A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 February 2015

CPP official says the promotion of Sok An's son to be MP is legal [Yes, but it is nepotism and nepotism is a form of corruption!] មន្ត្រី​បក្ស​ប្រជាជន​ថា​ការ​ដំឡើង​កូនប្រុស​លោក សុខ អាន ជា​តំណាង​រាស្ត្រ​ត្រឹមត្រូវ​តាម​ច្បាប់

កែវ រ៉េមី ៦១០
អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith
ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​ទូរស័ព្ទ​មក​កាន់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​៣ កុម្ភៈ ដោយ​បញ្ជាក់​ថា ការ​សម្រេច​ដាក់ លោក សុខ សូកាន ជា​កូនប្រុស លោក សុខ អាន ឲ្យ​ធ្វើ​ជា​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ ជំនួស លោក សូ ឃុន ដែល​ស្លាប់​នោះ ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ដោយ​មិន​មាន​ការ​ផ្លោះ​លេខ​រៀង​បេក្ខជន​នោះ​ទេ។
លោក កែវ រ៉េមី ថ្លែង​ថា៖ «ក្រោយ លោក សូ ឃុន ស្លាប់​ទៅ ការ​ឡើង​ជំនួស​នេះ គឺ​ឡើង​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ។ ឯកឧត្តម ចាន់ សារុន លេខ​រៀង​បន្ទាប់​ពី លោក សូ ឃុន សុំ​លា​លែង​អត់​ចូល​ក្នុង​សភា​ទេ ព្រោះ​គាត់​ជា​ទេសរដ្ឋមន្ត្រី។ ឯកឧត្តម ពេជ សោភ័ន ក៏​គាត់​លា​លែង​ដែរ អ៊ីចឹង​គឺ​ដល់​លេខ​ដែល​គាត់ (សុខ សូកាន) ត្រូវ​ឡើង វា​មិន​មែន​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព។ អ្នក​និយាយ​ចេះ​តែ​មួលបង្កាច់​គ្នា​អ៊ីចឹង»។ Keo Remy said: "After So Khun passed away, his replacement must be done in the order (on the candidate list). His Excellency Chan Sarun was on the list next to So Khun, but he asked to be allowed to resign because he is a senior minister. As for His Excellency Pich Sophorn (a minister and Hun Sen's in-law) has also resigned, so it's Sok Sokan's turn to be promoted. It was not done without transparency. The critics always twisted the truth". [Khmerization: Well in my opinion, those old guards were forced to resign to make way for Sok An's son because they might not be loyal to Hun Sen and Sok An anymore, especially Chan Sarun who is an ardent Chea Sim's loyalist!]
ប្រតិកម្ម​របស់ លោក កែវ រ៉េមី នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត គិត​ថា ការ​ដាក់​ឲ្យ​កូនប្រុស​អ្នក​មាន​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​ដឹង​ថា លោក សុខ អាន ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ជា​តំណាង​រាស្ត្រ​នៅ​ពេល​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព៕

4 comments:

Anonymous said...

What is this schmuck going to say, "Illegal". Why bother even making a statement and have microphones surrounded him.

Anonymous said...

ម្សៀកែវ រា់មី ធ្លាប់ជាមនុស្សម្នាក់មានមនសិកាជាតិ បុ៉ន្តែឥឡូវបានក្លាយ ជាមនុស្សម្នាក់ដែលមានមនសិកាចោរជាងអ្នកណាទាំងអស់ ។

Anonymous said...

ស៊ីភីភី ធ្វើអីក៍ត្រូវច្បាប់ដែរ ហើយមិនដែលរុំលងច្បាប់ម្ដងណាទេ ហា ហា អ្នកដែលមើលឃើញប្រហែលឡប់អស់ហើយ ដាក់គុកទាំងអស់ទៅ ហា ហា នោះថ្ងៃក្រោយបែបគេលែងឃើញខុសទៀតហើយ

Kim Ea said...

He try to explain the jungle law,nepotism of communist mindset . he need to kiss his boss ass to stay in power . he have no gut, or a reasonable idea to tell the truth, because he turn himself to be an automatic recorder of the communist dictatorship, not a human being any more . I don't know why his wife still love the recording machine instead of real human .