A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 February 2015

Hun Sen threatens to launch multiple rockets against those who oppose the dam construction in the Areng Valley លោក​ហ៊ុន សែន​គំរាម​ប្រើ​កាំជ្រួច​ហ្វូង​បាញ់​អ្នក​ជំទាស់​នៅ​តំបន់​អារ៉ែង

Read the article in English here. And read more here.
https://cambodianconsular.files.wordpress.com/2009/10/hun-sen-08.jpg


សកម្មជន​ការពារ​បរិដ្ឋាន​នៅ​តំបន់​អារ៉ែង លោក Alex Gonzalez Davidson (កណ្តាល) មុន​ពេល​ឡើង​ជិះ​យន្តហោះ​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ផ្តល់​ឲ្យ)
សកម្មជន​ការពារ​បរិដ្ឋាន​នៅ​តំបន់​អារ៉ែង លោក Alex Gonzalez Davidson (កណ្តាល) មុន​ពេល​ឡើង​ជិះ​យន្តហោះ​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ផ្តល់​ឲ្យ)

គង់ សុឋានរិទ្ធិVOA Khmer
25 កុម្ភៈ 2015
ភ្នំពេញ
នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​គំរាម​ឆ្លើយ​តប​ដោយ​ប្រើ​កាំ​ភ្លើង​ធុន​ធ្ងន់ ​ប្រសិន​បើ​មាន​ចេត​នា​ណា​មួយ​យក​តំបន់​អារ៉ែង​ធ្វើ​ជា​តំបន់​អបគមន៍។ ក៏​ប៉ុន្តែ​ លោក​ហាក់​ដូច​ជា​បាន​បង្ហាញ​ជំហរ​ដក​ថយ​បន្តិច​ទៅ​វិញ​ ក្រោយ​ពេលសកម្មជន​បរិដ្ឋាន​តំបន់​អារ៉ែង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា។
​ថ្លែង​ក្នុងពិធី​ទិវាជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៥ ក្នុង​ទីក្រុង​ភ្នំពេញ ​លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​ព្រមាន​បំពាក់​កាំជ្រួច​ហ្វូង​ឆ្ពោះ​ទៅ​តំបន់​អារ៉ែង​នៃ​ខេត្ត​កោះ​កុង​ប្រសិន​បើ​មាន​ការ​ប៉ុន​ប៉ង​បង្កើត​តំបន់​នេះ​ទៅ​ជា​តំបន់​អបគមន៍​នោះ។​
«ខ្ញុំ​សូម​បញ្ជាក់​ណា ​កុំ​និយាយ(​រឿង)​អារ៉ែង​តទៅ​ទៀត។​បើ​ចង់​បង្កើត​អបគមន៍​សូម​អញ្ជើញ។​(ខ្ញុំ)​ដាក់​BM21 ​មក​តែ​ម្តង។​ទាន់​ឥឡូវ​មាន​ធុន​ថ្មីៗ​ផង»
សកម្មជន​ការពារ​បរិដ្ឋាន​នៅ​តំបន់​អារ៉ែង លោក Alex Gonzalez Davidson នៅ​ពេលជិះ​យន្តហោះ​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ផ្តល់ឲ្យ)
សកម្មជន​ការពារ​បរិដ្ឋាន​នៅ​តំបន់​អារ៉ែង លោក Alex Gonzalez Davidson នៅ​ពេលជិះ​យន្តហោះ​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ផ្តល់ឲ្យ)

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សកម្មជន​បរិដ្ឋាន​តំបន់​អារ៉ែង ​លោក​Alex Gonzalez Davidson និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ ​សកម្ម​ជន​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ហៅ​ការ​បណ្តេញ​រូបលោក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយសារ​លោក​បាន​ដឹក​នាំ​ការ​តវ៉ា​យ៉ា​ងខ្លាំង​ក្លា​ប្រឆាំង​នឹង​ការ​វិនិយោគ​ទំនប់​វារី​អគ្គិសនី​លើ​ស្ទឹង​អារ៉ែង ​នៃ​ជួរ​ភ្នំក្រវ៉ាញ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro

យ៉ាង​ណា​ក៏ដោយ​លោក​ហ៊ុន សែន ​ហាក់​ដូចជា​ដក​ថយពី​គម្រោង​ការ​វិនិយោគ​ដែល​ទទួល​រង​ការ​រិះគន់​ពី​ផល​ប៉ះពាល់​ផ្នែក​បរិដ្ឋាន​នេះ។
​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ធានា​ថា​គម្រោង​វិនិយោគ​ទំនប់​វារី​អគ្គិសនី​កម្លាំង​ជាង​១០០​ម៉េហ្គាវ៉ាត់​នេះអាច​នឹង​ត្រូវ​រំលាយ​ចោល។
«ខ្ញុំ​មាន​គោល​គំនិត​ថា​ ទោះ​បី​ជា​សិក្សា​ច្បាស់​ឬ​មិន​ច្បាស់​យ៉ាង​ម៉េច​ពីនេះ​ដល់​ឆ្នាំ​២០១៨ ​អត់​មាន​ឲ្យ​ធ្វើ​(ទំនប់វារីអគ្គិសនី)​ទេ។​ គំនិត​របស់​ខ្ញុំ​ចង់​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ»
​នេះ​ជា​លើក​ទី​មួយ​ដែល​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​បង្ហាញ​ជំហរ​ដក​ថយ​ចំពោះ​តំបន់​អារ៉ែង​បន្ទាប់​ពី​សកម្មជន​បរិដ្ឋាន​ខ្មែរ​បានបន្ត​ប្រឆាំង​នឹង​គម្រោង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នោះ។
​លោកសាន ម៉ាឡា ​សហស្ថាបនិក​នៃអង្គការ​មាតា​ធម្មជាតិ​យល់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ប្រើ​វិធី​គំរាម​ដល់​អង្គការ​របស់​លោក​និង​ដល់​សហគមន៍​អ្នក​ការពារ​បរិដ្ឋាន​ផង។ ​ហើយ​លោក​ក៏​បាន​និយាយ​បញ្ច្រាស​ពី​អ្វី​ដែល​ជា​ការពិត​ដែល​រដ្ឋា​ភិបាល​តម្រូវ​ឲ្យ​ធ្វើ​ការ​សិក្សា​ពីល​ទ្ធភាព​ផលិត​អគ្គិស​នី​នៃ​តំបន់​អារ៉ែង​នេះ។
«បើ​សិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ចង់​អភិរក្ស ​ចង់​ទុក​តំបន់​អារ៉ែងក្លាយ​ជា​បេតិ​កភណ្ឌ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយលោកហ៊ុន សែន​ នឹង​មិន​និយាយ​ទាក់​ទង​នឹង​ការ​ដាក់​កាំ​ភ្លើង​ឬ​ដាក់​គ្រាប់​រ៉ុក្កែត ​ការ​បណ្តេញ​អាឡិច ​ចេញ​ពី​កម្ពុជា​ចង់​សំដៅ​ថា​រដ្ឋា​ភិបាល​មិន​ចង់​ទុក​អារ៉ែង​ជា​តំបន់​អេកូ​ទេសចរណ៍ ​ឬចង់​អភិវឌ្ឍ​តំបន់​អារ៉ែង​ ឲ្យ​ទៅ​ជា​ទំនប់​វារី​អគ្គិសនី។​បើ​សិន​ជា​គាត់​មាន​ឆន្ទៈ​ចង់​ទុក​តំបន់​អារ៉ែងសម្រាប់​កូន​ចៅជំនាន់​ក្រោយ​មែន​ មិនចាំបាច់​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទេ​ព្រោះ​បើ​តំបន់​នេះ​មិន​ត្រូវ​អភិវឌ្ឍ​តើ​យើង​ត្រូវ​ការ​ការសិក្សា​ស្រាវជ្រាវ​ធ្វើ​អ្វី»

យោង​តាម​ក្រុម​អ្នក​ការពារ​បរិដ្ឋានតំបន់​អារ៉ែង​គឺជា​ជង្រុក​ធន​ធាន​ធម្មជាតិ​និង​ជីវ​ចម្រុះ​ធំបំផុត​ចុង​ក្រោយ​គេ​នៅ​តំបន់​អាស៊ី៕

2 comments:

Anonymous said...

Ah Roleuy Hun Sen,

You should launch those rockets DAK Kbal Mi Kanchrouk, Ah Kanharith, Ah Cheam Yiep, Ah Chor Prasth, Ah Tea Ter Banh, Ah Nguyen Sok An, and Ah Try Pheap.

Chhary

Anonymous said...

Nothing new, Hun Sen thinks, talks and acts like
a monkey, because he truly is one.