A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 February 2015

Human Rights Wat criticizes the CPP for appointing nearly 80 military officers as party Central Committee members [HRW​រិះគន់បក្ស​ប្រជាជន​តែង​តាំង​មេដឹកនាំកងកម្លាំងជិត៨០នាក់​ជា​សមាជិកគណៈកម្មាធិការកណ្តាលបក្ស​]

Read the article in English here.

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី4 កុម្ភៈ 2015, 


មហាសន្និបាតគណបក្ស​ប្រជាជន​កម្ពុជា កាលពីកន្លងទៅ
អង្គការសិទ្ធិមនុស្ស​អន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក​(HRW) នៅថ្ងៃពុធនេះ​បាន​រិះគន់​គណ​​បក្ស​ប្រជាជនកម្ពុជា​ដែលកំពុង​ដឹកនាំរដ្ឋាភិបាល ​ក្នុង​ការ​តែង​តាំង​មនុស្ស​ដែល​មាន​តំណែង​ខ្ពស់​ក្នុ​ង​ការ​​គ្រប់​គ្រង​កងកម្លាំងប្រមាណ​៨០នាក់​ ទៅ​ក្នុង​គណៈកម្មាធិ​ការ​កណ្តាល​របស់​គណបក្ស​ ដោយ​ចាត់​ទុក​ថា​ការតែង​តាំងនេះ​នឹង​នាំឲ្យ​មាន​ការ​រំលោភសិទ្ធិមនុស្ស ​ទំនាស់ផលប្រយោជន៍ និងនិទណ្ឌភាពទៅថ្ងៃ​ខាងមុខ។​​
កាលពីថ្ងៃទី០១​ខែ​កុម្ភៈ ឆ្នាំ២០១៥ មហាសន្និបាត​វិសាមញ្ញរបស់​គណបក្ស​ប្រជាជន​កម្ពុជាបានសម្រេច​​បន្ថែម​សមាជិកថ្មី​​៣០៦រូប ​បន្ថែម​លើ​សមាជិកគណៈ​កម្មាធិការកណ្តាល​ដែល​មាន​ជាង​២៦០រូប​ ដើម្បី​បំពេញ​​តម្រូវ​ការ​ជាក់ស្តែង និង​ធានា​ប្រសិទ្ធភាព​ការងារ។​ កង​ប្រដាប់អាវុធ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​រួមមាន លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ  និង​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ការបង្ក្រាប​ក្រុម​ បាតុកម្ម​កន្លងមក និង​លោក ​ប៉ា សុជា​តិវង្ស អភិបាល​រាជធានី​ភ្នំពេញ ​។ លោក ហ៊ុយ ពិសិដ្ឋ ជា​អតីត​មេបញ្ជាការ​និង​លោក ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជា​ការ​កងអង្គរក្ស​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  លោក ម៉ក់ ជី​តូ ទើប​ឡើង​ជា​អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក គៀត ច័ន្ទ​ថា​រិទ្ធ ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​។ លោក ទា វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ និង​លោក ស្រី ឌឹ​ក ជា​មេបញ្ជាការ​ប្រចាំ​ភូមិភាគ​៤​តំបន់​ប្រាសាទ​ព្រះវិហារជាដើម។
សេចក្តីថ្លែងការណ៍របស់អង្គការ​សិទ្ធិមនុស្សអន្តរជាតិ ចេញ​ផ្សាយ​នៅថ្ងៃពុធនេះ ឲ្យ​ដឹងថា​មេដឹកនាំ​កម្លាំង​សន្តិសុខ​របស់​កម្ពុជាមិន​គួរ​ជា​សមាជិក​បក្ស​នោះទេ។
នាយក​អង្គការ​Human Rights Watch​ប្រចាំ​អាស៊ី លោក Brad Adams មានប្រសាសន៍ថា​ប្រទេសកម្ពុជា​​នឹងមាន​​កងកម្លាំង​ដែល​លម្អៀង និង​មិន​គោរព​សិទ្ធិមនុស្ស​ ប្រសិនបើ​​ថ្នាក់ដឹកនាំពួកគេ​ស្ថិតនៅជួរបក្ស​កាន់អំណាច។ លោកបញ្ជាក់​ថា​ការតែងតាំងនេះ​នឹង​បង្កើត​ឲ្យ​មានទំនាស់ផលប្រយោជន៍សម្រាប់​កងកម្លាំងសន្តិ​សុខដែល​មានតួនាទី​ជាមេដឹកនាំ។
សេចក្តីថ្លែងការណ៍​ឲ្យ​ដឹង​ទៀត​ថា​​អង្គភាពកងកម្លាំង​​ដែល​ត្រូវ​បាន​តែង​តាំងនោះ ភាគច្រើន​ជា​អង្គភាព​ដែល​មានប្រវត្តិរំលោភសិទ្ធិមនុស្ស ដូច​ជាការប្រើ​កម្លាំង​ហួស​ហេតុ​ក្នុង​ការ​បាញ់​​សម្លាប់​បាតុករ ការ​បណ្តេញ​ចេញ​ដោយ​បង្ខំពីដីធ្លី​ និង​ផ្ទះសម្បែង ឃាតកម្មនយោបាយ និងឃាតកម្មផ្សេងទៀត។​ លោក​បញ្ជាក់បន្ថែម​ថា«​ការមានតំណែង​ជាន់ខ្ពស់​នៅ​ក្នុង​គណបក្ស​កាន់អំណាច​ បង្ហាញ​ពីមធ្យោបាយ​ច្រើន​សម្រាប់​អ្នក​រំលោភសិទ្ធិ​មនុស្ស​ក្នុង​ការ​គេចពីសំណាញ់យុត្តិធម៌។ មន្រ្តីប៉ូលិសថ្នាក់ក្រោម​ ព្រះរាជអាជ្ញា និងចៅក្រម​ខ្លាច​ណាស់ទៅហើយ​ចំពោះកម្លាំង​សន្តិសុខ តែ​ឥឡូវ​ពួកគេ​ត្រូវ​តែ​បារម្ភ​ពី​ការ​សង​សឹក​ពី​គណបក្ស​ប្រជាជន​​កម្ពុជា ប្រសិនបើ​គេហ៊ានធ្វើ​កិ​ច្ចការ​ងាររបស់គេ[ជាអ្នកច្បាប់​ក្នុងការ​រកយុត្តិធម៌]»
អង្គការសិទ្ធិមនុស្ស​​បញ្ជាក់​ថា​ម្ចាស់ជំនួយ​កម្ពុជា​គួរ​តែ​អំពាវនាវឲ្យ​បញ្ចប់​ការ​អនុវត្ត​បែប​នេះ និង​ជំរុញ​ការ​បង្កើត​កងកម្លាំងសន្តិសុខ​អាជីព ​ដែល​មិន​ជាប់ពាក់ព័ន្ធ​នឹង​បក្ស​ជា​ដាច់ខាត។​ សេចក្តីថ្លែងការណ៍​បានរៀ​ប​រាប់​​ពីឈ្មោះថ្នាក់ដឹកនាំកងកម្លាំងនគរបាល និង​កងរាជអាវុធហត្ថ ដែល​មានតួនាទីដឹកនាំថ្នាក់​ជាតិ តំបន់ និង​នៅតាមបណ្តាខេត្ត។​
គណបក្ស​ប្រជាជ​នកម្ពុជា​លើក​ឡើង​ថា​ការ​បញ្ចូលមនុស្សបន្ថែម​ជា​សមាជិក​គណៈកម្មាធិការកណ្តាល​របស់បក្ស គឺ​ដើម្បីធានាប្រសិទ្ធភាពការងារ និង​បំពេញតម្រូវ​ការ​ជាក់ស្តែង ដែល​ជា​កំណែ​ទម្រង់​មួយ​របស់គណបក្ស​មួយ​នេះ។​
មាត្រា​១៥​នៃ​ច្បាប់​ស្តីអំពីគណបក្ស​នយោបាយឲ្យដឹងថា ​បុព្វជិត​ មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និង​កម្លាំងនគរបាល​ជាតិ អាច​ចូល​រួម​ជា​សមាជិ​កគណបក្ស​នយោបាយ​នានា​បាន តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំងគណបក្ស​នយោបាយ​ណាមួយ​ឡើយ។ មាត្រា​បន្ត​ថា​គណបក្ស​នយោយបាយ​មិន​ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​ចាត់តាំង​ក្នុង​ស្ថាប័ន​សាសនា តុលាការ កង​យោធ​ពល​ខេរមភូមិន្ទ និង​កម្លាំង​នគរបាល​ជាតិ​ទេ។
​គួរ​បញ្ជាក់​ថាក្រៅពីការតែង​តាំង​មនុស្ស​មានតួនាទីជាថ្នាក់ដឹកនាំកងកម្លាំងជា​សមាជិកគណៈកម្មាធិការកណ្តាល មហាសន្និបាតវិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​សម្រេច​ជ្រើស​រើស​យុវជនកូនមន្រ្តីជាន់ខ្ពស់ផងដែរ ​រួមមាន លោក ហ៊ុន ម៉ា​នី លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន ម៉ានិត ជា​កូនប្រុស​របស់​លោក​ ហ៊ុន សែន និង​លោក ​ឌី វិជ្ជា ជា​កូនប្រសាររបស់លោក ហ៊ុន សែន និង​លោក ស សុខា កូន​លោក ស ខេង ជាដើម ជា​សមាជិក​គណៈកម្មាធិការកណ្តាល​គណបក្ស​ផងដែរ៕
សរសេរមកកាន់លោក ស៊ុន ណារិន​ តាមរយៈsun_narin@vodhotnews.com
ឈ្មោះមន្រ្តីជាថ្នាក់ដឹកនាំកងកម្លាំង និង​ជា​សមាជិកគណបក្ស​ប្រជាជនកម្ពុជា​ ដែលមាននៅក្នុង​សេចក្តីថ្លែងការណ៍របស់HRW៖
1
Pol Saroeun
General; Member; Supreme Council of National Defence; Supreme Commander of RCAF
2
Kun Kim
General; Deputy Supreme Commander of RCAF; Chief of the RCAF Mixed General Staff
3
Meas Sophea
General; Deputy Supreme Commander of RCAF; Commander of the Army
4
Net Savoeun
General; Supreme Commissioner of National Police
5
Khvan Seam
General; Deputy Supreme Commander of RCAF; Commander of the Engineering Headquarters
6
Kieng Savut
General; Deputy Supreme Commander of RCAF
7
Chea Saran
Lieutenant General; Deputy Commander of the Army; Chief of Army General Staff
8
Chea Man
Lieutenant General; Deputy Commander of the Army; Commander of Military Region 4
9
Choeun Sovantha
Lieutenant General; Deputy Commander of the Army; Commander of Military Region 2
10
Dam Vuthy
General; Deputy Supreme Commissioner of National Police
11
Bun Seng
Lieutenant General; Deputy Commander of the Army; Commander of Military Region 5
12
Prum Din
Lieutenant General; Deputy Commander of the Army
13
Meas Thang
Vice Admiral; Deputy Chief of the Mixed General Staff; Deputy Commander of the Navy
14
Mak Sarun
General; Deputy Supreme Commander of RCAF
15
Samrit Dy
Lieutenant General; Deputy Commander of the Army
16
Lanh Kao
General; Deputy Chief of the RCAF Mixed General Staff; Commander, Armor Headquarters;
17
Ung Samkhan
General; Deputy Supreme Commander of RCAF
18
Ul Navy
Lieutenant General; Deputy Chief of the RCAF Mixed General Staff; Commander of the Air Defense Headquarters
19
Chan Ean
General; Deputy Supreme Commissioner of National Police and Chairman of the Personnel Directorate of the Supreme Commissariate of National Police
20
Chap Pheakadey
Lieutenant General; Deputy Chief of the RCAF Mixed General Staff; Commander of Paratrooper Special Forces Brigade 911
21
Chea Tara
General; Deputy Supreme Commander of RCAF;  Director, Directorate of Military Research and Intelligence of the RCAF Supreme Command; Chairman, Supreme Unified Front Command of Military Region 4;
22
Mao Chantara
General; Deputy Supreme Commissioner of National Police
23
Mao Sophan
General; Deputy Chief of the Mixed General Staff; Commander of Intervention Brigade 70
24
Yoeung Sokhon
Lieutenant General; Deputy Commander of the Army; Commander of Military Region 3
25
Soeng Samnang
General; Commander of the Air Force
26
Seum Sophal
General; Deputy Supreme Commissioner of National Police; Commander of Police Region 3
27
Sok Phal
General; Deputy Supreme Commissioner of National Police
28
Sao Sokha
General; Deputy Supreme Commander of RCAF; Commander of the National Gendarmerie
29
Huot Chheang
Lieu ant General; Deputy Commander of the Army; Commander of Military Region 1
30
Um Bot
Lieutenant General; Deputy Commander of the Army
31
Chieng Am
Chairman, Svay Rieng Province Unified Command Committee
32
Prach Chan
Chairman, Tbaung Khmum Province Unified Command Committee
33
Chhin Sokhon
Chairman, Preah Sihanouk Province Unified Command Committee
34
Ken Satha
Chairman, Kep Province Unified Command Committee
35
Ou Sam-aun
Chairman, Kampong Speu Province Unfired Command Committee
36
Khauy Khunhuor
Chairman of the Kampot Province Unified Command Committee



មេដឹកនាំកងកម្លាំង​ដែល​ទើប​ត្រូវ​បាន​បញ្ចូល​ទៅ​ជា​សមាជិកគណៈកម្មាធិការកណ្តាល​របស់គណបក្ស៖
37/1
Yun Chhuny
Deputy Supreme Commissioner of National Police
38/2
Kheng Sumet
Deputy Supreme Commissioner of National Police; Commander of Police Region 4
39/3
Kang Sokhan
Deputy Supreme Commissioner of National Police
40/4
Chuon Sovan
Deputy Supreme Commissioner of National Police; Phnom Penh Police Commissioner
41/5
Yuk Sokha
Deputy Supreme Commissioner of National Police
42/6
Kiet Chantharit
Deputy Supreme Commissioner of National Police; National Police Spokesperson
43/7
Thaong Lim
Deputy Supreme Commissioner of National Police
44/8
Chhay Sinarit
Deputy Supreme Commissioner of National Police
45/9
Mok Chito
Deputy Supreme Commissioner of National Police
46/10
Heum Yan
Deputy Supreme Commissioner of National Police
47/11
Touch Narot
Deputy Supreme Commissioner of National Police; Chairman, Bodyguard Directorate
48/12
Hing Bunheang
General; Deputy Supreme Commander of RCAF; Commander of the Prime Minister's Bodyguard Unit
49/13
It Sarat
General; Deputy Supreme Commander of RCAF
50/14
Chhin Chanpoar
Lieutenant General; Deputy Supreme Commander of RCAF
51/15
Kim Bunthan
Lieutenant General; Deputy Supreme Commander of RCAF
52/16
Tie Vinh
Admiral; Commander of the Navy
53/17
Hun Manet
Lieutenant General; Deputy Chief of the Mixed General Staff; Deputy Commander of the Army; Commander of the Counter-Terrorism Special Forces
54/18
Nop Rattana
Lieutenant General; Deputy Chief of the Mixed General Staff; Commander, Artillery Headquarters
55/19
Srey Doek
Lieutenant General; Deputy Chief of the Mixed General Staff; Commander of Intervention Division 3
56/20
Keo Thy
Lieutenant General; Deputy Chief of the Mixed General Staff; Commander of Intervention Division 2
57/21
Prum Pheng
Lieutenant General; Commander, Intervention Brigade 1
58/22
Phang Yot
Lieutenant General; Commander, Intervention Brigade 11
59/23
Sem Sovanny
Lieutenant General, Supreme Director, National Center for Peace-Keeping Forces
60/24
Vong Pisen
Lieutenant General; Deputy Commander and Chief of the General Staff, National Gendarmerie
61/25
Chan Lumphat
Lieutenant General; Deputy Chief of the Mixed General Staff
62/26
Ses Vongsetha
Lieutenant General; Deputy Commander and Chief of State of the Air Force
63/27
Pin Narit
Lieutenant General; Deputy Commander of the Air Force
64/28
Chau Tol
Lieutenant General; Deputy Commander of the Prime Minister's Bodyguard Unit
65/29
Dieng Sarun
Lieutenant General; Deputy Commander of the Army; Deputy Commander of the Prime Minister's Bodyguard Unit
66/30
Prak Sovanna
Lieutenant General; Deputy Commander of the Army
67/31
Teng Chhuon
Lieutenant General; Deputy Commander of the National Gendarmerie
68/32
Prak Set
Lieutenant General; Deputy Commander of the National Gendarmerie
69/33
Sin Sophanny
Lieutenant General, Deputy Commander of the National Gendarmerie
70/34
Srun Saroeun
Vice-Admiral; Deputy Commander of the Navy; Commander of Coastal and Island Defense Brigade 31
71/35
Uk Seiha
Vice-Admiral; Deputy Commander of the Navy; Commander of the Ream Naval Base
72/36
Van Bunlieng
Vice-Admiral; Deputy Commander and Chief of the Navy General Staff
73/37
In Sidara
Major General; Commander of Infantry Brigade 21 (Military Region 2)
74/38
Kung Bunthan
Major General; Deputy Commander and Chief of Staff of Military Region 3
75/39
Peou Heng
Major General; Deputy Commander and Chief of the General Staff of Military Region 4
76/40
Neang Khim
Major General; Commander of Infantry Brigade 41 (Military Region 4)
77/41
Pen Vauy
Major General; Commander of Infantry Brigade 42 (Military Region 4)
78/42
Ek Sam-aun
Major General; Deputy Commander and Chief of the General Staff of Military Region 5
79/43
Chhoeun Sarit
Major General; Commander of Infantry Brigade 51 (Military Region 5)
80/44
Mey Soenghan
Major General; Commander of Infantry Brigade 52 (Military Region 5)
81/45
Chea Phuongphirum
Major General; Commander of Infantry Brigade 53 (Military Region 5)
82/46
Pou Sabutdy
Major General; Deputy Commander and Chief of Staff of the Special Military Region
83/47
Sorn Sea
Major General; Commander of Intervention Brigade 4 (Intervention Division 2)
84/48
Samreut Saret
Major General; Commander of Intervention Brigade 5 (Intervention Division 2)
85/49
Chhum Kheng
Major General; Commander of Intervention Brigade 6 (Intervention Division 2)
86/50
Ou Narin
Major General; Deputy Commander of Intervention Division 3
87/51
Duong Samnieng
Major General; Commander of Intervention Brigade 7 (Intervention Division 3)
88/52
Ly Sun
Major General; Commander of Intervention Brigade 8 (Intervention Division 3)
89/53
Duong Chan
Major General; Commander of Intervention Brigade 9 (Intervention Division 3)
90/54
Keum Sengngorn
Major General; Commander of Intervention Brigade 14
91/55
Uch Vantha
Major General; Deputy Chief of Staff of the Army and Commander of the Army Engineers
92/56
Rat Sreang
Major General; Deputy Commander of the National Gendarmerie; Commander of the Phnom Penh Gendarmerie
93/57
Hul Sam-aun
Major General; Commander of Logistics Brigade 99
94/58
Nuon Neou
Lieutenant General; Commander of Unified Battlefront 2
95/59
Chhor Sok
Major General; Commander, Logistics Brigade 90
96/60
Kim Reuthy
Major General; Deputy Chief of the Mixed General Staff
97/61
Hun Manit
Colonel, Deputy Chief, Directorate of Military Research and Intelligence of the RCAF Supreme Command
98/62
Bun Lert
Chairman, Koh Kong Province Unified Command Committee
99/63
Ut Sam-orn
Chairman, Kampong Thom Province Unified Command Committee
100/64
Chhuor Chandoeun
Chairman, Kampong Chhnang Province Unified Command Committee
101/65
Chan Sophal
Chairman, Battambang Province Unified Command Committee
102/66
Khim Bunsong
Chairman, Siem Reap Province Unified Command Committee;
103/67
Sar Chamrong
Chairman, Kratie Province Unified Command Committee
104/68
Sar Thavy
Chairman, Oddar Meanchey Province Unified Command Committee
105/69
Pa Socheatevong
Chairman, Phnom Penh Municipality Unified Command Committee
106/70
Um Mara
Chairman, Preah Vihear Province Unified Command Committee
107/71
Kol Sam-ol
Chairman, Steung Trang Province Unified Command Committee
108/72
Kaosum Saroeut
Chairman, Banteay Meanchey Province Unified Command Committee
109/73
Lun Leumthay
Chairman, Kampong Cham Province Unified Command Committee
110/74
Eng Bunheang
Chairman, Mondulkiri Province Unified Command Committee
111/75
Thang Savun
Chairman, Rattanakiri Province Unified Command Committee
112/76
Mao Phirun
Chairman, Kandal Province Unified Command Committee
113/77
Mao Thornin
Chairman, Posat Province Unified Command Committee
114/78
Lay Vannak
Chairman, Takeo Province Unified Command Committee
115/79
Hoas Saret
Chairman, Prey Veng Province Unified Command Committee

116/80 Kaoet Sothea      Chairman, Pailin Province Unified Command Committee

No comments: