A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 February 2015

Irregularities found in the release of Thong Sarath's parents ករណី​ដោះ​លែង​ឪពុក​-​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មាន​បង្កប់​ដោយ​ភាព​មិន​ប្រក្រតី​ច្រើន​ចំណុច​

Thong-Chamroudn
Pech-Prummony
Posted by  on February 25, 2015
​មិនដឹង​ថា​វា​ជា​រឿង​ល្បែង​នយោបាយ​ ឬ​ជា​រឿង​ពុក​រលួយ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដូច​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រកាស​កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នោះ​ទេ​ ប៉ុន្តែ​ករណី​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ ចំរើន​ ហៅ​មិន​ និង​ឈ្មោះ​ កែវ​ សារី​ ហៅ​ហា​យ​ ត្រូវជា​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ហៅ​ប៊ិ​ន​ ទឹង​ ដែល​ជាប់ចោទ​ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ នា​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដោយ​លោក​ លី​ សុខ​លេង​ ជា​ចៅក្រម​ស៊ើបសួរ​ និង​លោកស្រី​ វ៉ា​ សក្តា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ មាន​បង្កប់​ទៅ​ដោយ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ចំណុច​ ដូច​ខាងក្រោម​ ៖
១-​ជន​ត្រូវ​ចោទ​ និង​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឋិត​នៅ​ក្រៅ​ឃុំ​លើក​ទី​១(​ជន​ត្រូវ​ចោទ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​នា​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៤)​ តែ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ និង​តំណាង​អយ្យការ​សម្រេច​បដិសេធ​ ។​ ក្រោយមក​ ជន​ត្រូវ​ចោទ​ និង​មេធាវី​ការពារ​ក្តី​ក៏​បាន​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​ តែ​ត្រូវ​សាលាឧទ្ធរណ៍​បដិសេធ​ទៀត​(​តម្កល់​កា​រស​ម្រ​ច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​)​ ។​ តាម​ការ​ប្រកាស​ជា​សាធារណៈ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​គេ​គិត​ថា​ បុរស​ខ្លាំង​អាច​ដឹង​តាម​រយៈ​មាន​អ្នករាយការណ៍​ប្រាប់​នោះ​ គឺ​ជន​ត្រូវ​ចោទ​ និង​មេធាវី​ការពារ​ក្តី​បាន​ប្តឹង​បន្ត​ទៅ​តុលាការ​កំពូល​ទៀត​ ប៉ុន្តែ​តុលាការ​កំពូល​មិន​ទាន់​បាន​សម្រេច​លើ​បណ្តឹងសាទុក្ខ​នោះ​ផង​ បែរជា​ម្ចាស់​បណ្តឹង​ដក​បណ្តឹង​ចេញពី​តុលាការ​កំពូល​វិញ​ នា​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ (Sic!)​ ។​

២-​តាម​នីតិវិធី​នៃ​ច្បាប់​ ជន​ត្រូវ​ចោទ​ និង​មេធាវី​ការពារ​ក្តី​មាន​សិទ្ធិ​ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ​មក​សាលាដំបូង​សា​ជា​ថ្មី​ ហើយ​ក្នុង​ករណី​នេះ​អាច​មេធាវី​ការពារ​ក្តី​ដាក់​ពាក្យ​ប្តឹង​ជា​លើក​ទី​២​ សុំ​ឲ្យ​កូនក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​ ទើប​នៅ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ចៅក្រម​ស៊ើបសួរ​ និង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ​តែ​ម្តង​ ។​ ដូច្នេះ​ គេ​ចោទ​ជា​សំណួរ​ថា​ ចុះ​ហេតុ​អ្វី​ចាំបាច់​ដក​បណ្តឹងសាទុក្ខ​ពី​តុលាការ​កំពូល​មក​វិញ​ ?​ ឬ​មក​ពី​ទំនងជា​ដឹង​ថា​ ចរចា​មិន​ត្រូវ​គ្នា​ជាមួយ​ចៅក្រម​នៅ​តុលាការ​កំពូល​ ?
៣-​អាវុធ​ដែល​ជន​ត្រូវ​ចោទ​រក្សា​ទុក​ និង​កាន់កាប់​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​មាន​ចំនួន​រហូត​ដល់​ជិត​១០​ដើម​ (​បុរស​ខ្លាំង​ប្រកាស​ថា​ មាន​ចំនួន​៨​ដើម​)​ គឺ​វា​ហួស​ចំណុះ​ដែល​គេ​អាច​ចាត់​ទុក​ថា​ ជា​ក្រុម​ប្រដាប់​អាវុធ​មួយ​ក៏​ថា​បាន​ បែរជា​តុលាការ​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ​ទៅ​វិញ​ ។​
៤-​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ដំបូង​ គឺ​លោក​ កែវ​ សុ​ជាតិ​ (​ជា​តំណាង​អយ្យការ​ដែល​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ទៅ​លើ​ជន​ត្រូវ​ចោទ​)​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​លោកស្រី​ វ៉ា​ សក្តា​ វិញ​ នៅ​ពេល​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ។​
៥-​ព័ត៌មាន​បែកធ្លាយ​ចេញ​មក​ក្រៅ​ថា​ ក្រោយ​ពេល​ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​នា​រាត្រី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នោះ​ នៅ​ភូមិ​គ្រឹះ​របស់​ជន​ត្រូវ​ចោទ​ឋិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មានការ​រៀបចំ​កម្មវិធី​ជប់លៀង​មួយ​ ស្រាប់តែ​លេច​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី​យោធា​ម្នាក់​ឈ្មោះ​ ពេជ្រ​ ព្រហ្ម​មុន្នី​ ជា​មន្ត្រី​ជំនិត​ ជា​អ្នក​ទទួល​បន្ទុក​សន្តិសុខ​ សណ្តាប់ធ្នាប់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​គ្រូមន្តអាគម​អូ​ម​អាម​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចូលរួម​កម្មវិធី​នោះ​ដែរ​ ។​
៦-​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ ថ្វី​ដ្បិត​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ តែ​ត្រូវ​បាន​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ពោល​គឺ​មិន​ឲ្យ​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​តុលាការ​ និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​…​ចុះ​ហេតុ​អ្វី​បានជា​រាត្រី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដោយ​សម្អាង​លើ​សុខភាព​ផ្ទាល់ខ្លួន​ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នេះ​ថ្លើមធំ​ហ៊ាន​ជិះ​រថយន្ត​សា​មុ​យ​បម្រុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​យួន​ រហូត​ដល់​សមត្ថកិច្ច​ចាប់ខ្លួន​បាន​មក​វិញ​នៅ​ត្រង់​ចំណុច​កំពង់ចម្លង​អ្នក​លឿង​ ខេត្តព្រៃវែង​ តើ​រឿង​នេះ​មាន​អាថ៌​កំបាំង​អ្វី​ផ្សេង​ទៀត​ ?
​ភ្លាមៗ​ក្រោម​ទម្ងន់​កណ្តាប់ដៃ​ដែក​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ដល់​មួយ​ឆ្នាំ​ ត្រូវ​បាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រេច​ដកហូត​តំណែង​យ៉ាង​តក់ក្រហល់​ ដោយ​ដាក់​ជំនួស​លោក​ចៅក្រម​ តាំង​ ស៊ុន​ឡាយ​ អតីត​អនុប្រធាន​សាលាដំបូង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​ នា​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ និង​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ មន្ត្រី​ជំនិត​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​សយ​កមក​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ផង​ដែរ​ ហើយ​ត្រូវ​បាន​ឋិត​ក្រោម​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​
​សរុបសេចក្តី​មក​ មជ្ឈដ្ឋាន​នានា​កំពុង​រង់ចាំ​តាមដាន​មើល​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ក្នុង​សំណុំរឿង​ដោះ​លែង​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​មាន​បង្កប់​ដោយ​ភាព​មិន​ប្រក្រតី​ច្រើន​ចំណុច​នោះ​ តើ​មាន​អំពើ​ពុក​រលួយ​លើ​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​កកើត​ឡើង​ដូច​ការ​ប្រកាស​របស់​បុរស​ខ្លាំង​ដែរ​ឬទេ​ ហើយ​ជន​ណាខ្លះ​មានការ​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តៅ​គគុក​នេះ​ ?​ ៕​

No comments: