A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 February 2015

Cambodia request a loan from Qatar to strengthen the agricultural sector [Hun Sen is shamelessly and irresponsibly borrowing from everywhere] កម្ពុជា​សុំ​ខ្លី​លុយ​ប្រទេស​កាតា​ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម​​

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃចន្ទ ទី9 កុម្ភៈ 2015 

កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​កាតា​ជួយ​ពង្រឹង​ផ្នែក​កសិកម្ម ដោយសារ​ប្រទេស​នេះ​មាន​ចំណែក​ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អភិវឌ្ឍន៍អាស៊ី ហៅថា (AIID) ដែល​អាច​ផ្តល់​ហិរញ្ញប្បទាន ឬកម្ចី​ឥត​ការប្រាក់​ដល់​កម្ពុជា ដើម្បី​ពង្រឹង​ផែ្ន​ក​កសិកម្ម ដូចជា​ទិញ​ម៉ាស៊ីនកិនស្រូវ​ជួយ​ប្រជាសិករ​កម្ពុជា​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក  ​កុយ គួង មានប្រសាសន៍​បែប​នេះ​ក្នុង​សន្និសីទកាសែត​មួយ ក្រោយ​ជំនួប​ទ្វេភាគី​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង និង​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​រដ្ឋ​កាតា លោក Mohamed Abdulla Al-Rumaihi នៅ​ក្រសួង​ការបរទេស នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ ​។​
​លោក កុយ គួង បញ្ជាក់ថា ភាគី​ទាំងពីរ​បាន​ពិភាក្សា ពី​គម្រោង​ធ្វើ​កិច្ចព្រមព្រៀង​មួយចំនួនដូចជា អនុស្សរណៈ​ស្តីពី ការពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​ទាំង​ពីរ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វិស័យ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ កិច្ចប្រតិបត្តិការ​សេដ្ឋកិច្ច បច្ចេកទេស ពាណិជ្ជកម្ម ជាដើម​។ លោក​កុយ គួង បន្តថាអនុស្សរណៈ​ទាំងនេះ នឹង​ចុះហត្ថលេខា​នៅពេលដែល​លោក ​ហោ ណាំហុង ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កាតា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​ក្រៅ​ពី​កិច្ចព្រមព្រៀង​ទាំងនេះ លោក កុយ គួង បន្តថា លោក Mohamed Abdulla Al-Rumaihi បាន​សរសើ​រលើ​ការអភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជាមានដូចជា ផ្លូវថ្នល់ សំណង់​អគារ និង​ទីក្រុង​ស្អាត​ជា​ដើម ដែល​កើតចេញ​ពី​ការខិតខំ​របស់​រដ្ឋាភិបាល​មួយ​នេះ​ ។​
ទាក់ទង​នឹង​វិស័យ​ទេស​ចរណ៍​វិញ លោក កុយ គួង បន្តថា ឧបការី​រដ្ឋមន្ត្រី​កាតា​សន្យាថា នៅពេល​ចប់​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា លោក​នឹង​ជំរុញ​ឲ្យមាន​ការផ្សព្វផ្សា​យ​វិស័យនេះ​បន្លែ​ម​ទៀត ដើម្បី​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​លោក​បាន​ដឹង ​។​
សូមបញ្ជាក់​ថា ក្នុង​សន្និសីទ​នោះ លោក​ កុយ គួង ក៏​បញ្ជាក់ដែរថាកម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​កាតា​ទទួលយក​កម្មក​រ​កម្ពុជា ឲ្យទៅ​ធ្វើការ​ក្នុង​វិស័យ​សំណង់​ក្នុង​ប្រទេស​នេះ​ផង​ដែរ ​៕
សូមសរសេរមកលោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com

No comments: