A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 18 February 2015

Hun Sen dismisses the accusation that he "buy off" an opposition MP who defected to his party លោក ហ៊ុន សែន ច្រាន​ចោល​ការ​ចោទ​ថា​លោក​ទិញ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង (ហ៊ុន សែន មិនទិញនឹងទឹកប្រាក់របស់លោកទេ តែទិញនឹងការផ្ដល់ដំណែង ដែលនេះគឺជាអំណើពុករលួយ!)

Read the article in English here.
វ៉ាន សំអឿន ៦២០
លោក វ៉ាន សំអឿន ដែល​សុំ​លា​លែង​តំណែង​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពត អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
Photo courtesy of National-Assembly.org.kh
ការ​លា​លែង​ពី​តួនាទី​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពត មួយ​រួប​ឈ្មោះ វ៉ាន សំអឿន នោះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​ទិញ លោក វ៉ាន សំអឿន ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​វប្បធម៌​លាប​ពណ៌​នេះ។
សមាជិក​គណបក្ស​ប្រឆាំង រត់​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នេះ មិន​មែន​ជា​លើក​ទី​១​ទេ។ សមាជិក​គណបក្ស​ប្រឆាំង​តែង​តែ​រត់​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា និង​ទទួល​បាន​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល។
លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា នៅ​មុន​ពេល លោក វ៉ាន សំអឿន តំណាង​រាស្ត្រ​មណ្ឌល​កំពត គណបក្ស​សង្គ្រោះ​ជាតិ លា​លែង​តួនាទី​ពី​សមាជិក​រដ្ឋសភា និង​គណបក្ស​នោះ លោក វ៉ាន សំអឿន បាន​មក​ជួប​លោក​ជា​សម្ងាត់ សុំ​ចូល​បម្រើ​ការងារ​នៅ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ហើយ​នោះ មិន​មែន​ជា​ការ​ប្រើ​លុយ​ទិញ​នោះ​ទេ។
លោក ហ៊ុន សែន ប្រកាស​ថា លោក​បើក​ចំហ​ទទួល​យក​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ទៀត បើ​សិន​ជា​អ្នក​ណា​ចង់​ចុះ​ចូល​នោះ៖ «ខ្ញុំ​ផ្ដាំ​ទៅ​ប្ដី​ប្រពន្ធ​ពីរ​នាក់​នៅ​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ផ្ដាំ​ទៅ​ឲ្យ​ហើយ ខ្ញុំ​ស្ដាប់​សំឡេង​បាន​ហើយ ថា​ខ្ញុំ​ហ្នឹង​ទិញ​ឯកឧត្តម វ៉ាន សំអឿន ទិញ​យ៉ាង​ម៉េច​ទិញ​ក្បាល​មនុស្ស​យ៉ាង​ម៉េច?»
នៅ​ក្នុង​លិខិត​លា​លែង​របស់ លោក វ៉ាន សំអឿន កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជាក់​មូលហេតុ​ពី​ការ​លា​លែង​ពី​សមាជិក​រដ្ឋសភា​នោះ​ថា ដោយសារ​លោក​គ្មាន​ឱកាស​នឹង​បម្រើ​ប្រទេស​ជាតិ​តាម​ឆន្ទៈ និង​បទពិសោធន៍​របស់​លោក ទើប​លោក​សម្រេច​ចិត្ត​លា​លែង។
យ៉ាង​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ របស់ លោក វ៉ាន សំអឿន ជា​សិទ្ធិ​របស់​គាត់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ព្រួយ​បារម្ភ​ខ្លាច​ប៉ះពាល់​ប្រជាប្រិយ​ភាព​គណបក្ស​នោះ​ដែរ។
លោក អេង ឆៃអ៊ាង អះអាង​ថា ការ​លា​ឈប់​របស់ លោក វ៉ាន សំអឿន នេះ អាច​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​ផល​ប្រយោជន៍​ជូន​លោក៖ «អ្នក​នយោបាយ​ខ្មែរ​មិន​ដែល​លា​លែង​ចេញ​ពី​តួនាទី​ទៅ​ធ្វើ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ គឺ​ការ​លា​លែង​ទៅ​បក្ស​មួយ​ទៀត ត្រូវ​តែ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​មួយ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពត លោក វ៉ាន សំអឿន ដើម្បី​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ។
លោក វ៉ាន សំអឿន ជា​អណិកជន​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក លោក​បាន​ជាប់​ជា​តំណាង​រាស្ត្រ​លើក​ដំបូង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពត លេខ​រៀង​ទី​៣។ ខេត្ត​កំពត មាន​អាសនៈ​ទាំងអស់​ចំនួន​៦ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៣​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣​អាសនៈ​ដូច​គ្នា។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រួប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក វ៉ាន សំអឿន ក្រៅ​ពី​មាន​តួនាទី​ជា​តំណាង​រាស្ត្រ​នោះ លោក​បាន​បង្កើត​មុខ​របរ​ចិញ្ចឹម​ជ្រូក តែ​លោក​បាន​បរាជ័យ​ក្នុង​ការ​បង្កើត​មុខ​របរ​នេះ ក្រោយ​មក​ក៏​ជំពាក់​បំណុល​គេ​ច្រើន។ ថ្មីៗ​នេះ លោក​បាន​ទាក់ទង​ជាមួយ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដែល​ជាប់​សាច់ញាតិ​ជាមួយ​លោក ដើម្បី​ទាក់ទង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សម្ងាត់។ លោក​បញ្ជាក់​ថា ការ​ចាក​ចេញ​របស់ លោក វ៉ាន សំអឿន នេះ​អាច​ទាក់ទង​នឹង​បញ្ហា​លុយ​កាក់។
ស្រប​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា បញ្ជាក់​ថា គ.ជ.ប បាន​សម្រេច​ដាក់ លោក ដាង ចំរើន បេក្ខជន​លេខ​រៀង​លំដាប់​ទី​៤ ជំនួស លោក វ៉ាន សំអឿន លេខ​រៀង​ទី​៣ ដែល​បាន​លា​លែង​ពី​សមាជិក​សភា​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ។ លោក​បញ្ជាក់​ថា គ.ជ.ប បាន​ផ្ញើ​លិខិត​យល់​ព្រម​ផ្លាស់ប្ដូរ​តំណាង​រាស្ត្រ​នេះ ផ្ញើ​ជូន​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ហើយ​ដែរ។
ចំពោះ លោក វ៉ាន សំអឿន វិញ លោក ហ៊ុន សែន បង្ហើប​ឲ្យ​ដឹង​ថា លោក​នឹង​ទទួល​បាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល ដែល​ទទួល​បាន​ប្រាក់​ខែ​តិច​ជាង​សមាជិក​រដ្ឋសភា ដែល​ធ្លាប់​ទទួល​បាន​ជាង ២​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ​នោះ៕

6 comments:

Anonymous said...

Alright! Old man did the right moved, and this is how he survived Pol Pot is regime. If you can not beat them ,join them and John Kerry, did it too, now he is screwing the vietnamese girls in, Hanoi. Hey! old dogs still have tricks.

Anyway the old man did a very good example for Hun Sen and Sam Rainsy, to follow if they can not lead the country why not just step down and make way for others young politician to step in to lead country to the right direction.

Turboman.

Anonymous said...

It doesn't matter how much akwak denies it , we all know.Whether the defection of that asshole will save the cpp from next general election defeat would be interesting to see. If the election is run free and fair the opposition will definitely win . Then again who knows what akwak has up in his sleeve,a bloody coup perhaps because thailand is a clear example of that.

Anonymous said...

Lying is just a part of tricks
Dictator & Traitor Hun Sen is good at.

Anonymous said...

Lying is just a part of tricks
Dictator & Traitor Hun Sen is good at.

Anonymous said...

មនុស្សដែលគេទិញក្បាលបាន យើងក៏មិនត្រូវស្ដាយ ព្រោះជាមនុស្សអន់ បំផុត បើចង់លក់ក្បាលអោយអ្នកដ៏ទៃទៀត គេក៏មិនហា៊នទិញ ព្រោះគេ ខ្លាចក្បត់គែ ដូវកាលក្បត់ CNRP អញ្ជឹង ។

Anonymous said...

អាមួយនេះវាថេាក បានគេទិញបាន។ សូម្បីតែបងប្អូនខ្មែរនៅរដ្ធ​ Washington នេះនរណា ក៏ដឹងដែរ។