A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 February 2015

Former PM Pen Sovann has been sent back to Cambodia after being treated for stroke in Singapore for the last 3 weeks លោក ប៉ែន សុវណ្ណ ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃនេះ​​

ដោយ៖​ ញឹម គឹមសាន្ត​ | ថ្ងៃព្រហស្បតិ៍ ទី5 កុម្ភៈ 2015, 

អតីតនាយករដ្ឋមន្រ្តី និង​ជា​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ លោក ​ប៉ែន សុវ​ណ្ណ (រូបថតគណបក្សសង្រ្គោះជាតិ)
​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បានឲ្យដឹងថា អតីត​នាយករដ្ឋមន្ត្រី និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ែន សុវណ្ណ ត្រូវបាន​បញ្ជូន​មក​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​វិញ​ហើយ​កាលពី​ម៉ោង​៨ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​កន្លងមក ។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានឲ្យ​VOD​ដឹងថា លោក ប៉ែន សុវណ្ណ ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា នៅ​មន្ទីរពេទ្យ​ណា​នោះ​ទេ ។ លោក​បន្តថា «​គាត់​ត្រូវបាន​ឡានពេទ្យ​ទៅយក​គាត់​ដល់​ព្រលានយន្តហោះ ដឹក​គាត់​យក​មក​ព្យាបាល​បន្ត អ្វី​ដែល​យើង​អាច​ដឹង​បាន គ្រាន់តែ​ថា​គាត់​អាច​រួចផុតជីវិត​»​ ។
​លោក យឹម សុវណ្ណ មានប្រសាសន៍ថា ស្ថានភាព​ជំងឺ​របស់​លោក ប៉ែន សុវណ្ណ មិនទាន់​អាច​កំណត់​បាន​ថា​យ៉ាងណា​នៅឡើយ​ទេ ហើយ​ចំពោះ​អ្វី​ដែល​គេ​អះអាងថា លោក​ប៉ែន សុវណ្ណ អាច​នឹង​ស្លាប់​មួយ​ជំ​ហៀ​ង​ខ្លួន​នោះ លោក​ថា​លោក​នឹង​ចាំ​តាមដាន​បន្ត​ទៅ​ទៀត ។ លោក​បន្តថា «​គ្រាន់តែ​ថា​ជួយ​ស្រោចស្រង់​ជីវិត​គាត់​បាន​ហើយ ក៏​ប៉ុន្តែ​គាត់​នៅតែ​មិន​ទាន់​ងើប​រួម​មិនទាន់​ដើរ​បាន គាត់​ត្រូវ​ការបន្ត​ការព្យាបាល​នៅក្នុង​ប្រទេស​...​ខ្ញុំ​មិន​អាច​លម្អិត​រឿង​ផ្ទាល់ខ្លួន​របស់​គាត់​អស់​ពេក​ទេ​» ។​

​គួរ​រំ​ឮ​កថា លោក ប៉ែន សុវណ្ណ មាន​អាយុ​៧៩​ឆ្នាំ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​សិង្ហ​បុរី តាម​ជើង​យន្តហោះ​ពិសេស​មួយ កាល​ពី​ពី​យប់​រំលង​អាធ្រា​ត្រ ចូល​ព្រឹក​ថ្ងៃទី​១៩​ខែ​មករា​កន្លងទៅ ។​
​កើត​នៅ​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​១៩៣៦ លោក ប៉ែន សុវណ្ណ ជា​នាយករដ្ឋមន្ត្រី ទី​មួយ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បន្ទាប់​ពី​ដួលរលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨១ ។ បច្ចុប្បន្ន​លោក​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​៕
សូម​សរសេរ​មក​លោក ញឹម គឹមសាន្ត តាមរយៈ nhimkimsan2012@gmail.com

No comments: