A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 February 2015

Interior Ministry found there are more than 100,000 migrants living in Cambodia [72,204 migrants found to have used inappropriate documents] ក្រសួង​មហាផ្ទៃ​រក​ឃើញ​ជន​អន្តោ​ប្រវេសន៍​ជាង ១០ ម៉ឺន​នាក់

ជន​អន្តោ​ប្រវេសន៍​វៀតណាម​ដែល​បញ្ជូន​ទៅ​ស្រុក​វិញ។
ជន​អន្តោ​ប្រវេសន៍​វៀតណាម​ដែល​បញ្ជូន​ទៅ​ស្រុក​វិញ។ រូប សហការី
ភ្នំពេញៈ តាម​របាយ​ការណ៍​ក្រសួង​មហាផ្ទៃ ជន​បរទេស​ដែល​ធ្វើ​ជំរឿន​នៅ ឆ្នាំ​២០១៤ មាន​ជាង ១០ ម៉ឺន​នាក់ ក្នុង​នោះ ជន​បរទេស​អនោ្ត​ប្រវេសន៍​ដែល​បាន​បង្ហាញ​មុខ មាន​ជាង ៣ ម៉ឺន ៣ ពាន់​នាក់ និង​ជន​បរទេស​ដែល​ប្រើ​ប្រាស់​លិខិត​ស្នាម​មិន​ប្រក្រតី មាន​ជាង ៧ ម៉ឺន ២ ពាន់​នាក់។
យោង​តាម​របាយ​ការណ៍​ស្តីពី​លទ្ធផល​ការងារ ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ​សម្រាប់ ឆ្នាំ​២០១៥ របស់​ក្រសួង​មហាផ្ទៃ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​ជំរឿន​ស្ថិតិ នៅ ឆ្នាំ​២០០២ នៅ ឆ្នាំ​២០១៤ នេះ ក្រសួង​មហាផ្ទៃ បាន​រៀបចំ​ធ្វើ​សម្រង់​ស្ថិតិ​ជន​បរទេស​ឡើង​វិញ ដោយ​កំណត់​ជន​បរទេស​ជា ២ ប្រភេទ។ ទី១ ក្នុង​តួលេខ​ជន​បរទេស​អន្តោ​ប្រវេសន៍ ឆ្នាំ​២០០២ ដែល​មាន​ចំនួន ៧០០១២ នាក់​បាន​បង្ហាញ​មុខ​ជាក់​ស្តែង​នៅ ឆ្នាំ​២០១៤ មាន​ចំនួន​តែ ៣៣៤៣០ នាក់ ដែល​មាន ២១ សញ្ជាតិ ខណៈ​ជន​បរទេស​ដែល​ប្រើ​ប្រាស់​លិខិត​ស្នាម​មិន​ប្រក្រតី ក្រៅ​ពី​ជន​បរទេស​ជា​អន្តោ​ប្រវេសន៍ ត្រូវ​បាន​រក​ឃើញ​ថា មាន​ចំនួន ៧២២០៤ នាក់។
ជន​អន្តោ​ប្រវេសន៍​ទាំង​នោះ រួម​មាន ជនជាតិ​វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន ចិន​តៃវ៉ាន់ កូរ៉េ ជប៉ុន អាមេរិក អាល្លឺម៉ង់ ឥណ្ឌា បារាំង ហូឡង់ ស្វ៊ីស ស្លូវ៉ានៀ តង់ហ្សានី អ៊ុយក្រែន ប៊ែលហ្ស៊ិក ហ្វីជី និង​អន្តោ​ប្រវេសន៍​នីហ្សេរីយ៉ា។
ការ​ធ្លាក់​ចុះ​តួលេខ​ជន​អន្តោ​ប្រវេសន៍​ដែល​បាន​បង្ហាញ​មុខ​នៅ ឆ្នាំ​២០១៤ ក្រសួង​បញ្ជាក់​ពី​មូល​ហេតុ​ថា «ជន​បរទេស​មួយ​ចំនួន បាន​កាន់​កាប់​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ជា​ខ្មែរ និង​លិខិត​រដ្ឋបាល​របស់​កម្ពុជា​ផ្សេងៗ តាម​មធ្យោបាយ​មិន​ស្រប​ច្បាប់ និង​បាន​លាក់​ទុក ឬ​បោះបង់​ចោល​លិខិត​បញ្ជាក់​ជា ជន​បរទេស​អន្តោ​ប្រវេសន៍ ហើយ​ពួកគេ​ទាំង​នោះ មិន​មក​បង្ហាញ​មុខ ពេល​សមត្ថកិច្ច​ចុះ​ធ្វើ​សម្រង់​ស្ថិតិ​ឡើង​វិញ​នោះ​ទេ។ ជន​បរទេស​មួយ​ចំនួន​ធ្វើ​បម្លាស់​ទី​ញឹក​ញាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​បាន​សហការ​ក្នុង​ការ​ធ្វើ​ស្ថិតិ​ឡើង​វិញ មួយ​ចំនួន​ខ្វះ​លទ្ធភាព​បង់​អាករ​សម្រាប់​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍ និង​មួយ​ចំនួន​ទៀត​ចាក​ចេញ​ពី​កម្ពុជា»។

អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក សុខ សំបូរ បញ្ជាក់​ថា៖ «តាម​ជំរឿន​ស្ថិតិ​ជន​បរទេស​ទាំង​ចាស់​ទាំង​ថ្មី ដែល​បាន​រក​ឃើញ​មាន​ជាង ១០ ម៉ឺន​នាក់ ក្នុង​នោះ ជន​អន្តោ​ប្រវេសន៍​ចាស់ មាន​ជាង ៣ ម៉ឺន​នាក់​និង​ជន​អន្តោ​ប្រវេសន៍​ដែល​បាន​ធ្វើ​ជំរឿន​ថ្មី មាន​ប្រមាណ ៨ ម៉ឺន​នាក់»។
ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​ក្នុង​សន្និបាត​បូក​សរុប​ការងារ ឆ្នាំ​២០១៤ ថា កម្ពុជា​បាន​និង​កំពុង​បន្ត​ពង្រឹង​និង​អនុវត្ត​ច្បាប់ ធ្វើ​យ៉ាង​ណា​ដើម្បី​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ដែល​ចូល​មក​កម្ពុជា។
លោក ស ខេង បាន​ថ្លែង​ថា៖ «យើង​ក៏បាន​ខិតខំ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ ដើម្បី​លើក​កម្ពស់​ការ​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍​ឲ្យ​ស្រប​តាម​ច្បាប់​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។
ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​ទៀត​ថា ក្នុង​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នេះ ក្រសួង​បាន​បណ្តេញ​ចេញ​ជន​បរទេស​ដែល​រស់​នៅ​កម្ពុជា​ខុស​ច្បាប់ និង​មាន​ការ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ផ្សេងៗ ដូចជា បទ​ល្មើស​អន្តោ​ប្រវេសន៍ និង​បទល្មើស​ព្រហ្មទណ្ឌ មាន ១៣២៥ នាក់​មាន ៣៣ សញ្ជាតិ ក្រោម​កិច្ច​សហការ​ជាមួយ​តំណាង​ស្ថានទូត និង​តំណាង​កុងស៊ុល​នៃ​ប្រទេស​សាមី​ផង​ដែរ។
តាម​ប្រធាន​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក សុខ ណុប ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ជន​បរទេស​ដែល​បណ្តេញ​ចេញ​ពី​កម្ពុជា​ជាង ១ ពាន់​នាក់ មាន​ជនជាតិ​វៀតណាម​ច្រើន​ជាង​គេ គឺ​ប្រមាណ​ជា ៩០ ភាគរយ៕

No comments: