A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 2 February 2015

Did Hun Sen become the CPP president and Chea Sim demoted to vice-president? គណបក្ស​ប្រជាជន​កម្ពុជា​បំភ័ន្ត​មជ្ឈដ្ឋាន​អន្តរជាតិ​ថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រធាន​គណបក្ស​

Posted by  on January 31, 2015
CPP31-01-2015

មានរឿង​ហួសចិត្ត​មួយ​បាន​កើតឡើង​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ដោយសារ​គេហទំព័រ​របស់​គណបក្ស​នយោបាយ​កាន់​អំណាច​នេះ​ បាន​បំភ័ន្ត​មជ្ឈដ្ឋាន​អន្តរជាតិ​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​គេ​ដឹង​ថា​ជា​អនុប្រធាន​គណបក្ស​បច្ចុប្បន្ន​ ទៅ​ជា​ប្រធាន​គណបក្ស​(Chairman)​ទៅ​វិញ​ រីឯ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​គណបក្ស​ ទៅ​ជា​អនុប្រធាន​គណបក្ស​(Vice​ Chairman)​ ។​
​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងឡាយ​សូម​អញ្ជើញ​ចូល​ទៅ​អាន​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​ "www.cpp.org.kh"​ រួច​ហើយ​ចុច​លើ​ពាក្យ​ថា​ "​សមាជិក​គណៈកម្មាធិការ​កណ្តាល​"​ នឹង​បានឃើញ​រូបថត​ និង​ឈ្មោះ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​កាន់​អំណាច​នេះ​ ជា​ពិសេស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដោយ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ថា​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ជា​ប្រធាន​គណបក្ស​ គឺ​ត្រឹមត្រូវ​ តែ​ការ​សរសេរ​ជា​អក្សរ​អង់គ្លេស​ថា​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ជា​អនុប្រធាន​គណបក្ស​(Vice​ Chairman)​ រីឯ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ សរសេរ​ជា​អក្សរ​ខ្មែរ​ថា​ ជា​អនុប្រធាន​គណបក្ស​ គឺ​ត្រឹមត្រូវ​ តែ​ការ​សរសេរ​ជា​អក្សរ​អង់គ្លេស​ថា​ជា​ប្រធាន​គណបក្ស​(Chairman)​ ។​ នេះ​គឺជា​ព័ស្តុតាង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នកគ្រប់គ្រង​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​មានការ​ភ័ន្ត​ច្រឡំ​ ទាក់ទង​នឹង​ឋានៈ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​ចាប់តាំងពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៥​ម្សិលមិញ​ដល់​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ស្អែក​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​ប្រារព្ធ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេស​របស់​ខ្លួន​ ដោយ​អវត្តមាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ជា​ប្រធាន​គណបក្ស​(​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​)​ ខណៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ បាន​ប្រកាស​ថា​ ទោះបី​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​អវត្តមាន​ប្រធាន​គណបក្ស​ក៏​ដោយ​ ក៏​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ នៅ​តែ​ជា​ប្រធាន​គណបក្ស​ដរាប​ ករណី​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ នៅ​រស់រាន​មានជីវិត​ ៕​

1 comment:

Anonymous said...

ពេលណាទើបយើងលែងឃើញព្រែតអសូរិកាយទាំងបីនេះពីទំព័រខ្មែរពត៏មាន។