A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 February 2015

Interior Ministry sacked 6 senior police officers in Banteay Meanchey province for dereliction of duties ក្រសួងមហាផ្ទៃ​សម្រេច​បណ្តេញ​នគរបាល​ខេត្តបន្ទាយមានជ័យ​៦​នាក់​ចេញពី​ក្របខ័ណ្ឌ​

At-Khem
Posted by  on February 25, 2015
​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​៦​នាក់​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ដកហូត​ឋានន្តរស័ក្តិ​ និង​បណ្តេញចេញ​ផុត​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ដោយ​កាត់​ផ្តាច់​ប្រាក់បៀវត្សរ៍​ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​ចាប់ពី​ខែមីនា​ ឆ្នាំ​២០១៥​តទៅ​ តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​
​មន្ត្រី​នគរបាល​ទាំង​៦​នាក់​ដែល​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​សម្រេច​ដកហូត​ឋានន្តរស័ក្តិ​ និង​បណ្តេញចេញ​ផុត​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ដោយសារ​តែ​មិន​គោរព​តាម​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ និង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ តាម​សំណើ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នោះ​ រួម​មាន​ ៖​ ១-​អនុសេនីយ៍ត្រី​ ប៊ុ​ន​ វី​,​ ២-​ព្រិ​ន្ទ​បាល​ឯក​ ខុន​ ឆា​យ៉ា​,​ ៣-​ព្រិ​ន្ទ​បាល​ទោ​ ចាន់​ ប៊ុ​ណ្ណា​វឌ្ឍន៍​,​ ៤-​ព្រិ​ន្ទ​បាល​ទោ​ រស់​ សទ្ធា​,​ ៥-​ពលបាលទោ​ លឹ​ម​ វី​រ៉ា​ និង​៦-​ពលបាលទោ​ ទេព​ គឹ​ម​លៀប​ ៕​

No comments: