A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 February 2015

Hun Sen: Cambodia's forests will never face destruction like forests in Europe លោក ហ៊ុន សែន៖ កម្ពុជា​គ្មាន​វាសនា​ហិនហោច​ព្រៃ​ឈើ​ដូច​នៅ​សហគមន៍​អឺរ៉ុប​ទេ

Khmerization: Cambodian forests will never have a chance to be destroyed because they already have been completely destroyed. ព្រៃឈើកម្ពុជា​គ្មាន​វាសនា​ហិនហោច​​ដូច​ព្រៃ​ឈើនៅ​សហគមន៍​អឺរ៉ុប​ទេ ពីព្រោះវាបានហិនហោចអស់រលីងហើយ។
កាប់​ឈើ ព្រៃ​ឡង់  ៦១០
១៣-ឧសភា-២០១៣៖ គំនរ​ឈើ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​វៀតណាម កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។
RFA/Tin Zakariya

លោក ហ៊ុន សែន បាន​ប្រកាស​ថា ប្រទេស​អ្នក​មាន​មិន​អាច​មើលងាយ​ប្រទេស​អ្នក​ក្រ​បាន​ទេ។ លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) ថា កម្ពុជា​មិន​យក​គំរូ​តាម​ប្រទេស​សហភាព​អឺរ៉ុប​ដែល​កាប់​ព្រៃ​ឈើ​អស់​នោះ​ទេ។ តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ការពារ​បរិស្ថាន​នោះ លើក​ឡើង​ថា រដ្ឋាភិបាល​ការពារ​ការ​កាប់​ព្រៃឈើ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ថា កម្ពុជា​នឹង​មាន​វាសនា​ហិនហោច​ព្រៃ​ឈើ​ដូច​សហភាព​អឺរ៉ុប នៅ​ពេល​ខាង​មុខ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា បទពិសោធន៍​របស់​សហភាព​អឺរ៉ុប ធ្វើ​ឲ្យ​បាត់បង់​ព្រៃ​ឈើ​អស់​នោះ កម្ពុជា​នឹង​មិន​យក​គំរូ​តាម​នោះ​ទេ។
លោក ហ៊ុន សែន បញ្ជាក់​នៅ​ចំពោះ​មុខ​លោក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ថា ប្រទេស​អ្នក​មាន​មួយ​ចំនួន​បាន​រិះគន់​កម្ពុជា ទៅ​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី និង​ការ​កាប់​ព្រៃឈើ ចុះ​ប្រទេស​មួយ​ចំនួន​ទៀត​ធ្វើ​បរមាណូ ហេតុ​អី​មិន​និយាយ​ពី​ការ​ខូច​បរិស្ថាន​ផង៖ «ពួក​អឺរ៉ុប​កាប់​ឈើ​ខ្លួន​ឯង​អស់​តាំង​ពី​ជំនាន់​ណា​ណោះ រួច​មក​ប្រដៅ​តែ​គេ។ …ឯ​កម្ពុជា មិន​ធ្វើ​ដូច​អឺរ៉ុប​ទេ កាប់​ទាល់​តែ​ខ្ទេច​ព្រៃ មិន​ធ្វើ​អ៊ីចឹង​ទេ យើង​ដក​ពិសោធន៍​ពី​កំហុស​របស់​អឺរ៉ុប​ដែរ។ អឺរ៉ុប​មិន​កាប់​ព្រៃ​ឈើ​អស់ អូ! ស្មាន​តែ​វាល​អ៊ីចឹង​តាំង​ពី​អើយ!»
ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីតនេស (Global Witness) បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ចាត់​ទុក​ថា ការ​រក​ស៊ី​ឈើ​ប្រណីត​របស់​លោក ទ្រី ភាព ដែល​គេ​ស្គាល់​ថា លោក​បាន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា នោះ ​ថា​ជា​ជំនួញ​ស្រប​ច្បាប់។
​របាយការណ៍​របស់ គ្លបល វីតនេស (Global Witness) ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​រក​ស៊ី​ឈើ​របស់​លោក ទ្រី ភាព គឺ​ប្រាសចាក​ពី​អនុសញ្ញា​ស្ដីពី​ការ​ហាមប្រាម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សត្វ​ព្រៃ និង​ព្រៃឈើ​ដែល​ជិត​ផុត​ពូជ។

មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​វិធានការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា លោក​ថែម​ទាំង​ប្ដេជ្ញា​ចិត្ត​ថា លោក​នឹង​កាត់​ក​លោក​ចេញ បើសិនជា​លោក​ការពារ​ព្រៃឈើ​មិន​បាន។
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ការពារ​ព្រៃឈើ​នៅ​កម្ពុជា បាន​ទេ ដោយសារ​រដ្ឋាភិបាល​បាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​កាប់​ព្រៃឈើ ដែល​ក្រុម​ឈ្មួញ​ទាំង​នោះ​កាប់​ព្រៃ​ឈើ​ដោយ​សេរី។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ គេ​ដឹក​ឈើ​ចេញ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​កំពង់សោម ក្នុង ១​ខែ​ចន្លោះ​ពី ៩០០ ទៅ ១.០០០​កុងទឺន័រ៖ «ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ក៏​ស្រលាញ់​ព្រៃ​ឈើ​ដែរ ដូច​ជា​ផ្ទះ​លោក ហ៊ុន តូ បាន​ដាំ​ដើម​ឈើ ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ជាដើម តែ​គាត់​បែរ​ជា​បំផ្លាញ​ព្រៃ​ឈើ​ទៅ​វិញ ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​ពិចារណា​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​នេះ»
​កន្លង​មក​មន្ត្រី​ការពារ​បរិស្ថាន​តែងតែ​ទទួលរង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ និង​ការ​គំរាម​កំហែង​ពី​ក្រុម​ឈ្មួញ​កាប់​ព្រៃឈើ។ លើស​ពី​នេះ​ទៀត មាន​អ្នក​កាសែត និង​សកម្មជន​ការពារ​ព្រៃឈើ ដូចជា​លោក ឈុត វុទ្ធី ជាដើម ត្រូវ​បាន​គេ​បាញ់​សម្លាប់។
​អង្គការ​ធ្វើការ​លើ​ផ្នែក​បរិស្ថាន គ្លបល វីតនេស ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ស្នើ​រាជរដ្ឋាភិបាល​កម្ពុជា ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ និង​ការ​រក​ស៊ី​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព បន្ទាប់ពី​អង្គការ​នេះ​បាន​រក​ឃើញ​ថា លោក ទ្រី ភាព ជា​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​នាំ​ចេញ​ឈើ​ជា​ច្រើន​រយ​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ទៅ​ក្រៅ​ប្រទេស។
ទាក់ទង​នឹង​បញ្ហា​នេះ លោក អ៊ូច ឡេង អះអាង​ថា ព្រៃឈើ​នៅ​កម្ពុជា នឹង​មាន​វាសនា​បាត់បង់​មិន​ខុស​ពី​សហភាព​អឺរ៉ុប​នោះ​ឡើយ​នៅ​ពេល​ខាង​មុខ៕

2 comments:

Anonymous said...

you cannot see it because you have only one eye......

Anonymous said...


Ah Maha Kbot Cheat Hun Sen,

The mega-dam will not start until 2018 ??

Ah Roleuy,

Cambodia and Khmer people don't want that DAM.

We knew that you are blind, are you deaf too??

93 years old woman