A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 February 2015

Environmentalist Alex Gonzalez-Davidson arrested សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ការពារ​​ធនធាន​ធម្មជាតិ លោក អាឡិក

អាឡិក ៦២០
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ភោជនីយដ្ឋាន​មួយ​ជិត​ផ្សារ​រាត្រី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​២៣ កុម្ភៈ ២០១៥។
IDEA Photo/Sok Seiha

ស្ថាបនិក​​ចលនា​​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង ១ និង ៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ នា​ភោជនីយដ្ឋាន​មួយ​ក្បែរ​មាត់​ទន្លេ ជិត​ផ្សារ​រាត្រី។
សកម្មជន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សុខ សីហា ដែល​បាន​ឃើញ​ហេតុការណ៍​ចាប់​ខ្លួន​នេះ ឲ្យ​ដឹង​ថា សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ មួយ​ក្រុម​បាន​ចាប់​លោក អាឡិក និង​កង់​របស់​លោក​បញ្ចូល​ក្នុង​​រថយន្ត​។
នៅ​វេលា​ម៉ោង​ប្រមាណ​ជាង ២​​រសៀល​នេះ លោក អាឡិក ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​សាកសួរ។
ថ្មីៗ​នេះ លោក​ អាឡិក ​ដែល​មាន​សញ្ជាតិ​អេស្ប៉ាញ ព្យាយាម​សុំ​បន្ត​ទិដ្ឋាការ​ពី​រដ្ឋាភិបាល​ដើម្បី​សុំ​ស្នាក់នៅ​បន្ត​ការងារ​នៅ​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ។
ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា លោក អាឡិក បាន​ប្រព្រឹត្ត​ខុស​នឹង​លក្ខន្តិកៈ​របស់​អង្គការ​មាតា​ធម្មជាតិ ដែល​តម្កល់​ទុក​ក្នុង​ក្រសួង​មហាផ្ទៃ ដោយ​ញុះញង់​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​សាធារណៈ និង​មិន​ឲ្យ​ក្រុម​ការងារ​របស់​អាជ្ញាធរ​ចុះ​ជួប​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ទិដ្ឋាការ​ស្នាក់នៅ​កម្ពុជា របស់​លោក​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។
សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន លោក អាឡិក ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...
មុន​ការ​ចាប់​ខ្លួន​លោក អាឡិក ប្រមាណ ២​ម៉ោង នៅ​ថ្ងៃ​ដដែល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ក្នុង​ពេល​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត ព្រមាន​មិន​ឲ្យ​អ្នក​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល លូកលាន់​រឿង អាឡិក នេះ​ទៀត។ លោក​និយាយ​សំដៅ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ប្រទាន​កិច្ច​អន្តរាគមន៍​ឲ្យ​លោក អាឡិក នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា សូម​ឲ្យ​ជនបរទេស​រូប​នេះ ទៅ​ក្រៅ​មួយ​រយៈ​សិន​កុំ​បង្ក​រឿង៖ «អ៊ីចឹង​ទេ បើ​គ្រាន់​តែ​ធ្វើ​រដ្ឋ​អធិបតេយ្យ​មួយ​គ្រាន់​តែ​គេ​បំពាន​ដែរ ចាំបាច់​ទៅ​ធ្វើ​រដ្ឋ​ធ្វើ​អី? មិន​ថា ជន​បរទេស​បំពាន​ទេ ជនជាតិ​ខ្មែរ​បំពាន​ក៏​ត្រូវ​តែ​មាន​ទោស​ដែរ អំណាច​រដ្ឋ​សង្ឃឹម​ថា រឿង​អស់​ទាំង​នេះ ត្រឹម​តែ​រដ្ឋមន្ត្រី​មហាផ្ទៃ ដោះស្រាយ​បាន​ហើយ។ គេ​ទៅ​រំខាន​ដល់​ព្រះមហាក្សត្រ​ហ្ន! ព្រះមហាក្សត្រ​ទ្រង់​ចេញ​លិខិត​មក​ខ្ញុំ​ព្រះករុណា​ខ្ញុំ ប្រាប់​ឯកឧត្ដម ស ខេង ថា សរសេរ​ព្រាង​ឲ្យ​ខ្ញុំ​ផង ប៉ុន្តែ​មិន​សម​ទៅ​រំខាន​ព្រះមហាក្សត្រ។ សមត្ថកិច្ច​គេ​ទុក​ឲ្យ​អ្នក​បញ្ហា​អន្តោប្រវេសន៍​នេះ គឺ​រដ្ឋមន្ត្រី​មហាផ្ទៃ ចាត់ចែង​ទៅ​វា​ចប់​ហើយ»

1 comment:

Anonymous said...


Khmer Pouch Neak chambaing Euy !!

When are you going to wake up and make a huge demonstration against Ah devil Yuon slave Hun Sen for arresting Alex Gonzalez, who has been risking his life to protect our natural resource ??

Stop lamenting and crying when Cambodia becomes a part of the evil Vietnam in the near future because we have a major role in protecting our motherland.

Alex Gonzales is a true Khmer hero and a role model for Khmer people. Please adopt his bravery and determination to fight for justice.

Bun Thoeun