. Please Khmer brothers & sisters don't do anything irrational like Pol Pot regime. We have to be patience and wait longer.

Anonymous said...

16 February 2015 6:17 am

It seems to me that you have a very big mouth about the Vietnamese colonization before French arrived and the rest of your statement. You want Cambodian or Khmer people to lose the confidence about getting their land back. So, don't just poop your mind of understanding what you have learn. You only benefit you own Vietnamese illegal immigrants or settlers in Cambodia and other Vietnamese thieves who are millionaires that robbed from Cambodia and Cambodian people. You sound like the Vietnamese poster completely with no question about your status here. Watch what you say that you will be labeled as that hypocrite person. So, don't think all Khmer or Cambodian readers worldwide can be fooled by your flip-flopped or hypocrite statements.

Anonymous said...

To poster 16 February 2015 6:17 am,

I am sorry you feel this way You are completely wrong about me. I am grateful for Khmer Kampuchea Krom peoples for trying very hard. I am Khmer & Chinese, French. I had never support Viet Cong or Khmer Viet Minh. My dad was a major in Lon Nol's republic army. My father, 2 brothers, 2 sisters, 7 neices, knephews, uncles, aunts, cousins were killed by KR by Pol Pot, Youn's agents 1975, 1977.

I lived through Pol Pot genocide period. I just don't want our peoples get kill senselessly again. I am 100% SUPPORTIVE of us try to RETAKE Prey Ngkor& Koh Tral back but don't you think at current situation our country is still control by Youn agents & sympathizers.We Cambodian at the present DO NOT have as much friends as the Vietnamese at the International stage.This is the truths. Here are my suggestions:

1. We MUST build up our friendship with European & Asian in order to have any chance.

2. We MUST educated our friends around the world about Khmer history and get them interested.

3. We MUST educated our youths inside and outside Cambodia about our history.

4. Work with elements of CPP members who still love their fatherland.

5. Build up funds for expense with International legal experts regarding ICJ court.

6. If CNRP manage to win 2018. We MUST reform our armed forces and give them the mean to defend Cambodia interests. We MUST root out Youn's agents within our armed forces.

7. Use all peaceful ways to win back our land but NEVER RULE OUT MILITARY OPTIONS.


I WOULD PREFERRED WINNING AT ICJ AND SAME TIME HAVE ENOUGH STRENGTH AT VIETS BORDER TO SHOW THAT WE CAMBODIAN ARE SERIOUS AND UNITED.