A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 February 2015

Cambodian authority detained two Laotians for illegally crossing to hunt wild doves inside Cambodian territory [Many Cambodians were brutally killed by Thai soldiers for unknowingly foraging inside Thai territory] ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ឡាវ​៣​នាក់​ដែល​ចូល​មក​ទាក់លលក​លើទឹក​ដី​ខ្មែរ​ខុសច្បាប់​​

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃអាទិត្យ ទី8 កុម្ភៈ 2015, 

ជនជាតិ​ឡាវ​ទាំង​៣​នាក់(រូបភាពពី អគ្គស្នងការនគរបាលជាតិ)
​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ចំនួន​៣​នាក់ពីបទ​លួច​ចូល​មក​ទាក់លលកដោយខុស​ច្បាប់​លើ​ទឹកដី​ខ្មែរនៅ​ចំណុច​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ។​
​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ចុះផ្សាយ​នៅ​ថ្ងៃទី​០៨ ​ខែ​កុម្ភៈ​នេះ​ថា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៥​នេះ កម្លាំង​សមត្ថកិច្ចបាន​ចាប់​ជនជាតិ​ឡាវ​៣​នាក់ហើយ​នាំ​ខ្លួន​ពួកគេ​ទាំងនោះទៅ​ធ្វើ​ការអប់រំរួច​ប្រគល់ឲ្យ​អាជ្ញាធរ​ស្រុក​មឿង​ខូង​វិញដោយ​មាន​ការធានា​ពី​អាជ្ញាធរ​ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​ ។​
​គួបញ្ជាក់ថា ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភារដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា​មានកា​រ​រិត​បន្តឹង​ចំពោះ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ហើយ​បាន​ចាប់​បញ្ជួន ទៅ​ប្រទេសគេ​វិញ​ជា​បន្តបន្ទាប់ ជាពិសេស​ ជនអន្តោប្រវេសន៍​ដែល​ជាន​ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេមក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ ៕
សូមសរសេរ​មកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: