A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 February 2015

Interview: Alex is still determined to continue protecting the Areng Valley អាឡិកបេ្តជ្ញា​​នៅ​តែ​បន្ត​សកម្មភាព​ការពារ​តំបន់​អារ៉ែង

អាឡិក ៦២០
ស្ថាបនិកចលនា​​មាតា​ធម្មជាតិ លោក លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ភោជនីយដ្ឋាន​មួយ​ជិត​ផ្សារ​រាត្រី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​២៣ កុម្ភៈ ២០១៥។
IDEA Photo/Sok Seiha
បន្ទាប់​​​ពី​​រដ្ឋា​​ភិ​​បាល​​កម្ពុជា​​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា ​កាលពី​យប់​ថ្ងៃច័ន្ទ​កន្លង​ទៅ​នេះ​ លោក​ អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន​​ (Alejandro Gonzalez Davidson)​​​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ពីក្រៅ​ប្រទេស​មក​ថា​ លោក​ឈឺ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ចំណាត់​ការ​ដ៏​អយុត្តិធម៌​របស់​រដ្ឋាភិបាល​លោក​​ ហ៊ុន​​ សែន​​ ក្នុង​ការ​បណ្តេញ​រូប​លោក​​ ។  សកម្មជន​ឈាន​មុខ​ការពារ​តំបន់​អារ៉ែង​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​​ បញ្ជាក់​ថា​លោក​គ្រាន់​តែ​ជា​អ្នក​ការពារ​បរិស្ថាន​មួយរូប​​ មាន​ទឹក​ចិត្ត​ស្រឡាញ់​ទឹក​ដី​ព្រៃ​ភ្នំ​កម្ពុជា​ ដែល​លោក​តែង​ចាត់​ទុក​ថា​ជា​ប្រទេស​របស់​លោក​។ 


ទោះ​បី​ជា​ស្ថិត​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ​ អាឡិក​បេ្តជ្ញា​ថា​នឹង​នៅ​តែ​បន្ត​សកម្មភាព​ការពារ​តំបន់​អារ៉ែង​ដដែល​ ហើយ​ថា​នឹង​កាន់​តែ​ពង្រីក​សកម្មភាព​ការពារ​បរិស្ថាន​ធម្មជាតិ​នៅ​តំបន់​នេះឲ្យ​ទូលំ​ទូលាយ​ជាង​មុន​​ ។

សូម​លោក​អ្នកនាង​ស្តាប់​បទ​សំភាសន៍​តាម​ទូរស័ព្ទ​របស់​លោក​​ តាំង​​ សារ៉ាដា ជា​មួយ​លោក​​ អាឡិក​​ ដែល​មាន​សេចក្តី​ដូច​តទៅ​៖ Listen to the audio here.

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ

3 comments:

Anonymous said...

នេះជាលទ្ធផលដែលអ្នកជួយខ្មែរ ហើយម្យាងទៀតគឺមកពី ប្រធាន សង្រ្គោះជាតិ សរសេរសំបុត្រទៅស្តេច ទៅស ខេង បានជាវាខ្លាំងដូច្នេះ ដោយ ហ៊ុន សែន ចង់បង្ហាញ ថា ស ខេង នឹងស្តេច នោះគ្មានបានការទេ គឺមានតែ ហ៊ុន សែន ទេ ហើយពិតទៅ គឺគេតាមទាត់គូថ សង្រ្គោះជាតិ ទេ តិចថាអាឡប់ខ្ញុំចេះតែថា សុំចាំមើលទៅ ច្បាស់ជា ហ៊ុន សែនគេមិនបង្អង់ដៃទេ គឺវាត្រូវនឹងពាក្យថា ត្រីងៀតវាឆ្លៀតពង ព្រោះមើលចុះ ពិភពលោក កំពុងតែរវល់ នឹង យូក្រែង នឹង ISIS ដូច្នេះចង់ ហ៊ុន សែនធ្វើអី ក៍បានដែរ ចាំមើលទៅ សង្រ្គោះជាតិ ច្បាស់ជាមានទៅរាំក្នុងគុកទៀត គឺចំពោះ អ្នកណា ដែល ការពារប្រជាជន និយាយត្រូវ មានចិត្តមើងម៉ាត់ ដូច មាច ចាន់ដារា
សុំសួរថាតើមានអ្នកណាទៅជួយបានទេ?

Anonymous said...

Kick Alex out than Cambodia will be better for ever because he was the big enemy Khmer government never seen. HA HA It look like Alex get a nuclear bomb.

Anonymous said...


Ah Maha Kbot Cheat Hun Sen,

The mega-dam will not start until 2018 ??

Ah Roleuy,

Cambodia and Khmer people don't want and don't that DAM.

We knew that you are blind, are you deaf too??

93 years old woman