A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 February 2015

Environmentally-friendly singer Meas Soksophea dares to support embattled environmentalist Alex Gonzalez-Davidson មាស សុខសោភា ស្នេហា​ធម្មជាតិ​ហ៊ាន​គាំទ្រ អាឡិច

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ថោន មាស សុខសោភា។
តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ថោន មាស សុខសោភា។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ: ភាព​ក្លាហាន​របស់​កំពូល​តារា​ចម្រៀង កញ្ញា មាស សុខសោភា បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល និង​កោត​សរសើរ​មិន​តិច​ឡើយ​ក្នុង​នាម​នាង​ជា​តារា​ចម្រៀង​ខ្មែរ​ម្នាក់​គត់​ដែល​ហ៊ាន​បញ្ចេញ​ទស្សនៈ​គាំទ្រ​សកម្មជន​ការពារ​ព្រៃ​ឈើ​តំបន់​អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន។
សារ​ជា​ភាសា​អង់គ្លេស​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​កំពូល​តារា​ចម្រៀង មាស សុខសោភា ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ «អរគុណ អាឡិច!! សង្ឃឹម​យ៉ាង​មុត​មាំ​ថា អ្នក​នឹង​នៅ​ព្រះ​រាជា​ណាចក្រ​យើង​ជា​និរន្តរ៍​តទៅ!! អង្គការ​មាតា​ធម្មជាតិ​កម្ពុជា ការពារ​ព្រៃ​ឈើ​តំបន់​អារ៉ែង»។
រូបថត និង​សារ​គាំទ្រ អាឡិច ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក។
រូបថត និង​សារ​គាំទ្រ អាឡិច ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក។ រូបថត Facebook/Meas Soksophea
គួរ​រំឭក​ថា មាស សុខសោភា បាន​ធ្វើ​ការ​យ៉ាង​សស្រោក​សស្រាំ​ក្នុង​ការ​ដាំ​កូន​ឈើ និង​បំបួស​ដើម​ឈើ​នៅ​តំបន់​ឱរ៉ាល់ ជា​កន្លែង​ចម្រូង​ចម្រាស​រវាង​ប្រជា​សហគមន៍ និង​ក្រុម​ហ៊ុន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ផង​ដែរ។
សារ​បង្ហាញ​ពី​ជំហរ​ការពារ​លោក អាឡិច ឆ្លុះ​បញ្ចាំង​ថា នាង​មិន​យល់​ស្រប​ការ​សម្រេច​របស់​រដ្ឋាភិបាល ដែល​ចង់​ឲ្យ​សកម្មជន​ព្រៃ​ឈើ​រូប​នេះ​ចាក​ចេញ​ពី​ទឹក​ដី​កម្ពុជា​ឡើយ។ ទោះ​ជា​យ៉ាង​ណា​កញ្ញា មាស សុខសោភា បាន​អះអាង​ជា​ថ្មី​ថា អ្វី​ដែល​នាង​ធ្វើ​នេះ​គឺ​មិន​មាន​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ។
តារា​ចម្រៀង​ដែល​ប្ដេជ្ញា​ប្រើ​ប្រាស់​ជីវិត​របស់​នាង​ដាំ​ដើម​ឈើ​ឲ្យ​បាន ១ ម៉ឺន​ដើម​នោះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ចំពោះ​ទស្សនៈ​ដែល​ខ្ញុំ​បង្ហាញ​ពី​ការ​គាំទ្រ​វត្តមាន លោក អាឡិច នៅ​ប្រទេស​ខ្មែរ​បន្ត​នោះ ក្នុង​នាម​ខ្ញុំ​ជា​ខ្មែរ​ម្នាក់​ទេ មិន​ធ្វើ​ឡើង​ដើម្បី​នយោបាយ​បម្រើ​ឲ្យ​បក្ស​ណា​នោះ​ទេ»។

តារា​ចម្រៀង​ស្រី​រូប​នេះ​សុំ​មិន​បក​ស្រាយ​វែង​ឆ្ងាយ​ដោយ​នាង​គ្រាន់​តែ​និយាយ​ថា៖ «គាត់​ជា​បរទេស ហើយ​ស្រឡាញ់​ធម្មជាតិ​ដូច​ខ្ញុំ មិន​ងាយ​រក​ទេ គេ​មក​ស្រឡាញ់​ជួយ​ការពារ​ធម្មជាតិ​ឲ្យ​ខ្មែរ​នោះ»៕

1 comment:

Anonymous said...

សូមសសើរនូវចិតិ្តភក្ដីភាពនៃកញ្ញា ចំពោះជាតិ កញ្ញាពិតជាកូនខ្មែរដ៏ថ្លៃថ្នូរ ម្នាក់ក្នុងសង្គមបច្បុបន សូមលើកទឹកចិត្តដ៏អង់អាច ខ្ញំុជាខ្មែរសូមថ្លែងនូវ អំណរគុណ ។ ពី សរអា