A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 February 2015

Activists disappointed with the CNRP សកម្មជន​ខកចិត្ត​ចំពោះ​បក្ស​សង្គ្រោះជាតិ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ហុង មិនា
ភ្នំពេញៈ សកម្មជន​ដីធ្លី​និង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង និង​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅ​កម្ពុជា​ជាយូរ​មក​ហើយ​នោះ បាន​សម្តែង​នូវ​ការ​ខកចិត្ត​ជាមួយ​នឹង​វិធីសាស្រ្ត​នយោបាយ «​ទន់ភ្លន់» នា​បច្ចុប្បន្ន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច។
លោក អែ សារុំ នាយកប្រតិបតិ្ត នៅ​អង្គការ​សិទិ្ធ​លំនៅឋាន STT បាន​ថ្លែង​ថា វា​មិន​មាន​ន័យ​ដែល​សហគមន៍ ចាប់​តាំងពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​កាត់ទោស​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​មុន ហើយ​បាន​គំរាម​កាត់ផ្តាច់​ «វប្បធម៌​សន្ទនា» ថ្មី​រវាង​គណបក្ស​ទាំង​ពីរ គណបក្ស​ប្រឆាំង បាន​ប្រកាស​ថា ខ្លួន​នឹង​មិន​ធ្វើការ​រិះគន់​ខ្លាំងៗ​ណា​មួយ​ទៅលើ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ទៀត​ឡើយ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា​ថា គណបក្ស​របស់​លោក​បាន​សម្រេច​គោរព​គណបក្ស​ប្រជាជន «​ទាំង​អំពើ និង​ទាំង​ពាក្យ​សម្តី» ដែល​នេះ​គឺជា​ការ​ផ្លាស់ប្តូរ​ភ្លាមៗ នៃ​ការ​និយាយ​ស្តី​ដែល​កន្លងមក អ្នកនយោបាយ​គណបក្ស​ប្រឆាំង និង​លោក កឹម សុខា អនុប្រធាន​គណបក្ស ធ្លាប់​បាន​ប្រើប្រាស់ នៅក្នុង​វេទិកា​ថ្នាក់​មូលដ្ឋាន ប៉ុន្មាន​ថ្ងៃ​មុន។
ប៉ុន្តែ សកម្មជន​ល្បីឈ្មោះ ដែល​ជា​ញឹកញាប់​ត្រូវ​បាន​គេ​មើល​ឃើញ​នៅក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ ២០១៣ ដូចជា​លោក មឿន តុលា នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ថា៖ «​ការ​សន្ទនា» មិន​គួរ​មាន​ន័យ​ថា បិទ​មាត់​លើ​គណបក្ស​ប្រឆាំង​ទេ។
លោក​បាន​លើក​ឡើង​ថា៖​«​និយាយ​ដោយ​ស្មោះ ខ្ញុំ​ពិតជា​ខកចិត្ត​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។ ពួកគេ​ទន់ភ្លន់​ខ្លាំង​ពេក​។ ខ្ញុំ​កោតសរសើរ​ចំពោះ​ការ​សន្ទនា ប៉ុន្តែ ខ្ញុំ​សូម​រំឭក​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​ថា ការ​រិះគន់​មិន​អាក្រក់​ទេ​»។

លោក​បាន​បន្ត​ថា ចាប់​តាំងពី​មាន​កិច្ចព្រមព្រៀង​ថ្ងៃ​ទី ២២ ខែ​កក្កដា រវាង​គណបក្ស​ទាំង​ពីរ ដែល​បាន​សន្យា​ធ្វើ​កិច្ចសហប្រតិបតិ្តការ លើ​កំណែទម្រង់​នោះ គណបក្ស​កាន់​អំណាច បាន​បង្ហាញ​នូវ​ភាព​ទុច្ចរិត ដោយ​បន្ត​ចាត់ការ​លើ​អ្វី​ដែល​មនុស្ស​ជាច្រើន​នាក់ ជឿជាក់​ថា គឺជា​រឿង​ក្តីនយោបាយ​ប្រឆាំង​នឹង​អ្នកនយោបាយ និង​សកម្មជន​ដីធ្លី​។
លោក​បាន​បន្ត​ថា៖ «​ហើយ​វា​គ្មាន​ន័យ​ទាល់តែ​សោះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្ងាត់ស្ងៀម ដោយ​មិន​និយាយ​ពី​ការពិត​។ នៅពេល​យើង​និយាយ​ជាមួយ​នឹង​សហគមន៍ សកម្មជន​ដីធ្លី សកម្មជន​សិទិ្ធ​ការងារ ពួកគេ​ទាំងអស់​ធ្វើការ​រិះគន់​[គណបក្ស​សង្គ្រោះ​ជាតិ] ហើយ​ប្រជាពលរដ្ឋ កំពុង​តាមដាន​យ៉ាង​ដិតដល់ នូវ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន»។
សកម្មជន​ដទៃ​ទៀត​បាន​ថ្លែង​ថា ពួកគេ​បាន​សម្រេចចិត្ត មិន​ជឿ​ទុកចិត្ត លើ​គណបក្ស​នយោបាយ នៅ​ថ្ងៃ​អនាគត​ទៀត​ទេ ដោយសារ​តែ​ការ​ផ្លាស់ប្តូរ​នូវ​អាទិភាព​របស់​គណបក្ស​ប្រឆាំង​។.ដែល​លោក​បញ្ចុះបញ្ចូល បាន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៣​។
លោក​បញ្ជាក់​ថា៖​«​ប្រជាពលរដ្ឋ​មាន​បញ្ហា​រួម គោលដៅ​រួម​ដូច្នេះ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​អំពាវនាវ​អំពី​ភាពអយុតិ្តធម៌ និង​លទិ្ធប្រជាធិបតេយ្យ...នោះ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ស្វែងរក ដូច្នេះ​ពួកគេ​ទៅ​ជាមួយ​គ្នា»។ លោក​បាន​បន្ថែម​ថា៖ «​ប៉ុន្តែ ឥឡូវ​នេះ វា​ហាក់បី​ដូចជា​គណបក្ស​សង្គ្រោះជាតិ ទុក​ប្រជាពលរដ្ឋ​ទាំងនោះ​មួយ​ឡែក​ហើយ​ពួកគេ​ខ្វាយខ្វល់​តែ​ពី​គណបក្ស​របស់​ពួកគេ​ប៉ុណ្ណោះ...[ដូច្នេះ​] ឥឡូវ​នេះ យើង​កំពុង​ព្យាយាម​ពឹងផ្អែក​លើ​សកម្មភាព​ផ្ទាល់​របស់​យើង ជា​ជាង​អ្នក​កាន់​អំណាច»។
ប៉ុន្តែ លោក សម រង្ស៊ី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គណបក្ស​របស់​លោក កំពុង​ប្រើប្រាស់ «ឥទិ្ធពល​ខ្លាំង» ដែល​ខ្លួន​បាន​ទទួល​ក្នុង​ឆ្នាំ ២០១៣ ដើម្បី​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន ធ្វើ​កំណែទម្រង់​មូលដ្ឋាន ក្នុង​វិស័យ​ជាច្រើន ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​លោក​បាន​ហៅថា​«​វិធីសាស្រ្ត​ជាក់ស្តែង​»​។
លោក​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «​នៅ​ពី​ក្រោយ​ពាក្យសម្តី​ការទូត​និង​ទន់ភ្លន់​ទាំងនេះ អ្នក​អាច​នឹក​ស្រមៃ​ពី​វិធានការ​ពិបាក​ដែល​នឹង​ត្រូវ​អនុវត្ត បើ​គិត​ពី​ផលប្រយោជន៍​ចាក់ឫសគល់​ដែល​មាន​អំណាច ដែល​តាម​ទម្លាប់ ជំទាស់​នឹង​កំណែទម្រង់​»​។ លោក​បាន​បន្ត​ថា លោក​ជឿជាក់​ថា សម្ពាធ​ខ្លាំង គឺ​ចេញ​ពី​ខាង​ក្នុង​គណបក្ស​ប្រជាជន។
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ទទួល​ស្គាល់​ថា គណបក្ស​របស់​លោក បាន​យល់​ដឹង​ថា វិធីសាស្រ្ត​បដិបក្ខ​ខ្លាំង​ក្នុង​ការ​ប្រឆាំង នឹង​មិន​មាន​ប្រសិទ្ធភាព​ខ្លាំង​ទេ។
លោក​បាន​បន្ថែម​ថា៖ «ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដរាប​ណា​យើង​ច្បាស់​ខ្លួនឯង [វិធីសាស្រ្ត​បច្ចុប្បន្ន​] នេះ​គឺជា​ជម្រើស​អាច​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​តែ​មួយ​គត់ សម្រាប់​គណបក្ស ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​សន្តិភាព និង​បែប​លទិ្ធប្រជាធិបតេយ្យ»។
ទោះ​ជា​យ៉ាងណា ចំពោះ​លោក ចាន់ ពុទ្ធិស័ក្ត សកម្មជន​ដីធ្លី​នៅ​បឹងកក់ គឺ​ច្បាស់​ណាស់​ថា «វប្បធម៌​សន្ទនា» ឬ​អត់ ឥទិ្ធពល​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល ក្នុង​អំឡុង​បាតុកម្ម​មួយ​ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត ហាក់បី​ដូចជា​មិន​ច្រើន​ទេ។
លោក​បាន​បញ្ជាក់​ទៀត​ថា៖​«​យើង​គ្មាន​ក្តីសង្ឃឹម​លើ [គណបក្ស​សង្គ្រោះ​ជាតិ​ទេ]។ តើ​យើង​អាច​មាន​ក្តីសង្ឃឹម​លើ​ពួកគេ​យ៉ាង​ម៉េច សូម្បី​តែ​សមាជិក​ពួកគេ​ផ្ទាល់​ក៏​ជាប់​ពន្ធនាគារ​ដែរ ហើយ​គេ​មិន​អាច​ជួយ​បាន?»៕ TK

1 comment:

Anonymous said...

Has you guy learn anything from Crimea. Tripoli. East Timor. Syria. Yemen and isis. ....these places human are slaughtered like chicken aren't they.?. . Have you aware about it or not. ..i personaly feel very tired to share life with too many madness idiot. ..those idiot they even don't know what are they doing. Right? They was cheated and slaved for centuries. ..still never learn.do you believe dwarf svar sok sok sok kah.. Kem or Sheman raincy could be able to scratch youn skin a bite. ...am i make it clear. Now. . Wasn't it.? Mike