A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 February 2015

Chea Sim's and Pen Sovan's sickness conditions have improved ស្ថានភាព​ជំងឺ​លោក​ ជា ស៊ីម និង​លោក​ ប៉ែន សុវណ្ណ ធូរស្បើយ​ជាង​មុន​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃពុធ ទី11 កុម្ភៈ 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ជា ស៊ីម(ឆ្វេង) ប្រធាន​ព្រឹទ្ធសភា និងលោក ប៉ែន សុវណ្ណ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នាពេលកន្លងមក
​ស្ថានភាព​ជំងឺ​របស់​មេដឹកនាំ​គណបក្សកាន់អំណាច លោក ជា ស៊ីម និង​អតីត​នាយករដ្ឋមន្ត្រី និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ែន សុវណ្ណ បាន​ធូរស្បើយ​ជាង​មុន​ដូចគ្នា បន្ទាប់ពី​ទទួល​ការ​ព្យាបាល​នៅ​បរទេស​រៀងៗ​ខ្លួន​ ។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជា​តិលោក កឹម សុខា ប្រាប់ VOD ថាស្ថានភាព​ជំងឺ​របស់​លោក ប៉ែន សុវណ្ណ បាន​ធូរស្បើយ​ច្រើន បន្ទាប់ពី​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី ​។ លោកបន្តថា បច្ចុប្បន្ន​លោក ប៉ែន សុវណ្ណ អាច​កម្រើកខ្លួន​មួយ​ចំហៀង​ខាងឆ្វេង​បាន ចំណែក​ខាងស្តាំ​អាច​កម្រើក​បាន​តិចៗ និង​កំពុង​ធ្វើ​លំ​ហាត់ប្រាណ​ចំហៀង​ខាងស្តាំ​បន្ថែមទៀត​ ។​ ទោះជា​យ៉ាងណា​លោក​ថា លោក ប៉ែន សុវណ្ណ នៅ​មិនទាន់​អាច​និយាយ​បាន​ទេ ប៉ុន្តែ​អាច​ស្តាប់​បាន​នូវ​អ្វី​ដែល​គេ​និយាយ​ ។ 

លោក ប៉ែន សុវណ្ណ មាន​អាយុ​៧៩​ឆ្នាំ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​សិង្ហ​បុរី​តាមជើងយន្តហោះ​ពិសេស​មួយ កាលពី​យប់​រំលង​អាធ្រា​ត្រចូល​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា​កន្លងទៅ ។ បច្ចុបន្ន​លោកកំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​។​
​ដោយឡែក លោក យឹម លាង ប្រធាន​អង្គរក្ស លោក ជា ស៊ីម ប្រាប់ VOD ថាពេលនេះ​លោក ជា ស៊ីម បានធូ​រស្បើយ​ជាង​មុន​ច្រើន ខណៈ​កំពុង​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ ។ តែ​លោក​ឲ្យដឹងថា លោក ជា ស៊ីម នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ​។​
លោក ជា ស៊ីម បច្ចុប្បន្ន​មាន​អាយុ៨៣ឆ្នាំ ជា​ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ៕
សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

1 comment:

Anonymous said...

History will remember them as of 7 Jan leaders of Cambodia.