A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 February 2015

Actress Chorn Chan Leakhena says Cambodia has produced too many "bag-snatchers" ចន ច័ន្ទលក្ខិណា ថា ស្រុក​ខ្មែរ​អភិវឌ្ឍ​ខ្លាំង​ខាង​ចោរឆក់​កាបូប

http://www.postkhmer.com
Thu, 19 February 2015| ស៊ូ វុទ្ធី ភ្នំពេញ ប៉ុស្តិ៍
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/Chorn-Chan.jpg?itok=yXmWqofB
អ្នកនាង ចន ច័ន្ទលក្ខិណា ប្រតិ្តកម្ម​ពី​ភាព​អសន្តិសុខ​នៅ​ក្នុង​សង្គម​ខ្មែរ។ ហ្វេសប៊ុក ចនច័ន្ទ លក្ខិណា
តារា​សម្តែង​ជើង​ចាស់​ ដែល​តែង​សម្តែង​ភាព​ខ្វាយខ្វល់​នឹង​សិល្បៈ​បរទេស​ចូល​ជ្រែក​អាជីព​ខ្លួន​ អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះ​បាន​សម្តែង​ប្រតិ្តកម្ម​ពី​ភាព​អសន្តិសុខ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ដោយ​នាង​សរសេរ​ចំៗ​ថា៖ «ស្រុកខ្មែរ​អភិវឌ្ឍ​ខ្លាំង​ខាង​ចោរឆក់​កាបូប»
ការប​ង្ហាញ​ទស្សនៈ​អវិជ្ជមាន​ចំពោះ​សង្គម​របស់​តារា​ភាពយន្ត​មេម៉ាយ​កូន​មួយ​រូបនេះ​បាន​ស្ដែង​ឡើង​បន្ទាប់​ប្អូន​ស្រីបង្កើត​របស់​នាង​ត្រូវ​ចោរ​ឆក់​កាបូប​ និង​បណ្តាល​ឲ្យ​រង​របួស​បែក​ក្បាស​កាល​ពីថ្ងៃ​ទី១៧ ខែ​កុម្ភៈ។​
តារា​សម្តែង​អ្នកនាង​ ចន ច័ន្ទលក្ខិណា ដែល​ទើប​ស្ងប់​រឿង​ជំនួបស្នេហ៍​មន្រ្តី​ពាក់​ផ្កាយ​ក្រោយ​ប្តឹង​លែងលះ​លោក យុត្ថារ៉ា ឆានី ជា​អតីត​ស្វាមី​នោះ​ បាន​សរសេរ​បង្ហោះ​ក្នុង​គណនីហ្វេសប៊ុក​របស់​នាង​ថា៖«មិន​ដឹង​ថា​ពេល​ណា ​ឆ្នាំ​ណា ​សតវត្សណា​បាន​ប្រទេស​ខ្មែរ​រស់​ក្នុង​ភាព​សន្តិសុខ​ដូច​គេ​ប្រទេស​ខ្មែរ​ជា​ប្រទេស​ដែល​រីកចម្រើន​ និង ​អភិវឌ្ឍ​ខ្លាំង​ខាង​ឆក់​កាបូប​» 
នៅ​ក្នុង​សាររិគន់​សង្គម​នេះ អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​លើក​ឡើង​ទៀត​ថា៖ «នេះ​ជា​សមិទ្ធផល​មួយ​ដែល​ប្រជា​ពល​រដ្ឋខ្មែរ​ទទួល​បាន»

No comments: