A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 February 2015

Cambodia's tallest building, Gold Tower 42, to resume construction next month after two years moratorium [Gold Tower 42 នឹង​​ចាប់​ផ្តើម​សាង​សង់​បន្ត​ឡើង​វិញ​នៅ​ខែ​ក្រោយ]

អគារ Gold Tower 42 ដែល​បាន​ផ្អាក​ការ​សាង​សង់​បន្ទាប់​ពី​សង់​បាន​ដល់​ជាន់ ទី៣២ កាល​ពី​អំឡុង​ដើម ឆ្នាំ​២០១៣។
អគារ Gold Tower 42 ដែល​បាន​ផ្អាក​ការ​សាង​សង់​បន្ទាប់​ពី​សង់​បាន​ដល់​ជាន់ ទី៣២ កាល​ពី​អំឡុង​ដើម ឆ្នាំ​២០១៣។ ហុង មិនា
គម្រោង​សាង​សង់​អគារ Gold Tower 42 ដែល​មាន​ទុន​វិនិយោគ​ប្រហែល ២៤០ លាន​ដុល្លារ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនីវង្ស ជា​មួយ​មហាវិថី​ព្រះ​សីហនុ គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​សាង​សង់​ឡើង​វិញ​ហើយ​នៅ​អំឡុង ខែ​មីនា ខាង​មុខ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ទុក​ចោល​ជាង ២ ឆ្នាំ​កន្លង​មក។
លោក ឡៅ ទិព្វ​សីហា អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​សំណង់ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ កាល​ពី​រសៀល​ថ្ងៃ​ពុធ​កន្លង​មក​ថា ការ​សាង​សង់​អគារ Gold Tower 42 បន្ត​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ក្នុង​អំឡុង ខែ​មីនា ឆ្នាំ​២០១៥ នេះ។
លោក​បាន​បន្ត​ទៀត​ថា កាល​ពី ខែ​មករា កន្លង​មក ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​អញ្ជើញ​តំណាង​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អគារ Gold Tower 42 មក​ពិភាក្សា​គ្នា​ម្តង​រួច​មក​ហើយ​អំពី​ការងារ​បន្ត​សាង​សង់​គម្រោង​ខាង​លើ។ ភាគី​តំណាង​ក្រុមហ៊ុន​បាន​សន្យា​ថា ការ​សាង​សង់​អគារ Gold Tower 42 បន្ត​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ក្នុង​អំឡុង ខែ​មីនា ខាង​មុខ​នេះ។
លោក ឡៅ ទិព្វសីហា មាន​ប្រសាសន៍​ថា៖ «ក្រសួង​នឹង​មិន​បណ្តែត​បណ្តោយ​ឲ្យ​ក្រុម​ហ៊ុន​សាង​សង់​អគារ Gold Tower 42 ទុក​ចោល​ការ​សាង​សង់​សំណង់​ដ៏​ធំ​បែប​នេះ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ទៀត​ទេ។ ក្រសួង​នឹង​បន្ត​ពិនិត្យ​តាម​ដាន​ការ​សាង​សង់​អគារ​ខាង​លើ​ជា​បន្ត​ទៀត។ ប្រសិន​បើ​ក្រុម​ហ៊ុន​មិន​ធ្វើ​អ្វី​តាម​ការ​សន្យា ក្រសួង​នឹង​កោះ​ហៅ​តំណាង​ក្រុមហ៊ុន​មក​ពិភាក្សា​ជា​ថ្មី​ម្តង​ទៀត»។

ទាក់​ទង​ទៅ​នឹង​ការ​ទុក​អគារ​ចោល​នា​រយៈ​ពេល​ជាង ២ ឆ្នាំ​កន្លង​មក អ្នក​នាំ​ពាក្យ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា៖ «បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​យើង​មើល​ទៅ​អគារ Gold Tower 42 ហាក់​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ក៏​ដោយ តែ​តាម​ការ​ពិត​ក៏​មាន​ក្រុម​ហ៊ុន​មួយ​កំពុង​ទទួល​ភារកិច្ច​ក្នុង​ការ​បោស​សម្អាត និង​ថែរក្សា​អគារ​នេះ​ជា​ប្រចាំ​ផង​ដែរ»។
Gold Tower 42 ត្រូវ​បាន​វិនិយោគ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​កូរ៉េ YUNWOO ដោយ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ក្រុមហ៊ុន DAIHAN Real Estate ដែល​ជា​ក្រុមហ៊ុន​អចលន​ទ្រព្យ​ដ៏​ធំ​នៅ​ប្រទេស​កូរ៉េ។ មហា​វិបត្តិ​ហិរញ្ញ​វត្ថុ​សកល កាល​ពី​ពាក់​កណ្តាល ឆ្នាំ​២០០៨ បាន​ធ្វើ​ឲ្យ DAIHAN Real Estate ជួប​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង។
នៅ​ពេល​សួរ​អំពី​ក្រុមហ៊ុន​ដែល​គ្រោង​នឹង​សាង​សង់​អគារ Gold Tower 42 ជា​ក្រុម​ហ៊ុន​ដែល​វិនិយោគ​អគារ​នេះ​ពី​ដំបូង ឬ​ក្រុមហ៊ុន​ថ្មី​នោះ​លោក សីហា បាន​ប្រាប់​ថា លោក​មិន​ច្បាស់​អំពី​បញ្ហា​នេះ​ទេ។
Gold Tower 42 ដែល​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា បន្ទាប់​ពី​បញ្ចប់​ការ​សាង​សង់​នោះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​ដំបូង​នា​អំឡុង ខែ​មីនា ឆ្នាំ​២០០៨។ បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ធ្វើ​ឲ្យ​ការ​សាង​សង់​អគារ​នេះ​ត្រូវ​បាន​ផ្អាក​ការ​សាង​សង់​ជា​ច្រើន​លើក ដោយ​លើក ទី១ នៅ​ក្នុង​អំឡុង ឆ្នាំ​២០០៩ តែ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​វិញ​នៅ​ក្នុង ឆ្នាំ​២០១០។ បន្ទាប់​ពី​បាន​ចាប់​ដំណើរ​ការ​សង​សង់​បាន​មួយ​រយៈ សំណង់​ខាង​លើ​ក៏​បាន​ផ្អាក​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង ឆ្នាំ​២០១២ និង​លើក​ចុង​ក្រោយ​ក្នុង ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ មុន​ផ្អាក​សាង​សង់​លើក​ចុង​ក្រោយ​អគារ Gold Tower 42 បាន​សាង​សង់​ឡើង​ដល់​ជាន់ ទី​៣២ ហើយ នៅ​ក្នុង​ចំណោម​កម្ពស់​សរុប ៤២ ជាន់។
លោក​ស្រី រ័ត្ន ប៊ុនរ៉ានី អគ្គ​នាយក​ក្រុមហ៊ុន Century 21 Kingdom Property បាន​និយាយ​ថា Gold Tower 42 គឺជា​អគារ​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ប្រសិន​បើ​ក្រុម​ហ៊ុន​ចាប់​ផ្តើម​បន្ត​ការ​សាង​សង់​នោះ គឺជា​ការ​ល្អ​ណាស់​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា ព្រោះ​វា​នឹង​ជួយ​បង្កើន​នូវ​ទំនុក​ចិត្ត​សម្រាប់​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក្នុង​ការ​ចូល​មក​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា។
លោក​ស្រី​បាន​បន្ត​ថា ការ​ចាប់​ផ្តើម​សាង​សង់​បន្ត​នៅ​ពេល​នេះ គឺ​អាច​និយាយ​ថា ចំពេល​ល្អ ព្រោះ​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​អាស៊ាន​ក៏​ជិត​មក​ដល់​ផង​ដែរ។
លោក​ស្រី​បាន​ថ្លែង​ថា៖ «នៅ​ពេល​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់ ប្រទេស​ទាំង​អស់​នឹង​លុប​ចោល​នូវ​របាំង​ពន្ធ​គយ ដូច្នេះ​នឹង​មាន​អ្នក​វិនិយោគ​បរទេស​ជាច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា។ ការ​មាន​អគារ​ខ្ពស់ៗ វា​បង្ហាញ​ពី​ការ​រីក​ចម្រើន និង​ផ្តល់​ភាព​កក់​ក្តៅ​សម្រាប់​អ្នក​វិនិយោគ»។
លោក គីម ហ៊ាង អគ្គ​នាយក​ក្រុមហ៊ុន​ខ្មែរ រៀល​អេស្ទេត បាន​ប្រាប់​ថា ការ​ចាប់​ផ្តើម​សាង​សង់​បន្ត​របស់​អគារ Gold Tower 42 គឺ​ជា​រឿង​ដ៏​សំខាន់ ពី​ព្រោះ​អគារ​នេះ​ជា​និមិត្ត​រូប​នៃ​ភាព​រីក​ចម្រើន​វិស័យ​សំណង់​នៅ​កម្ពុជា។ ការ​ផ្អាក​សកម្ម​ភាព​សាងសង់​របស់​គម្រោង​ដ៏​ធំ​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​របស់​អ្នក​វិនិយោគ​នៅ​កម្ពុជា។
អគ្គ​នាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប លោក ស៊ឹង ប៊ុណ្ណា បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ នា​ពេល​កន្លង​មក​ថា លោក​ធ្លាប់​បាន​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​អគារ Gold Tower 42 ដោយ​គេ​បាន​និយាយ​ថា អគារ​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​នេះ។ តែ​ទោះ​បី​យ៉ាង​ណា​គេ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ពេល​វេលា​ជាក់​លាក់​នៃ​ការ​ចាប់​ផ្តើម​សាង​សង់​ឡើង​វិញ​នោះ​ទេ។
លោក​បាន​បន្ត​ថា ការ​ទុក​ចោល​អគារ​ដ៏​ធំ​បែប​នេះ​ចោល​នៅ​កណ្តាល​ក្រុង​មិន​ល្អ​នោះ​ទេ ដោយ​វា​បង្ហាញ​ពី​រូបភាព​អវិជ្ជមាន​សម្រាប់​វិស័យ​សំណង់ និង​សម្រស់​រាជធានី​ភ្នំពេញ​ផង​ដែរ។
វា​ជា​ការ​ល្អ​ណាស់​ប្រសិន​បើ​ម្ចាស់​គម្រោង​ចាប់​ផ្តើម​សាងសង់​ឡើង​វិញ ស្រប​ពេល​ដែល​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ជាថ្មី​ឡើង​វិញ។
លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា បើ​ម្ចាស់​គម្រោង Gold Tower 42 ចាប់ផ្តើម​សាង​សង់​ឡើង​វិញ​នា​ពេល​ឆាប់ៗ​នេះ​ពួក​គេ​នឹង​ទទួល​ជោគ​ជ័យ ព្រោះ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ល្អ​ប្រសើរ»៕

1 comment:

Anonymous said...

The most beautiful city in world in the next 30 years would be a city that are not covered by junk of tall concrete jungle.
Building and planning of city and rural development has a direct impact to human both mind and body.
Most tourists want to see cities that have their olden day or classic look,which reflect a unique identity and history.

True Khmer