A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 February 2015

Cracks within the newly-resurrected Funcinpec Party សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ទើប​យាង​មក​ធ្វើ​ជា​ព្រះប្រធាន​សា​ជា​ថ្មី​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ចាប់ផ្តើម​មាន​បញ្ហា​ផ្ទៃក្នុង​

Posted by DTN7 on February 22, 2015
N.Ranaridh-33
សមាជ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ សម្រេច​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស​ និង​ជ្រើសតាំង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ជា​ព្រះប្រធាន​គណបក្ស​នោះ​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​លេខ​៣៣៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បញ្ជាក់​ថា​ បាន​ទទួល​លិខិត​ជូនដំណឹង​ពី​លទ្ធផល​នៃ​សមាជ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រួច​ហើយ​ ។​
​ដោយឡែក​ កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លោក​ សាយ​ ហាក់​ ដែល​អះអាង​ថា​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​បញ្ជាក់​ថា​ លិខិត​ដែល​ឯកឧត្តម​ ញឹក​ ប៊ុ​ន​ឆៃ​ អនុប្រធាន​ទី​២​គណបក្ស​ ដែល​បាន​យក​ត្រា​គណបក្ស​ទៅ​ប្រើប្រាស់​លើ​លិខិត​អញ្ជើញ​ និង​លិខិត​ផ្សេងៗ​ ពុំ​អាច​ចាត់ទុកជា​លិខិតផ្លូវការ​ ព្រោះ​លិខិត​នោះ​ធ្វើ​ឡើង​ដោយ​ពុំ​មានការ​ផ្ទេរសិទ្ធិ​ពី​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ។​
​ស្រាប់តែ​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ អគ្គលេខាធិការដ្ឋាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ ដោយ​បាន​បញ្ជាក់​ថា​ លោក​ សាយ​ ហាក់​ ពុំ​ទាន់​មាន​ឋានៈ​ និង​តួនាទី​អ្វី​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទេ​ ពីព្រោះ​ក្នុង​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​នៅ​ជា​ធរមាន​ ពុំ​មាន​រចនាសម្ព័ន្ធ​ស្តី​ពី​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ទេ​ ។​ លោក​ សាយ​ ហាក់​ កំពុង​រំលោភ​បំពាន​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ហើយ​ ។​
​ដូច្នេះ​ យោង​តាម​សេចក្តី​បំភ្លឺ​លេខ​០១៦​ហស​ប​/១៥​ ចុះ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ របស់​អគ្គលេខាធិការដ្ឋាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​សេចក្តីជូនដំណឹង​លេខ​០០២/១៥​អ​.​សហស​ ចុះ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ របស់​លោក​ សាយ​ ហាក់​ ដែល​អះអាង​ថា​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នោះ​ គឺ​មាន​លក្ខណៈ​មិន​ស៊ីចង្វាក់​គ្នា​ទាល់តែ​សោះ​ ហើយ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចោទ​ជា​សំណួរ​ថា​ តើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បច្ចុប្បន្ន​ដែល​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ទើប​យាង​ឡើង​ធ្វើ​ជា​ព្រះប្រធាន​សា​ជា​ថ្មី​នោះ​ សហជីវិន​ សាយ​ ហាក់​ ជា​អ្នក​រំលោភ​លើ​ សហជីវិន​ ញឹក​ ប៊ុ​ន​ឆៃ​ ឬ​ក៏​សហជីវិន​ ញឹក​ ប៊ុ​ន​ឆៃ​ ជា​អ្នក​ប្រព្រឹត្ត​ខុស​ ហើយ​រំលោភ​លើ​សហជីវិន​ សាយ​ ហាក់​ ?
​មជ្ឈដ្ឋាន​អ្នក​តាមដាន​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នេះ​អាច​ជា​ទម្លាប់​ ឬ​ជា​ប្រពៃណី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ឋិត​ក្រោម​ម្លប់​ដឹកនាំ​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ដែល​ចូល​ចិត្ត​បង្ក​បញ្ហា​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង​ ទើប​លទ្ធផល​របស់​គណបក្ស​មួយ​នេះ​បាត់បង់​សំឡេង​ឆ្នោត​គាំទ្រ​ពី​ទទួល​បាន​៥៨​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​ មក​ទទួល​បាន​០០​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទល់​បច្ចុប្បន្ន​ ៕​
 FCP2FCP1

No comments: