A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 February 2015

Hun Sen warns politicans not to interfere in the arrest of environmentalist Alex Gonzalez-Davidson លោក ហ៊ុន សែន ព្រមាន​អ្នក​នយោបាយ​លូក​ដៃ​រឿង​អាឡិច

Content image - Phnom Penh Post
ភ្នំពេញៈ ប្រតិកម្ម​ជា​បន្ត​បន្ទាប់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ពាក់​ព័ន្ធ​នឹង​ការ​មិន​បន្ត​ទិដ្ឋាការ​របស់​បុរស​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិច​ហ្សង់ដ្រូ ហ្គន់​សាឡេស ដេវិតសិន ដែល​ជា​សកម្ម​ជន​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ជាយ​អារ៉ែង​នោះ នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ ថ្លែង​ជា​សាធារណៈ ព្រមាន​ទៅ​អ្នក​នយោបាយ​មួយ​ចំនួន​កុំ​ជ្រៀក​ជ្រែក និង​ធ្វើ​ឲ្យ​រវល់ដល់ព្រះមហាក្សត្រ ពាក់​ព័ន្ធ​នឹង​ទិដ្ឋា​ការ​របស់​សកម្មជន​រូប​នេះ និង​បាន​ថ្លែង​​ធ្វើ​ការ​គាំទ្រ​នូវ​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​ក្រសួង​មហា​ផ្ទៃ លើ​សកម្ម​ជន​បរទេស​រូប​នេះ​ទេ។
លោក​ថ្លែង​ព្រមាន​បែប​នេះ បន្ទាប់​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ បាន​ផ្ញើលិខិត​មួយ​ទៅ​ប្រធានរដ្ឋសភា​លោក ហេង សំរិន និង​មួយទៀត​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ អន្តរាគមន៍​បន្ត​ទិដ្ឋាការ​ឲ្យ​លោក អា​ឡិច ដើម្បី​​​មាន​សិទ្ធិ​បន្ត​ស្នាក់នៅ​​​កម្ពុជា។ កាល​ពីថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដោយស្នើឲ្យលោក ស ខេង អន្តរាគមន៍​ចំពោះ​រឿង​នេះ​ដែរ។
ថ្លែង​​ក្នុងពិធីចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ថា ​«គេ (រដ្ឋាភិបាល) ​សុខចិត្ត​ឲ្យ​នៅ​រហូត​ដល់​អស់ទិដ្ឋាការ។ អញ្ចឹង​យើង​ (លោក អាឡិច) ចេញ​ទៅ​សិន​ទៅ រួចហើយ​ចាំ​សុំត្រឡប់​មកវិញ វា​ទាស់​ខុស​អី។ កុំឲ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់ ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ និង​ត្រូវ​ចូល​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​»។
លោកបន្ត ប្រទេស​កម្ពុជា​ជា​​រដ្ឋអធិបតេយ្យ​មួយ ហើយ​ប្រសិន​បើ​​ជន​បរទេស​ និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវ​តែ​មានទោស និង​​បាន​ស្នើ​ឲ្យ​អ្នក​នយោបាយ​មួយ​ចំនួន​ពិចារណា​លើ​ករណី​នេះ ដោយ​លើ​ក​ឡើង​ថាមិន​មាន​ជន​បរទេស​ណា​ដែល​ស្រឡាញ់​ខ្មែរ​ជាង​ប្រជា​ជន​ខ្មែរ​ នោះ​ទេ​​។
លោកបញ្ជាក់ថា «… ​សង្ឃឹម​ថា​រឿង​អស់​ទាំង​នេះ ត្រឹម​តែ​រដ្ឋមន្រ្តី​មហាផ្ទៃ ដោះ​ស្រាយ​បាន​ហើយ។ គេ​ទៅ​រំខាន​ដល់​ព្រះ​មហាក្សត្រ​ណោះ»។

ក្នុង​កម្មវិធី​ដដែល​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បានថ្លែងរិះគន់ និង​ច្រាន​ចោល តប​ទៅ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែលថា ​លោកប្រើ​អំណាច​បំពាន​លើ​អំណាច​តុលា​ការ ​ក្នុង​ករណី​ចាប់ខ្លួន​ឪពុក​ម្តាយ​របស់​លោក​ថោង សារ៉ាត់ មក​ដាក់​ពន្ធ​នា​គារវិញ។​​
សូមរង់ចាំអានព័ត៌មានពិស្តារ…

4 comments:

Anonymous said...

When the tide turns akwak will be lynched like an animal.

Kim Ea said...

I am so sorry about your political short sight and malfunction mechanism of the opposition party to jumped in and protected,this illegality of this individual . I like this man work , i praise his doing to save the treasure, and Khmer forest
. but you need to think about,law of the country, against the sympathizing of individual .This is not a smart leadership of a political party at all . You Know the ruling party with background of using all law and dictator tactical to defeat your party, but you still jump in and let them ( the CPP )Trashed you and showed to Khmer people, that you are powerless,a complete clown of one foreigner. How did you created shame on yourself like this? Traitor and their team look smarter than your team, why no one in your group can advise you about this situation ? Mr Leadership, please learn your mistake you have educated but you to strait, gentle and never think about power and law of your country . they just put a bait and you blind mind jump in without think about the hook and you been destroyed viciously like right now .

Anonymous said...


Khmer Pouch Neak chambaing Euy !!

When are you going to wake up and make a huge demonstration against Ah devil Yuon slave Hun Sen for arresting Alex Gonzalez, who has been risking his life to protect our natural resource ??

Stop lamenting and crying when Cambodia becomes a part of the evil Vietnam in the near future because we have a major role in protecting our motherland.

Alex Gonzales is a true Khmer hero and a role model for Khmer people. Please adopt his bravery and determination to fight for justice.

Bun Thoeun

Anonymous said...

http://www.cen.com.kh/local/01972709