A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 February 2015

Cambodia watchers urge for the implementation of the ICJ on Preah Vihear dispute with Thailand អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​អនុវត្ត​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​រឿង​ប្រាសាទ​ព្រះវិហារ

ទាហាន​ខ្មែរ​ថៃ ៦១០
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨។
RFA/Hang Savyouth
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា កម្ពុជា កំពុង​រង់ចាំ​ឲ្យ​ជម្លោះ​ផ្ទៃ​ក្នុង​ថៃ ស្ងប់ស្ងាត់​សិន ទើប​ចាប់​ផ្ដើម​ដោះស្រាយ​ករណី​ជម្លោះ​ប្រាសាទ​វិហារ និង​តំបន់​ជុំវិញ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ) បាន​កាត់​ឲ្យ​ខ្មែរ​ឈ្នះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​ព្រំដែន​និយាយ​ថា កម្ពុជា មិន​ត្រូវ​បន្ទន់​ជំហរ​របស់​ខ្លួន​ជាមួយ​ថៃ នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​វត្តមាន​របស់​កងទ័ព​ថៃ ក្នុង​ទឹក​ដី​ខ្មែរ​ទៀត​ដែរ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា កម្ពុជា កំពុង​រង់ចាំ​ស្ថានការណ៍​នយោបាយ​របស់​ថៃ ងាក​ទៅ​រក​ភាព​ប្រក្រតី​វិញ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចរចា​អនុវត្ត​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​សន្តិវិធី៖ «ចំពោះ​ករណី​សាល​ដីកា​របស់​តុលាការ​ទីក្រុង​ឡាអេ នេះ កន្លង​មក​យើង​មាន​ការ​យល់យោគ​សភាពការណ៍​នៅ​ប្រទេស​ថៃ ដែល​គេ​កំពុង​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​គេ​សិន។ ជាពិសេស គេ​កំពុង​ងាក​ទៅ​រក​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ ដូច្នេះ​ហើយ យើង​មាន​ការ​យល់យោគ យើង​រង់ចាំ​ឲ្យ​មាន​ស្ថានការណ៍​នៅ​ប្រទេស​ថៃ ហ្នឹង​ឲ្យ​បាន​ស្រួលបួល ដែល​អាច​ភាគី​ទាំង​ពីរ​ជួប​ចរចា​គ្នា​ដើម្បី​អនុវត្ត​សាល​ដីកា​ឲ្យ​រលូន​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​គ្នា»
លោក​បញ្ជាក់​ថា សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ គឺ​ជា​ច្បាប់​អន្តរជាតិ​ដែល​មិន​មាន​អាជ្ញាយុកាល។ នោះ​មាន​ន័យ​ថា ដរាប​ណា​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​សេចក្តី​សម្រេច​របស់​តុលាការ នៅ​តែ​មាន​សុពលភាព។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​អះអាង​ថា ក្នុង​កាលៈទេសៈ​ប្រទេស​ថៃ កំពុង​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​រដ្ឋ​ប្រហារ​ដែល​ជា​រដ្ឋាភិបាល​ខុស​ច្បាប់​នោះ កម្ពុជា ក៏​មិន​ចាំបាច់​អង្វរ​ឲ្យ​ថៃ អនុវត្ត​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​រួម​គ្នា​នោះ​ទេ ពីព្រោះ​នៅ​ពេល​រដ្ឋាភិបាល​ថៃ ស្រប​ច្បាប់​ឡើង​កាន់​អំណាច អាច​មិន​ទទួល​ស្គាល់​ការ​អនុវត្ត​សាល​ដីកា​នោះ។
សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​ចំពោះ​មុខ​សម្រាប់​បូរណភាព​ទឹក​ដី​នៅ​ពេល​នេះ គឺ​កម្ពុជា ត្រូវ​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ដើម្បី​ចាំ​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​ផ្នែក​យោធា​ពី​ប្រទេស​ថៃ៖ «ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​ហ្នឹង​ទទួល​ស្គាល់ រដ្ឋាភិបាល​ថ្មី​មក​ថា​អត់​ដឹង ពីព្រោះ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) គឺ​ជា​រដ្ឋាភិបាល​រដ្ឋ​ប្រហារ គេ​អត់​ទទួល​ស្គាល់។ អ៊ីចឹង​ប្រទេស​ថៃ ពូកែ​ធ្វើ​ពើ ថ្នាក់ អាយ.ស៊ី.ជេ បកស្រាយ ស្ដេច​ថៃ បាន​ចុះ​ហត្ថលេខា​ជាមួយ​បារាំង-សៀម ក៏ដោយ ក៏​វា​នៅ​ធ្វើ​មិន​ដឹង​ធ្វើ​មិន​ឮ ចុះ​ទម្រាំ​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ វា​នឹង​មិន​ទទួល​ស្គាល់។ ហើយ​ចំណុច​មួយ​ទៀត​ក្នុង​ចំណោម​ចំណុច​ហ្នឹង​ដដែល ថៃ នឹង​អាច​ប្រើប្រាស់​ជាតិ​និយម បង្វែរ​រឿង​រដ្ឋ​ប្រហារ​មក​អូស​បន្លាយ​រឿង​ប្រាសាទ​ព្រះវិហារ​ហ្នឹង វា​នឹង​បង្កើត​មាន​សង្គ្រាម»

កម្ពុជា និង​ថៃ បាន​ផ្ទុះ​សង្គ្រាម​ព្រំដែន​ជាមួយ​គ្នា​ក្រោយ​ពី​ប្រាសាទ​ដែល​មាន​អាយុ​កាល​ជាង ១​ពាន់​ឆ្នាំ​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​មនុស្ស​ជាតិ កាល​ពី​ឆ្នាំ​២០០៨។
ភាគី​ថៃ បាន​ប្រឹងប្រែង​សំអាង​លើ​ផែនទី​ជា​ឯកតោ​ភាគី​ថា ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទី​ដី​របស់​ខ្លួន។ ប៉ុន្តែ​ភាគី​កម្ពុជា ពុំ​ទទួល​ស្គាល់​ថា​មាន​តំបន់ ៤,៦ នោះ ជា​កម្មសិទ្ធិ​របស់​ថៃ ឡើយ។
នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​រាប់​រយ​នាក់​ចូល​លុក​លុយ​វត្ត​កែវសិក្ខាគីរីស្វារៈ ក្នុង​ទឹក​ដី​ខ្មែរ ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ផ្ទុះ​ឡើង។ ចាប់​តាំង​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យ​ភាព​លើ​ដែនដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​មក គេ​នៅ​មិន​ទាន់​ឃើញ​ភាគី​កម្ពុជា និង​ភាគី​ថៃ ធ្វើ​ការ​ចរចា​គ្នា​ជា​ដុំ​កំភួន ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​នៅ​ឡើយ​ទេ។
តុលាការ​អន្តរជាតិ​មួយ​នេះ បាន​សម្រេច​ឲ្យ​ភាគី​ថៃ ដក​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន ប៉ូលិស និង​ឆ្មាំ​ប្រាសាទ​ទាំងអស់ ចេញ​ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កាត់​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ករណី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ កាល​ពី​រាជការ​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​ព្រំដែន​អះអាង​ថា កងទ័ព​ថៃ កំពុង​មាន​វត្តមាន​លើ​ទឹក​ដី​កម្ពុជា នៅ​ឡើយ ជាពិសេស​នៅ​តំបន់​សម្បុក​ឃ្មុំ តំបន់​ប្រាសាទ​ព្រះវិហារ ដែល​មាន​ទាហាន​ថៃ ប្រាំ​នាក់ និង​ទាហាន​ខ្មែរ​ប្រាំ​នាក់ កំពុង​ប្រចាំ​ការ​នៅ​ទីនោះ។
ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវេសន៍ (Norway) លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ចំណុច​ដ៏​សំខាន់​ចំពោះ​មុខ​សម្រាប់​កម្ពុជា នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​ថៃ ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ និង​សង​ការ​ខូចខាត​ប្រាសាទ​បុរាណ​មួយ​នេះ​ពី​ការ​បាញ់​បំផ្លាញ​របស់​ថៃ កាល​ពី​ឆ្នាំ​២០០៨៖ «ថៃ ត្រូវ​តែ​ដក​កងទ័ព​ជា​បន្ទាន់​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ភាគី​ថៃ ត្រូវ​តែ​សង​លើ​ការ​ខូចខាត​ទាំង​ឡាយ​ណា​ដែល​ខ្លួន​បាញ់​ប្រហារ​មក​លើ​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​២០០៨។ អា​ហ្នឹង​ជា​ចំណុច​ដែល​យើង​ចង់​បាន»
វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ និង​តាម​សារ​អ៊ីមែល​ពី​ស្ថានទូត​ថៃ ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ ជុំវិញ​ករណី​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ នោះ​ដែរ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប

3 comments:

Anonymous said...

Hun Sen like ICJ but Hun Sen don't like ICC But I think both of this it look not useful for Khmer at all because ICJ was rule it long ago but the dispute is still there and ICC I heard it so long but nothing was happen. it must wait until Hun Sen passed away Than ICC come out and said Hun sen is guilty . What do you think?

Anonymous said...

Something tell me that Siam will not interpreted the ICJ verdicts. They are scare of any Khmer government because they think Khmer leaders can always be bought. I just have some feeling that CPP government dont want to end this dispute with Siam. It is a very useful tool to stir up public support with domestic issues are not been solve. Also to keep away attention from Youn stealing Cambodia territories.

ICJ also left large part of dispute to solve among Siam and Khmer. Which is another ways for Siam larger cowardly armed forces to bully ill equipped Khmer rag tag military. Just my personal opinions. No facts on my opinions.

Anonymous said...

Poster 22 February 2015 9:49 am I am begin to feel like you. Cambodia is big GDP and not much big money to be made so these western look at Siam and Youn much more important to favor. Dont tell me these ICJ or ICC judges dont listen to their repectvie country. I dont mean to get Khmer hope down but MONEY TALK IN THE REAL WORLD.