A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 February 2015

Civil society: "The inclusion of youths into the CPP's Central Committee is more of power transfers rather than for the interests of the nation" "ការ​ដាក់​បញ្ចូល​យុវជន​ទៅ​ក្នុង​បក្ស​ជា​ការ​ផ្ទេរ​មរតក​អំណាច​ច្រើន​ជាង​ប្រយោជន៍​សង្គម"

យុវជន​ អាហារូបករណ៍ ៦២០
យុវជន​ស្វែង​រក​ឱកាស​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស នៅ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ២០១៥។
RFA/Uon Chhin
គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចូល​សមាជិក​ជា​យុវជន​ចំនួន ៧០​នាក់ ឬ​ស្មើ​ជាង ២២​ភាគរយ នៃ​ចំនួន​សមាជិក​ថ្មី​សរុប ៣០៦​នាក់ ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា។ កំណែ​ទម្រង់​ដ៏​ធំ​នេះ ដើម្បី​បង្ហាញ​ថា យុវជន​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ដឹកនាំ​ទាំង​បក្ស​នយោបាយ និង​ទាំង​ស្ថាប័នរដ្ឋ​ផ្សេងៗ​ទៀត ត្រៀម​ជំនួស​មន្ត្រី​ដែល​ភាគ​ច្រើន​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ជាមួយ​យុវជន​ខ្លះ​បាន​ស្វាគមន៍​ចំពោះ​ការ​ដាក់​បញ្ចូល​កម្លាំង​យុវជន​ថ្មី​ដែល​មាន​សមត្ថភាព​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​គិត​ថា វា​មិន​មែន​ជា​ការ​កែ​ទម្រង់​បក្ស ដើម្បី​ផលប្រយោជន៍​ច្រើន​ដល់​សង្គម តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​បុគ្គល ឬ​ក្រុម​គ្រួសារ​របស់​ថ្នាក់ដឹកនាំ​បក្ស​តែប៉ុណ្ណោះ។
ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ លោក ឡុង គឹមឃន គាំទ្រ​ចំពោះ​ការ​ដាក់​បញ្ចូល​យុវជន​ដែល​មាន​សមត្ថភាព​ឲ្យ​បន្តវេន​អ្នក​នយោបាយ​ដែល​មាន​វ័យ​ចាស់ មាន​សុខភាព​ទ្រុឌទ្រោម។ ប៉ុន្តែ​អ្នក​នយោបាយ​ខ្លួន​ឯង​គួរ​តែ​មាន​គោលការណ៍​សីលធម៌ ដោយ​មិន​ត្រូវ​ចេះតែ​ដាក់​បញ្ចូល​កូន ឬ​ចៅ​របស់​ខ្លួន​ឲ្យ​បន្តវេន​ស្រួលៗ​នោះ​ឡើយ ព្រោះ​អាច​ជា​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​ទៅ​ថ្ងៃ​ក្រោយ។
លោក​គិត​ថា ការ​ដាក់​បញ្ចូល​យុវជន​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​ឡើង​គ្រាន់តែ​ពង្រឹង​បក្ស​ឲ្យ​កាន់​តែ​ខ្លាំងក្លា ហើយ​មាន​អំណាច​ធំ​ជាង​អំណាច​រាជការ​សាធារណៈ៖ «កូន​មន្ត្រី​ធំៗ​ទាំង​នោះ​រៀន​ពី​ប្រទេស​សេរី ហើយ​មាន​សញ្ញាប័ត្រ​ធំៗ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​គ្មាន​ជំនឿ​ទេ​ថា នឹង​មាន​ការ​ផ្លាស់ប្ដូរ​ជា​ដុំកំភួន​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធំ​ណាស់ មិន​អាច​នរណា​ទៅ​ធ្វើ​កំណែ​ទម្រង់​បាន​ទេ ម្នាក់ៗ​ត្រូវ​រត់​តាម​បន្ទាត់​នយោបាយ​គណបក្ស»

