A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 February 2015

Israel was created from scratch to become the world's 11th economic and military power. What factors made this country so strong? អ៊ីស្រាអែលអភិវឌ្ឍ​ពី​បាតដៃ​ទទេ ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ និង​យោធា​ទី​១១​លើ​លោក​ កត្តា​អ្វី​ធ្វើ​ឱ្យ​ប្រទេស​តូច​​មួយ​នេះ​ខ្លាំង​បែប​នេះ? ​

យន្ត​ហោះ​​​ប្រយុទ្ធ​របស់​ប្រទេស​អ៊ីស្រាអ៊ែល​ប្រភព៖​ wikipedia
ជន​ជាតិ​ជ្វីប ដែល​ជា​អម្បូរ​ដើម​របស់​អ៊ីស្រាអែល ជា​ជាតិ​សាសន៍​ដែល​ពូកែ​ប្រើ​គំនិត​ត្រេះរិះ​ពិចារណា​ និង​អនុវត្ត​ក្នុង​ជីវិត​ជាក់​ស្ដែង។ អ្វី​ដែល​ជនជាតិ​ទូទៅ​មិន​អាច​ធ្វើ​កើត ជនជាតិ​ជ្វីប ឬ​អ៊ីស្រាអែល​អាច​ធ្វើ​កើត នេះ​ជា​ការ​ពិត។

ប៉ុន្តែ​ជា​អកុសល ជន​ជាតិ​ជ្វីប​ត្រូវ​ទទួលរង​គ្រោះ​យ៉ាងដំណំ នៅ​ទ្វីប​អឺរ៉ុប​ជា​ពិសេស ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដោយ​សារ «អំពើ​ប្រល័យ​ពូជ​សាសន៍ -genocide» ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ហ្វាស៊ីស​និយម (fascism) របស់​លោក​អ៊ីទ្លែ​ (Hitler)។ ក្រោយ​សង្គ្រាម​លោក​លើក​ទី២ (World War II) រដ្ឋាភិបាល​អង់គ្លេស​បាន​ដឹក​ជញ្ជូន​ជន​ជាតិ​ជ្វីប ឲ្យ​វិល​មក​កាន់​ទឹកដី​កំណើត​របស់​ដូនតា​គេ​វិញ (មាតុភូមិ​និវត្តន៍ -repatriation) នៅ​ប្រទេស​អ៊ីស្រាអែល​សព្វថ្ងៃ។


មូលហេតុ​ដែល​អង់គ្លេស​ដឹក​ជនជាតិ​ជ្វីប​ទៅ​ស្រុក​កំណើត​វិញ ព្រោះ​គេ​យល់​ថា​ប្រសិនបើ​ទុក​ឲ្យ​ជនជាតិ​ជ្វីប​ដើរ​រសាត់​អណ្ដែត និង​ផ្ញើខ្លួន​នៅ​ស្រុក​គេ​ ហាក់​ដូច​ជា​មិន​សម និង​ប្រឈម​នឹង​ហានិភ័យ ព្រោះ​គ្រាន់​តែ​ត្រូវ​ក្រុម​លោក​អ៊ីទ្លែ​សម្លាប់​អស់​ជាង​៦លាន​នាក់​រួច​ជា​ស្រេច។ ដូចនេះ​ អ្នក​នៅ​សេសសល់ គេ​គួរ​មាន​ទឹក​ដី​របស់​គេ​ត្រឹមត្រូវ ទោះ​ជា​យក​ទៅ​ដាក់​លើ​វាល​ខ្សាច់​យ៉ាង​ណា​ក៏​ប្រសើរ​ជាង​ដើរ​ជ្រកកោន​ស្រុក​គេ។

ពេល​ដឹក​មក​ដល់​ដំបូង ប្រទេស​អ៊ីស្រាអែល​កាលណោះ​ជា​វាលខ្សាច់​សុទ្ធសាធ​គ្មាន​អ្វី​ទាំងអស់ រហូត​ដល់​មជ្ឈដ្ឋាន​អន្តរជាតិ​គ្រវីក្បាល​ថា​ការ​ដឹក​ជញ្ជូន​មនុស្ស​ទៅ​រស់​លើ​វាល​ខ្សាច់​បែប​នេះ​ពិត​ជា​មិន​សម​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក្ដី ដោយ​សារ​ប្រជា​ពលរដ្ឋ​ជ្វីប (jew) (ឬ អ៊ីស្រាអែល) គេ​ប្រើ​ការ​គិត​ពិចារណា​ដើម្បី​រិះរក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ដែល​គេ​ប្រឈម​ចំពោះ​មុខ រហូត​ដល់​ប្រទេស​គេ​រីក​ចម្រើន មក​ទល់​សព្វថ្ងៃ។


ខាងក្រោម​នេះ​ជា​បទ​វិភាគ​របស់​អ្នក​ជំនាញ​ស្ដីពី​កត្តា​នានា ឬ​ធាតុ​ផ្សំ ដែល​នាំ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​មាន​សក្ដានុពល​ខ្លាំង​ខាង​វិស័យ​ការពារ​ជាតិ រហូត​ដល់​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការពារ​ខ្លួន​ឯង​ទប់​ទល់​នឹង​បច្ចាមិត្ត ខណៈ​ដែល​ខ្លួន​មាន​ប្រជាពលរដ្ឋ​ត្រឹម​តែ​ជាង ៧ លាន​នាក់​ប៉ុណ្ណោះ។ អត្ថបទ​នេះ​គ្មាន​គោលដៅ​អួត​ប្រទេស​ណា បង្អាប់​ប្រទេស​ណា​ទេ គ្រាន់​តែ​ទុក​ជា​ការ​ស្វែង​យល់។

១-ថ្នាក់​ដឹក​នាំ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​របស់​អ៊ីស្រាអែល​ដឹង​ច្បាស់​ថា​ប្រទេស​អ៊ីស្រាអែល​មាន​សត្រូវ​ជុំ​ទិស ព័ទ្ធ​ជុំ​វិញ​ខ្លួន ប្រសិនបើ​មិន​ខំប្រឹង​ឲ្យ​បាន​ខ្លាំង​ក្លា​ទេ មុខ​តែ​ត្រូវ​គេ​ជាន់​ពន្លិច​មិន​ខាន ព្រោះ​ប្រទេស​ក្បែរ​ខាង​ប្រសិនបើ​គេ​ព្រួត​គ្នា​វាយ​តែ​អ៊ីស្រាអែល​មួយ ប្រាកដ​ជា​ពិបាក​ទប់​ទល់​ បើ​មិន​ខំ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​ក្លា​ទេ (ប្រជាពលរដ្ឋ​នៅ​មជ្ឈិមបូព៌ា មាន​ចំនួន​លើស​អ៊ីស្រាអែល ៥០ ដង)។ ម៉្យាង​ទៀត ប្រទេស​អ៊ីស្រាអែលមាន​ឯកភាព​ផ្ទៃ​ក្នុុងជាតិ (national unity) ព្រោះ​ឯកភាព​ផ្ទៃ​ក្នុុងជាតិ​នេះ​ជាកត្តា​សំខាន់​ណាស់ ប្រទេស​មួយ​ តែ​កាលណា​គ្មាន​ឯកភាព​ផ្ទៃ​ក្នុង​ជាតិ និង​គ្មាន​មាគា​នយោបាយ​ត្រឹមត្រូវ​​ហើយ មុខ​តែ​ដើរធាក់ថយ​លើ​គ្រប់​វិស័យ។


ប្រទេស​ជិតខាង គេ​មាន​ធនធាន​ធម្មជាតិ​(ប្រេងឆៅ) យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ងាក​មក​អ៊ីស្រាអែល​គ្មាន​អ្វី​សោះ។ ដូច​នេះ ​ថ្នាក់​ដឹក​នាំ​អ៊ីស្រាអែល​សម្លឹង​ឃើញ​ផ្លូវ​មួយ​អាច​ដើរ​ទៅ​បាន ​គឺ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​បាន​រីក​ចម្រើន​ខ្ពស់​ ពោល​គឺ​វ៉ា​ដាច់​ឆ្ងាយ​ពី​ប្រទេស​នានា​ក្នុង​តំបន់។ អ៊ីស្រាអែល​ចំណាយ​ ៥% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (Gross Domesic Product -GDP) ដើម្បី​បោះ​ទុន​លើ​ផ្នែក «ស្រាវជ្រាវ​និង​អភិវឌ្ឍ -Researcdh and Development -R&D» ដែល​ជា​អត្រា​មួយ​ខ្ពស់​ដាច់​គេ​ វ៉ា​ដាច់​ទាំង​ប្រទេស​ជប៉ុន​ទៅ​ទៀត ខាង​ចំណាយ​ថវិកា​ជាតិ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា។


២-ប្រទេស​អ៊ីស្រាអែល​បង្វែរ​មុខព្រួញ​របស់​ខ្លួន​ទៅ​លើ​ការ​ផលិត​គ្រឿង​សាស្ត្រាវុធ​ និង​សម្ភារៈសឹក​ព្រោះ​វិស័យ​ការពារ​ជាតិ​របស់​អ៊ីស្រាអែល​ខ្លាំង​ស្រាប់​ ពោល​គឺ​ខ្លាំង​ដល់​កម្រិត​កំពូល​តែ​ម្ដង​លើ​ផលិតផល​យន្តហោះ​បញ្ជា​ពី​ចម្ងាយ (Unmanned aerial vehicle) រថក្រោះ (tank) បរិក្ខារ​អគ្គិសនី​ក្នុង​វិស័យ​យោធា អាវុធ​ធុន​ស្រាល (light arms)។ ដូច​នេះ នៅ​ពេល​អ៊ីស្រាអែល​លក់​ផលិតផល​ទាំង​អស់​នេះ​ទៅ​ក្រៅ​ស្រុក អ៊ីស្រាអែល​អាច​ទិញ​ចូល​នូវ​ទំនិញ​ណា​ដែល​ខ្លួន​អាច​ផលិត​បាន​ដែរ តែ​មិន​ទាន់​ល្អ​ផ្ដាច់​គេ ដូច​នេះ​អ៊ីស្រាអែល​ទិញ​ចូល​ផលិត​ផល​ទាំងនោះ​ចូល​ដូច​ជា​យន្តហោះ​ចម្បាំង កាំភ្លើង​ធំ និង​អាវុធ​យុទ្ធភណ្ឌ​ដទៃ​ទៀត។

៣-ទាហាន​អ៊ីស្រាអែល មុន​នឹង​ចាត់​បញ្ចូល​ក្នុង​ជួរ​កងទ័ព​ជាតិ សុទ្ធ​តែ​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​យុទ្ធសាស្ត្រ​យោធា​យ៉ាង​ល្អិត​ល្អន់​បំផុត និង​ឆ្លងកាត់​គណៈកម្មការ​វាយ​តម្លៃ​គុណភាព​ និង​ម៉្យាង​ទៀត​ ពួក​គេ​ត្រូវ​បាន​បំពាក់​បំប៉ន​ទាំង​ស្មារតី​និង​សម្ភារៈ ឲ្យ​ស្រឡាញ់​ជាតិ​មាតុភូមិ​របស់​គេ ពោល​គឺ​គេ​ស៊ូស្លាប់​ខ្លួន កុំ​ឲ្យ​តែ​ស្លាប់​ជាតិ។ ទាហាន​អ៊ីស្រាអែល​ត្រូវ​បាន​តម្រូវ​ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជា​ប្រចាំ​ ព្រោះ​វិស័យ​ការពារ​ជាតិ​ជា​ចំណុច​ស្លាប់​រស់​របស់​អ៊ីស្រាអែល។ កុមារ​តាំង​ពី​រៀន​នៅ​ថ្នាក់​បឋមសិក្សា ត្រូវ​ថ្នាក់​ដឹកនាំ​គេ​បណ្ដុះ​ស្មារតី​ឲ្យ​ស្រឡាញ់​ជាតិ​មាតុភូមិ និង​ហ៊ាន​លះបង់​។


៤-អ៊ីស្រាអែល​ប្រើ​ការ​គិត​ល្អិត​ល្អន់​ និង​ឈ្លាសវៃ​ក្នុង​ការ​កែច្នៃ​យុទ្ធសាស្ត្រ​យោធា​ថ្មីៗ ​និង​ទំនើប​ជានិច្ច (ទំនើបកម្ម​លើ​វិស័យ​យោធា និង​ការពារ​ជាតិ) ហើយ​អ្វី​ដែល​គេ​ប្រឈម​នៅ​ចំពោះ​មុខ គេ​រិះរក​វិធី​ដោះស្រាយ​ឲ្យ​ទាល់​តែ​ចេញ ទោះ​បី​ប្រទេស​ផ្សេង​មិន​អាច​ធ្វើ​កើត ក៏​អ៊ីស្រាអែល​អាច​គិត​ចេញ​និង​ធ្វើកើត។

៥-ភ្នាក់ងារ​ចារកម្ម​របស់​អ៊ីស្រាអែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ចារកម្ម​កំពូល​ក្នុង​ពិភពលោក ដូច​នេះ​ព័ត៌មាន​ផ្សេងៗ រដ្ឋាភិបាល​អ៊ីស្រាអែល​ក្ដាប់​បាន​ស្ទើរ​តែ​ទាំងអស់។ ព័ត៌មាន​ជា​កត្តា​សំខាន់​សម្រាប់​ប្រទេស​នីមួយៗ ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យ​កាល និង​សភាពការណ៍​វិវត្ត និង​ត្រៀម​ខ្លួន​ស្រេចបាច់​សម្រាប់​ដោះស្រាយ​ស្ថានការណ៍​ក្នុង​គ្រា​បន្ទាល់៕


ទិន្នន័យ​សង្ខេប​អំពី​វិស័យ​ការពារ​ជាតិ​អ៊ីស្រអែល

ប្រជាពលរដ្ឋ​សរុប ជាង ៧,៧ លាន​នាក់ – ថវិកាជាតិ​សម្រាប់​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​១៥ ពាន់​លាន​ដុល្លារ

កងទ័ព​រៀបរយ ជាង​១៧ម៉ឺននាក់ – កងទ័ព​បម្រុង ជាង​៤៤ ម៉ឺន​នាក់


កម្លាំង​ទ័ព​ជើង​គោក: រថក្រោះ ៣៨៧០ គ្រឿង – រថ​ពាស​ដែក ៩៤៣៦ គ្រឿង – កាំភ្លើងធំ ៣៥០ ដើម – ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ៨៨ គ្រឿង

កម្លាំង​ទ័ព​អាកាស: យន្តហោះ​សរុប ៦៨០ គ្រឿង – យន្តហោះ​ប្រដេញ ២៤៣ គ្រឿង – យន្តហោះ​ប្រយុទ្ធ ២៤៣ គ្រឿង – យន្តហោះ​ដឹកជញ្ជូន ៩៨ គ្រឿង -ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ៤៨ គ្រឿង

កម្លាំង​ទ័ព​ជើង​ទឹក: នាវា​សរុប ១១០ គ្រឿង – នាវា​ពិឃាត ៣ គ្រឿង– នាវា​មុជ​ទឹក ១៤ គ្រឿង (អ៊ីស្រាអែល​ពង្រឹង​ខ្លាំងលើ​កម្លាំងទ័ព​ជើង​អាកាស ​និង​ជើង​គោក ជា​ពិសេស​ជើង​អាកាស ដូច​នេះ​ ទ័ព​ជើង​ទឹក​ជា​កត្តាបន្ទាប់បន្សំ ព្រោះ​ព្រំដែន​ហ៊ុំព័ទ្ធ​ដោយ​ដី​គោក)

សូម​អស់​លោក​អ្នក​រង់ចាំ​តាម​ដាន​នៅ​លើ​គេហទំព័រ TheBNEWS នូវ​ប្រវត្តិ​ពិស្ដារ​របស់​ប្រទេស​អ៊ីស្រាអែល និង​ចំណុច​ខ្លាំង​របស់​ប្រទេស​នេះ​លើ​វិស័យ​ជា​ច្រើន នៅ​ពេល​ខាងមុខ)។


ប្រែ​សម្រួល៖ អន សំអាង

ប្រភព៖ globalfirepower.com , CIA Factbook , countrystudies.com , wikipedia

6 comments:

Anonymous said...

Israel is the only place where zoning committee involved the whole world to tell Jews where they can and can't build housing for its citizens!!!

If Israel is the occupier of Palestinian land, Israel couldn't possibly become a mighty force in Middle East.

2015 could be the year that Israel will silent the mouths of those who wants to devour her. The Blood Moons!!!

Here is Israel's secret....

"He [meaning the God of Israel] who keepeth Israel neither slumber nor sleeps." God will establish Israel as the head of nations. If the Bible is all just fairy tales, Israel would have not survived the many attempted annihilation of her foes throughout her history. And she is not off the target yet from those who hate her being alive and doing well.

Praise be to the Holy One of Israel!!! Salvation will come from the King of the Jews, Yeshua HaMaschia. Why? because this world is snared by the Prince of Destruction and heading for everlasting destruction. Only King Yeshua will able to rescue them in the End. Not all of them, just some.

Gog

Anonymous said...

Any society, country, as well as family will be prosper and strong when they invest themselves so much in businesses and good quality educations that can land to discover ways to solve problems both science and art along with a sense of duty to serve and help one another to achieve the same goals.

RealKhmer said...

United States of American

RealKhmer said...

United States of America

Kmenhwatt said...

After 30 plus years in power of Ah kwaq ruled with iron fist;khmer's leaders sick can not find khmer's doctors to treat them in their own country,they have to fly to threat themselves over sea whether it is in Srok yuon or Srok Siam,Singapore etc..! It's not taking Israel that long to become super power in midle east-military,economy,technology;why can we as Khmers learns from Israel!? Why learns from Hanoi,the nation that stole your land and islands....!

Anonymous said...

What factors made this country so strong?



























American taxpayer's dollars.