A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 February 2015

Interior Ministry orders its officers to hold only one position [Sar Kheng is more reform-minded than Hun Sen] ក្រសួង​មហាផ្ទៃ​បង្គាប់​ឲ្យ​មន្ត្រី​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ជ្រើស​យក​មុខ​តំណែង​តែមួយ

ស ខេង ៦១០
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Chin Chetha
ក្រសួង​មហាផ្ទៃ ប្រកាស​បង្គាប់​ទៅ​ដល់​ថ្នាក់ដឹកនាំ​អង្គភាព​នានា ដែល​ឋិត​ក្រោម​ចំណុះ​របស់​ខ្លួន​ឲ្យ​ណែនាំ​ដល់​មន្ត្រី​រាជការ​ស៊ីវិល​ក្រោម​ឱវាទ​របស់​ពួកគេ ជ្រើស​យក​មុខ​តំណែង​តែមួយ ប្រសិនបើ​ពួកគេ​មាន​តំណែង​លើស​ពី​មួយ​ក្នុង​ពេល​បច្ចុប្បន្ន។ ការ​បង្គាប់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កា​រអនុវត្ត​ព្រះរាជក្រឹត្យ ស្ដីពី​គោលការណ៍​រួម​នៃ​ការរៀបចំ​មុខងារ​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤។
ចាប់​ពី​ពេល​នេះ​ត​ទៅ មន្ត្រី​រាជការ​ស៊ីវិល​ដែល​ធ្វើការ​ឋិត​នៅ​ក្រោម​ចំណុះ​របស់​ក្រសួង​មហាផ្ទៃ មិន​អាច​មាន​មុខ​តំណែង​លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ។
​លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ បាន​បង្គាប់​ឲ្យ​ថ្នាក់ដឹកនាំ​របស់​អង្គភាព​ទាំង​ឡាយ​របស់​ក្រសួង​មួយ​នេះ ដែល​មាន​ចាប់​ពី​អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាន​ក្រុមប្រឹក្សា ប្រធាន​នាយកដ្ឋាន នៃ​ក្រសួង​មហាផ្ទៃ រហូត​ដល់​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខេត្ត​ទាំង ២៤ ឲ្យ​ធ្វើ​ការ​ណែនាំ​ដល់​មន្ត្រី​រាជការ​ស៊ីវិល​ក្រោម​ឱវាទ​ក្នុង​អង្គភាព​របស់​ខ្លួន​ដែល​កំពុង​កាន់​មុខ​តំណែង​លើស​ពី​មួយ​ត្រូវ​ជ្រើស​រើស​មុខ​តំណែង​មួយ​ក្នុង​ចំណោម​មុខ​តំណែង​ដែល​ខ្លួន​កំពុង​កាន់​នៅ​ពេល​បច្ចុប្បន្ន។
ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា វិធានការ​នេះ ធ្វើ​ឡើង​គឺ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​មន្ត្រី​រាជការ​ស៊ីវិល​ផ្សេង​ទៀត អាច​ចូល​មក​កាន់​មុខ​តំណែង​ដែល​កំពុង​នៅ​ទំនេរ​បាន ជាពិសេស​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រាជការ​ស៊ីវិល​ទាំង​អស់​ដែល​កំពុង​បម្រើ​ការងារ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ស្រប​តាម​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះរាជក្រឹត្យ​ស្ដីពី​គោលការណ៍​រួម​នៃ​ការ​រៀបចំ​មុខងារ​សាធារណៈ​របស់​រដ្ឋ។

​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ជួស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ លោក​មាន​ប្រសាសន៍​ថា ចំនួន​មន្ត្រី​រាជការ​ស៊ីវិល​ទូទាំង​ប្រទេស​ដែល​ឋិត​ក្រោម​ចំណុះ​ក្រសួង​មហាផ្ទៃ មាន​ប្រមាណ​ជាង ១​ម៉ឺន​នាក់។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម ១​ម៉ឺន​នាក់​នោះ លោក​ជឿជាក់​ថា មាន​អ្នក​ខ្លះ​មាន​មុខ​តំណែង​លើស​ពី​មួយ។
យ៉ាង​ណា​លោក​ថា លោក​មិន​ទាន់​អាច​ក្ដាប់​ចំនួន​អ្នក​មាន​តំណែង​លើស​ពី​មួយ​នោះ​បាន​ទេ គឺ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ស្ថិតិ​ថ្មី​ពី​ប្រធាន​អង្គភាព​នានា​ជា​មុន​សិន៖ «មាន​អ្នក​ខ្លះ​ជា​អគ្គនាយក​រង​ផង ជា​ប្រធាន​នាយកដ្ឋាន​ផង និង​ជា​ស្អី​ផ្សេង​ទៀត យើង​មិន​ចង់​ឲ្យ​មាន​អ៊ីចឹង​ទេ»
​លោក សក់ សេដ្ឋា ឲ្យ​ដឹង​បន្ថែម​ថា វិធានការ​នេះ គឺ​មាន​វិសាលភាព​តែ​ទៅ​លើ​មន្ត្រី​រាជការ​ស៊ីវិល​របស់​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ។ ចំណែក​ក្រសួង ឬ​ស្ថាប័ន​ដទៃ​ទៀត គេ​មាន​វិធានការ​ផ្ទាល់​របស់​ពួកគេ។ យ៉ាង​ណា​លោក​ថា ព្រះរាជក្រឹត្យ​ស្ដីពី​គោលការណ៍​រួម​នៃ​ការ​រៀបចំ​មុខ​ងារ​សាធារណៈ​របស់​រដ្ឋ​តម្រូវ​ឲ្យ​ស្ថាប័ន​ផ្សេង​ទៀត​អនុវត្ត​ដូច​គ្នា។
មាត្រា​៨ នៃ​ព្រះរាជក្រឹត្យ​ស្ដីពី​គោលការណ៍​រួម​នៃ​ការ​រៀបចំ​មុខងារ​សាធារណៈ​របស់​រដ្ឋ​ចែង​ថា "មន្ត្រី​រាជការ​ស៊ីវិល​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កាន់​មុខ​តំណែង​មាន​លក្ខណៈ​អចិន្ត្រៃយ៍​លើស​ពី​មួយ​មុខ​តំណែង​ឡើយ ទោះ​ក្នុង​ក្រសួង​ស្ថាប័ន​តែមួយ ឬ​ក្នុង​ក្រសួង​ស្ថាប័ន​ផ្សេង​គ្នា" ក្តី។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​មន្ត្រី​រាជការ​ស៊ីវិល​មិន​តិច​ទេ ដែល​មាន​តំណែង​លើស​ពី​មួយ​ក្នុង​នោះ​ក៏​មាន​ទាំង​មន្ត្រី​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង។
អ្នក​សម្របសម្រួល​បណ្ដាញ​រូប​រួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ យល់​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ ពេល​នេះ គឺ​ជា​ការ​បោះ​ជំហាន​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្លួន​កំពុង​ធ្វើ​កំណែ​ទម្រង់​ផ្នែក​ធនធាន​មនុស្ស​នៅ​តាម​ស្ថាប័ន​រដ្ឋ។
លោក​ថា ការ​ដែល​មន្ត្រី​ម្នាក់​មាន​តំណែង​ច្រើន​ក្នុង​ពេល​តែ​មួយ​ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​រដ្ឋ​កន្លង​មក មន្ត្រី​ដែល​មាន​តំណែង​ច្រើន​ទាំង​នោះ​តែង​យក​មុខ​តំណែង ឬ​តួនាទី​របស់​ពួកគេ​ទៅ​ស្វែង​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ លើស​ពី​នេះ លោក​ថា មន្ត្រី​ទាំង​នោះ​មិន​អាច​ធ្វើ​ការងារ​ឲ្យ​បាន​ពេញលេញ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ឡើយ៖ «អ្វី​ដែល​ខាត​បង់​នោះ គឺ​ឱកាស​នៃ​ការ​បំពេញ​ការងារ ឬ​ក៏​ការ​ចូល​កាន់​តួនាទី​របស់​មនុស្ស​ដែល​មាន​សក្តានុពល​គឺ​ជួប​ឧបសគ្គ»
​ប្រទេស​កម្ពុជា បច្ចុប្បន្ន មាន​មន្ត្រី​រាជការ​ស៊ីវិល​សរុប​ប្រមាណ ១៨​ម៉ឺន​នាក់។ ក្នុង​នោះ ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ក្នុង​ផ្នែក​អប់រំ​មាន​ប្រមាណ ១១​ម៉ឺន​នាក់ និង​ផ្នែក​សុខាភិបាល​ចំនួន ៣​ម៉ឺន​នាក់។ ក្រៅ​ពី​នោះ គឺ​ជា​មន្ត្រី​រាជការ​ស៊ីវិល​នៅ​តាម​ក្រសួង​និង​ស្ថាប័ន​នានា។
​លោក សន ជ័យ កត់សម្គាល់​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​ធនធាន​មនុស្ស​តាម​ស្ថាប័ន​រដ្ឋ មន្ត្រី​រាជការ​គួរ​ត្រូវ​បាន​គេ​ជ្រើសរើស​ដោយ​ឆ្លងកាត់​ការ​ប្រលង ឬ​ការ​ប្រកួតប្រជែង​ដោយ​តម្លាភាព និង​ត្រូវ​ពឹង​ផ្អែក​លើ​សមត្ថភាព​ពិត​ប្រាកដ គឺ​មិន​មែន​ចូល​តាម​រយៈ​ការ​សូកប៉ាន់ ដើម្បី​ទទួល​បាន​តួនាទី​នោះ​ឡើយ។ លោក​ថា មន្ត្រី​ដែល​ទទួល​តំណែង​តាម​រយៈ​ការ​សូកប៉ាន់ ពួកគេ​នឹង​យក​តួនាទី​របស់​គេ​ធ្វើ​ការ​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​មក​វិញ បើ​ទោះ​ជា​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក៏ដោយ៕

No comments: