A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 February 2015

Alex: The government threatened to arrest me next week if I didn't leave Cambodia អា​ឡិច​៖​រដ្ឋាភិបាល​គំរាម​ចាប់ខ្លួន​នៅ​សប្តាហ៍​ក្រោយ​បើ​មិន​ចេញពី​កម្ពុជា​​

Watch Alex's message in a video here.

ដោយ៖​ ញឹម ​សុខន​ | ថ្ងៃអាទិត្យ ទី15 កុម្ភៈ 2015, 

រូបលោក អា​ឡិច (រូបភាពពី បណ្តាញសង្គមFacebook)
​សកម្មជន​ការពារ​បរិស្ថាន​ដ៏​លេចធ្លោ​ម្នាក់នៅ​តំបន់​ស្ទឹង​ជាយ​អា​រ៉ែ​ងខេត្ត​កោះកុងអះអាង​មក​ថា រដ្ឋាភិបាលបាន​កំណត់​ថ្ងៃ​ចាប់ខ្លួន​លោកបើ​មិន​ចេញពី​កម្ពុជាឲ្យបាន​ត្រឹម​ចុង​សប្ដាហ៍​ក្រោយនេះ ​។​
​សកម្មជន​ការពារ​បរិស្ថានលោក អា​ឡិច  ឲ្យដឹង​តាម​វីដេអូ​ឃ្លី​បលើ​បណ្តាញ​សង្គម​ថា រដ្ឋាភិបាល​បាន​ចាត់ទុក​លោក​ជា​ឆ្អឹង​ទទឹង​កដែល​តែង​ការពារ​បរិស្ថាននៅ​តំបន់​អា​រ៉ែ​ងប្រឆាំង​ក្រុមហ៊ុន​ចិនឈ្មោះ​ស៊ី​ណូហាយ​ដ្រូ ទប់ស្កាត់​មិន​ឲ្យ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​នោះដែល​លោក​យល់​ថា ​គម្រោង​នោះ​នឹង​បំផ្លាញ​ធម្មជាតិ​កម្ពុជា​ធ្ងន់​ធ្ងរ​ ។​
​លោក អា​ឡិច អះអាង​ទៀតថា ថ្មីៗ​នេះ​នាយកដ្ឋាន​អន្តោប្រវេសន៍បាន​ប្រាប់​លោកឲ្យ​ចាកចេញ​ពី​កម្ពុជា​ឲ្យបាន​មុន​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​នេះជា​កំហិត បើ​មិន​ដូច្នេះ​ទេរូប​គេ​នឹង​ត្រូវ​ចាប់​ខ្លួន​ក្រោម​ច្បាប់​កម្ពុជាដោយសារ​លោក​មិន​ត្រូវបាន​បន្ត​ទិដ្ឋាកា​រឲ្យស្នាក់នៅ​កម្ពុ​ជា​ទៀត​ទេ​ ។ 

VOD​ មិនអាច​សុំ​ប្រតិកម្ម​ត​ពី​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​លោក សុខ ផល បានទេដោយ​គ្មាន​អ្នកទទួល​ទូរ​សព្ទ ចំណែក​ប្រធាន​ស៊ើបអង្កេតនិង​អនុវត្តន៍​នីតិវិធី លោក អ៊ុក ហៃ​សីលា អះអាងថា​មិនមែន​ជំនាញ​របស់​លោក ដោយ​លោក​ជំរុញ​ឲ្យទៅ​សួរ​លោក សុខ វាសនា មន្ត្រីនាយកដ្ឋានជនបរទេសមិនអន្តោប្រវេសន៍ ដែល​មិន​អាច​ទាក់ទង​បាន​ ។​
​លោក ​អា​ឡិច ជា​ជនជាតិ​អេស្បាញបាន​មក​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ​ជាច្រើន​ឆ្នាំ ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់ និង​បាន​បង្កើតសមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិចនៅ​តំបន់​អា​រ៉ែ​ង​ ។​
​សកម្មជន​ការពារ​បរិស្ថានមាន​សញ្ជាតិ​បរទេសមួយ​នេះធ្លាប់​អះអាងថា ការ​ដែល​ក្រសួង​មហាផ្ទៃ​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​ស្នាក់​នៅ​កម្ពុជា​បន្ត​ទៀត ជា​រឿង​គុំគួនដោយសារ​លោក​ចេញមុខ​ការពារ​បរិស្ថាន​នៅ​ស្ទឹង​ជាយ​អា​រ៉ែ​ង ​។​
​យ៉ាងនេះក្តី តាម​បណ្តាញ​សង្គម លោក​អា​ឡិច អំពាវនាវ​រក​ការគាំទ្រ​ពី​ពលរដ្ឋ​ខ្មែរដើម្បី​បាន​រស់នៅ​លើ​ទឹកដី​កម្ពុជា​បន្ត​ទៀត ក្នុង​បំណង​ចង់​បន្ត​ចូលរួមការពារ​ធនធាន​ធម្មជាតិ​ខ្មែរដ៏​កម្រ​នៅ​ខេត្ត​កោះកុង​នេះ ​៕​
សូម​សរសេរ​មកលោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

2 comments:

Anonymous said...

I support you 1000 percents to live in Cambodia. You are a very special friend of Cambodia who tirelessly devote your times ,energy to save the environment. I admire your courage and commitment. You 'll be sorely missed and always in Khmer's hearts especially the people of Areng valley.I am sure YOU will be back one day soon.

Anonymous said...

I have already posted my support ,but like to say to you Alex. Your Khmer is great.