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ បាន​បញ្ចូល​សមាជិក​ជា​យុវជន​ចំនួន ៧០​នាក់ ឬ​ស្មើ​ជាង ២២​ភាគរយ នៃ​ចំនួន​សមាជិក​ថ្មី​សរុប ៣០៦​នាក់ ដែល​ត្រូវ​មក​ជំនួស​អ្នក​ដែល​ស្លាប់ អ្នក​លាលែង​ចេញ​ពី​តួនាទី​បក្ស និង​អ្នក​ដែល​ត្រូវ​បាន​គណបក្ស​បណ្ដេញ​ចេញ។ សមាជិក​ថ្មី​ទាំង​នោះ​មាន​សមាសភាព​ជា​កូន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស រួម​មាន​កូន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត។ អ្នក​ទាំង​បី​ជា​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា ត្រូវ​ជា​កូន​ប្រសា។
លោក យឹម លាង ជា​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម និង​ជា​កូន​ប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​ជា​ដន្លង​របស់​លោក ហ៊ុន សែន។ លោក ឌិត ទីណា ជា​កូន​ប្រុស​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល។ លោក ឆាយ ឬទ្ធីសែន ជា​កូន​រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន។ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ត្រូវ​ជា​កូន​របស់​លោក សាយ ឈុំ អគ្គលេខាធិការ​គណបក្ស។ លោក គីម រិទ្ធី កូន​ប្រុស​លោក គន់ គីម អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ។ លោក ស សុខា កូន​ប្រុស​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ លោក ទៀ ទីហា កូន​ប្រុស​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ លោក ជាម ច័ន្ទសោភណ្ឌ កូន​ប្រុស​លោក ជាម យៀប និង​លោក សំហេង បុរស កូន​ប្រុស​លោក អ៊ិត សំហេង ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាដើម។
​យ៉ាង​ណា​ការ​ដាក់​បញ្ចូល​ឲ្យ​កូន​របស់​ខ្លួន​មាន​តួនាទី​នៅ​ក្នុង​គណបក្ស​នេះ ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា គិត​ថា ជា​ការ​ផ្ទេរ​មរតក​អំណាច ឬ​ជា​ការ​ផ្ទេរ​មរតក​នយោបាយ​ពី​ឪពុក​ទៅ​កូន​តែប៉ុណ្ណោះ៖ «សមាជិក​គណបក្ស​ប្រជាជន​សំខាន់ៗ ចាស់​ទ្រុឌទ្រោម និង​មិន​មាន​សក្ដានុពល​ច្រើន​ផ្នែក​ចំណេះ​ដឹង​ទេ គ្រាន់​តែ​គាត់​មាន​បទពិសោធន៍​នយោបាយ​ច្រើន។ របៀប​នៃ​ការ​ជ្រើសរើស​យុវជន​នេះ ហាក់​បី​ដូច​ជា​គ្រាន់តែ​ជា​ការ​ផ្ទេរ​មរតក​អំណាច​ពី​ឪពុក​ទៅ​កូន​តែ​ប៉ុណ្ណឹង អ៊ីចឹង​ខ្ញុំ​គិត​ថា វា​គ្មាន​ឥទ្ធិពល​អី​ច្រើន​ទេ»
លោក​បន្ថែម​ថា សព្វថ្ងៃ​នេះ​មាន​យុវជន​ជា​ច្រើន​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ហើយ​មាន​ចំណេះដឹង​និង​សក្ដានុពល​ទៅ​លើ​អភិវឌ្ឍន៍។ ប៉ុន្តែ​ពួកគេ​ទាំង​នោះ​មិន​មាន​ឱកាស​ជ្រៀត​ចូល​ក្នុង​ជូរ​ថ្នាក់ដឹកនាំ​គណបក្ស ដោយសារ​តែ​មិន​មាន​ឪពុក​ម្ដាយ ឬ​ជាប់​សែស្រឡាយ​ជា​អ្នក​ធំ​ក្នុង​ជួរ​គណបក្ស។​
យុវជន​ថ្មី​ដែល​ដាក់​បញ្ចូល​ទៅ​ក្នុង​គណបក្ស​នៅ​ពេល​នេះ ពួកគាត់​បាន​បញ្ចប់​ការ​សិក្សា​ពី​បរទេស ពី​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី ប្រទេស​មូលធន​មក​ពី​សហរដ្ឋអាមេរិក ពី​ប្រទេស​អូស្ត្រាលី និង​ពី​ប្រទេស​សិង្ហបុរី ជាដើម។ ពួកគាត់​សុទ្ធតែ​ទេ​ជា​មនុស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។
​យ៉ាង​ណា​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច នៅ​មិន​ទាន់​អាច​ទស្សន៍ទាយ​បាន​នៅ​ឡើយ​ទេ​ថា យុវជន​ដែល​មាន​សមត្ថភាព​ជា​កូន​អ្នក​មាន​ឥទ្ធិពល​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​នោះ មក​ដើម្បី​អភិរក្ស​អំណាច​របស់​វីរជន​ជើង​ចាស់ ឬ​ឈាម​ចាស់ ឬ​អាច​មក​ប្ដូរ​ចរន្ត​ឈាម​ថ្មី ពាំនាំ​ចំណេះដឹង​ពី​បច្ឆិម​ប្រទេស​មក​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​បាន​យ៉ាង​ណា​នោះ​ទេ។
លោក សុខ ទូច៖ «កាល​ណា​គាត់ (យុវជន​ថ្មី) មិន​ទាន់​មាន​អំណាច គាត់​មិន​ទាន់​ធ្វើ​ទេ ចាំ​មើល​គាត់​រៀបចំ​ខ្លួន​ទៅ​ជា​របៀប​ណា យើង​​ចាំ​មើល​ទាំង​អស់​គ្នា ពីព្រោះ​ដូច​ពាក្យ​ចាស់​ពោល​ថា ស្លឹកឈើ​មិន​ដែល​ជ្រុះ​ឆ្ងាយ​ពី​គល់ ប៉ុន្តែ​សតវត្ស​ទី​២១ មិន​ប្រាកដ​ទេ មាន​ព្យុះ​ខ្លាំង​ក៏​ជ្រុះ​ឆ្ងាយ​ពី​គល់​បាន​ដែរ»
ក្រៅ​ពី​គណបក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង​ក៏​បាន​ប្រើ​វិធីសាស្ត្រ​ដាក់​កូន​របស់​ខ្លួន​ឲ្យ​មាន​តួនាទី​នៅ​ក្នុង​គណបក្ស​ដែរ ដូចជា​លោក គង់ បូរ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជា​កូន​ប្រុស​លោក គង់ គាំ ជា​ប្រធាន​គណបក្ស សម រង្ស៊ី។ កញ្ញា កឹម មនោវិទ្យា ជា​អគ្គ​នាយ​រង​ទំនាក់ទំនង​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជា​កូនស្រី​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស។
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ច្រើន​ជាមួយ​យុវជន គិត​ថា ប្រសិនបើ​អ្នក​នយោបាយ​វ័យ​ក្មេង​មិន​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​ធ្វើ​នយោបាយ ហើយ​នៅ​តែ​ប្រើ​វប្បធម៌​ការពារ​ផលប្រយោជន៍​ខ្លួន ក្រុម​គ្រួសារ​និយម ឬ​បក្សពួកនិយម​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត នោះ​កង់​ប្រវត្តិសាស្ត្រ​កម្ពុជា នឹង​វិល​ថយ​ក្រោយ​ទៅ​ជា​របប​មូលធន​និយម បក្សពួក​និយម ដែល​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​កាន់តែ​ច្រើន

1 comment:

Anonymous said...

You can imagine how hungry they are of power . these young cpp have been coached by their parents how and when to grab power.