A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 February 2015

​Director of Mother Nature: The refusal to extend his visa derives from a personal vendetta against him ប្រធាន​ចលនា​មាតា​ធម្មជាតិ​៖ ការបដិសេធ​បន្ត​ទិដ្ឋ​ការ​ឲ្យ​លោក​ជា​រឿង​គំនុំ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃសុក្រ ទី13 កុម្ភៈ 2015 | 

ស្តាប់សំឡេង៖​

ចម្លងទុក

លោក​ Alejandro Ganzalez Davidson ប្រធាន​ចលនា​មាតា​ធម្មជាតិ (រូបថតពី៖ www.elmundo.es)
ជនបរទេស​ដែល​លេចធ្លោ​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង លោក អា​ឡិច ឲ្យដឹង​ថា​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​បន្ត​រស់នៅ​លើ​ទឹកដី​កម្ពុជា​ទៀត​ឡើយ ។​
​ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិច​(Alejandro Ganzalez Davidson) ដែល​ជា​អ្នកតស៊ូ​មតិ​ប្រឆាំង​នឹង​ការសង់​ទំ​បន់​អគ្គិសនី​តំបន់​អា​រ៉ែ​ង ប្រាប់ VOD នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​នេះ​ថា កាលពី​៥ ថ្ងៃ​មុន​លោក​បាន​ស្នើសុំ​បន្ត​ទិដ្ឋាការ​របស់​លោក​តាមរយៈ​ភ្នាក់ងារ​ទេសចរណ៍​មួយ ។ តែ​ភ្នាក់ងារទេសចរណ៍​ប្រាប់​លោក​ថា នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​មិន​បន្ត​ទិដ្ឋាការ​ជូន​លោក​ឡើយ ។ ចំពោះ​ករណី​នេះ​លោក​យល់ថា ជា​គំនុំ​ដែល​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​លោករ​ស់​នៅលើ​ទឹកដី​កម្ពុជា ដោយសារ​លោក​ជា​អ្នក​តស៊ូ​មតិ និង​អ្នកការពារ​ព្រៃឈើ​តំបន់​អា​រ៉ែ​ង ។
លោក​ថា «​ជាមួយ​រឿង​មួយ​ដែល​១០០​ភាគរយ វា​ទាក់ទង​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ គឺ​យុទ្ធនាការ​ទប់ស្កាត់​វា​រី​អគ្គិសនី​នៅ​អា​រ៉ែ​ង តាមរយៈ​ព័ត៌មាន​ដែល​ទទួល​មិញ តាមរយៈ​កាសែត​នោះ​គេ​ថា គេ​មិន​ដេញ​ទេ ប៉ុន្តែ​គេ​អត់​បន្ត​ឲ្យ​។ អ៊ីចឹង​មានន័យថា ផុត​ថ្ងៃទី​២០​ហ្នឹង នឹង​ក្លាយទៅជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ អ៊ីចឹង​តាមច្បាប់​អន្តោប្រវេសន៍​ដែលជា​ច្បាប់​ធរមាន​ហ្នឹង ប្រសិន​បើ​អត់​មាន​ទិដ្ឋាការ​ហ្នឹង​គេ​អាច​ដេញ​បាន​» ។​

​លោក អា​ឡិច អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជួយ​ការពារ​រូប​លោក​ឲ្យ​បន្ត​រស់នៅ​លើ​ទឹកដីក​ម្ពុ​ជា ដើម្បី​រក្សា​ការពារ​ព្រៃឈើ តាមរយៈ​ការដាក់​ញត្តិ​រក​អន្តរាគមន៍ ចេញ​តស៊ូ​មតិ និង​សរសេរ Comment លើ​ហ្វេ​សប៊ុក​ជាដើម ។ លោក អា​ឡិច ឲ្យដឹងថា ទិដ្ឋាការ​របស់​លោកនឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​២០ ខែ កុម្ភៈ​ខាង​មុខ​នេះ ។​
VOD មិនអាច​សុំ​ការ​អត្ថាធិប្បា​ពី​អគ្គនាយកនៃ​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍​លោក សុខ ផល បាន​នៅឡើយ​ទេ ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់ថា​លោក​មិនទាន់​បា​ទទួល​ព័ត៌មាន​នេះ ។
ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក អ៊ួច ឡេង យល់ថា ប្រសិនបើ​កម្ពុជា​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក អា​ឡិច មានន័យ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រើសអើង​ជាតិ​សាសន៍ និង​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ ។ លោក​បញ្ជាក់ថា «​ក្រសួង​មហាផ្ទៃ​ប្រសិនជា​ប្រទេស​យើង​កាន់​លទ្ធិប្រជាធិបតេយ្យ ត្រូវតែ​បន្ត​ទិដ្ឋា​ការឲ្យគាត់ ដើម្បី​ឲ្យ​គាត់​បន្ត​ការងារ​គាត់​ការពារ​ព្រៃឈើ ព្រោះ​គាត់​មិន​ចង់បាន​ប្រយោជន៍​អី​ក្រៅពី​ការពារ​ព្រៃឈើ មក​ការពារ​ឲ្យ​យើង មក​ជួយ​អភិវឌ្ឍន៍​ឲ្យ​យើង មក​ជួយ​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​យើង ឲ្យបាន​មានចំណេះដឹង ឲ្យមាន​លទ្ធភាព​ក្នុង​ការការពារ​តំបន់​អា​រ៉ែ​ង ។ ប្រសិន​ជា​រដ្ឋាភិបាល​មិន​ព្រម​បន្ត​ទិដ្ឋាការ​ឲ្យ​ទេ មានន័យ​ថា រដ្ឋាភិបាល​គឺ​ចូល​គំនិត​ជាមួយ​ក្រុមហ៊ុន​ឯកជន នៅក្នុង​ការចង់បាន​តំបន់​អា​រ៉ែ​ង​ធ្វើ​វិនិយោគ​ជា​ដើម​» ។​
​លោក អ៊ួច ឡេង បន្ថែមថា ប្រទេស​មួយ​អាច​ដេញ​ជនបរទេស ឬ​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​ជនបរទេស ទាល់តែ​បុគ្គល​នោះ​ប្រព្រឹត្ត​ខុសច្បាប់ និង​ផ្ទុយ​ពី​សីលធម៌​សង្គម ដូចជា​ករណី​អ្នក​ថតរូប​ស្រាត​នៅ​ប្រាសាទអង្គរវត្ត តែ​ជាក់ស្តែង​លោក អា​ឡិច គ្រាន់តែ​ជា​អ្នក​ការពារ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា និង​អាច​និយាយ​ភាសា​ខ្មែរ​ច្បាស់​ទៀត​ផង ។
​កន្លង​ទៅ​លោក ឈាង វុន មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​គំរាម​ដេញ​ជនជាតិ​អេ​ស្ប៉ា​ញ រូប​នេះ​ដែល​ចេះ​និយាយ​ភាសារ​ខ្មែរ​ច្បាស់ គឺ​លោក អា​ឡិច ដែល​ជា​សកម្មជន​អ្នក​ការពារ​ព្រៃឈើ​តំបន់​អា​រ៉ែ​ង​ខេត្ត​កោះកុង ដោយ​ចោទ​ថា​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​កម្ពុជា ៕ 
​សូម​សរសរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

No comments: