A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 February 2015

Justice Ministry defend the arrests of land rights and political activists as legal ក្រសួង​យុត្តិធម៌​ការពារ​ការចាប់​ឃុំខ្លួន​សកម្មជន​ដីធ្លី​និង​បក្សប្រឆាំង​ថា​ធ្វើ​តាម​ច្បាប់​​

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃព្រហស្បតិ៍ ទី12 កុម្ភៈ 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
​ជំនួបរវាងគណៈកម្មាការ​ទី​៦ ផ្នែក​នីតិកម្ម និង​យុត្តិធម៌​នៃរដ្ឋសភា ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្ស​វឌ្ឍនា(រូបភាព៖ ជន ស្រីណុច)
​ក្រសួង​យុត្តិធម៌​អះអាងថា ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​បក្សប្រឆាំង​ធ្វើឡើង​តាម​នីតិវិធី​ច្បាប់ ខណៈ​រង​ការរិះគន់​ថា ប្រព័ន្ធ​យុត្តិធម៌​ស្ថិត​ក្នុង​កណ្តាប់ដៃ​គណបក្សកាន់អំណាច ។​
​ការអះអាង​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​គណៈកម្មាការ​ទី​៦ ផ្នែក​នីតិកម្ម និង​យុត្តិធម៌​នៃ រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​លោក​ប៉ែន បញ្ញា បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរដេញដោល​ផ្ទាល់មាត់ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្ស​វឌ្ឍនា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​
​ក្រោយ​បញ្ចប់​ជំនួប​បិទទ្វារ​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បញ្ជាក់​ប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ​ថា វិធានការ​ចាប់ខ្លួន​និង​ឃុំខ្លួន​សកម្មជន​ដីធ្លី និង​មន្ត្រី​បក្សប្រឆាំង​នា​ពេល​កន្លង​ទៅ​ធ្វើ​ឡើង​ស្របតាម​ច្បាប់​ព្រហ្មទណ្ឌ ។​ លោក​មានប្រសាសន៍ថា «...​គឺជា​ការអនុវត្តន៍​នីតិវិធី​ព្រហ្មទណ្ឌ ពី​ព្រោះ​ដោយសារ​គាត់​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រហ្មទណ្ឌ បើសិនជា​គាត់​គ្រាន់តែ​ធ្វើ​នូវ​បាតុកម្ម ការបញ្ចេញមតិ ទៅតាម​គោ​ការណ៍​ច្បាប់ ដែល​មានចែង​នៅក្នុង​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី អាហ្នឹង​វា​អត់​បញ្ហា​អី​ទេ ក៏​បន្តែ​គាត់​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រហ្មណ្ឌ ដែល​បាន​រំលោភ​ទៅ​នឹង​ច្បាប់ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ជា​ធរមាន គឺ​គាត់​ទៅ​បិទផ្លូវ គាត់​ទៅ​ធ្វើឲ្យ​ការរាំងស្ទះ​ដល់​ចរាចរណ៍ គាត់​ធ្វើឲ្យប៉ះពាល់​ដល់​...​ចឹង​ការដែល​ឃុំ​ខ្លួន​គាត់​ដំណើរការ​នីតិ​វ​ធី​នេះ មិនមែន​ដោយសារ​សំអាង​ទៅលើ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​ទេ ក៏​ប៉ុន្តែ​គឺជា​ការរំលោភ​ទៅលើ​ច្បាប់​ព្រហ្មទណ្ឌ​ដែល​មាន​ជា​ធរមាន ហើយ​គឺជា​ការអនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ​សុទ្ធសាធ »​។​

​ប្រធាន​គណៈកម្មាការ​ទី​៦ ផ្នែក​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា លោក​ប៉ែន បញ្ញា មកពី គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ធ្វើ​ស​ន្និសិទ​ដល់​អ្នកសារព័ត៌មាន​ដែល​រង់ចាំ​នោះទេ​។​
​ប៉ុន្តែ​លោក អ៊ុំ សំអាន ជា​សមាជិក​គណៈកម្មកា​រ​នេះ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អ្នក​ចោទសួរ​លើ​ចំណុច​នេះ ប្រាប់​VOD​តាម​ទូរស័ព្ទ​ថា លោក​មិន​យល់​ស្រប​ចំពោះ​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នេះ​ទេ ដោយ​លោក​ចាត់ទុកថា​ការចាប់ខ្លួន​សកម្ម​ដីធ្លី​និង​បក្សប្រឆាំង​នោះ គឺជា​រឿង​នយោបាយ​។ លោក​មានប្រសាសន៍ថា «​បាតុកម្ម​វា​មាន​ច្បាប់​របស់​គេ ហើយ​យើង​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា វា​មាន​ទោស​អី ក៏ប៉ុន្តែ​ការប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​អ្នក​តវ៉ា​ទាំងអស់​ដាក់គុក​គឺ​ខុស​ទៅនឹង​ច្បាប់ ច្បាប់​បាតុកម្ម​នៅ​ស្រុក​ខ្មែរ​យើង អា​នេះ​យើង​ធ្វើ​នយោបាយ​មួយ​ដែល​ជា​ការដាក់​គំនាប​មក​លើ​សកម្មជន​ដីធ្លី កុំឲ្យ​តវ៉ា ឬ​កន្លង​មក​សកម្មជន​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​»​។​
​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក នី ចរិយា មានប្រសាសន៍ថា ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់ ព្រោះ​សកម្មជន​ដែល​អាជ្ញាធរ​ចាប់ខ្លួន​ទាំង​នោះ​មិន​បាន​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ដូច​អ្វី​ដែល​អាជ្ញាធរ​ចោទប្រកាន់​នោះទេ​។ លោក​មានប្រសាសន៍ថា «​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ត្រូវ​តែ​តុលាការ ទៅ​អនុវត្ត​ច្បាប់​ស្តីអំពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី បើ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ដូច​ខ្ញុំ​ជំរាប​ចឹង បើ​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង អ្នក​ដែល​ទទួលខុសត្រូវ​គឺ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ហ្នឹង​ដោយ​ខ្លួនឯង មិនមែន​អ្នក​ទៅ​រៀបចំ​បាតុកម្ម​ទេ អាហ្នឹង​ដែល​វា​ជា​ចំនុច​ខុស​មិនអាច​ទៅ​ដាក់​ឃុំ​គេ​បាន ព្រោះ​វា​អត់​មាន​បទល្មើស លោក មា​ជ សុវណ្ណារ៉ា អ្នកដទៃ​ទៀត​ហ្នឹង វា​អត់​បាន​ប្រព្រឹត្ត​បទល្មើស រឿង​អី​ទៅ​ឃុំ​គេ ចឹង​ខ្ញុំ​គិត​ថា​លោក​រដ្ឋមន្ត្រី​គួរតែ​មក​តាមមើល​អំពី​ការអនុវត្តន៍​របស់​តុលាការ​ហ្នឹង​ផង​»​។​
​ទាក់ទង​នឹង​ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​បក្សប្រឆាំង​នេះ ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៥ បាន​លើកឡើង​ថា ការបន្ត​ឃុំខ្លួន​អ្នក​ទាំងនោះ ជា​រូបភាព​មិនល្អ​សម្រាប់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្ស​វឌ្ឍនា(រូបភាព៖ ជន ស្រីណុច )
​សកម្មជន​ដីធ្លី​រួមទាំង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​អាជ្ញាធរ​រាជធានី​ចាប់ខ្លួន​នៅ​ពេល​ពួកគេ​តវ៉ា​ឲ្យ​អាជ្ញាធរ​រំដោះ​ទឹកស្អុយ​ចេញ​ផ្ទះ​អ្នកភូមិ​នៅ​បឹង​កក់​។ ចំណែក​សកម្ម​គណបក្ស​ប្រឆាំង​ក៏​ត្រូវ​អាជ្ញាធរ​ដដែល​នេះ ចាប់ខ្លួន​ដោយ​ចោទថា អ្នក​នៅ​ក្រោយ​បាតុកម្មហិង្សា​នៅពេល​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស ចាត់ទុក​ការចាប់ខ្លួន​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រើ​ស្នៀត​នេះ ដើម្បី​កុំឲ្យ​បក្ស​ប្រឆាំង​ទាមទារ​លក្ខខណ្ឌ​ច្រើន ក្នុង​ការកែទម្រង់​គ ជ ប ថ្មី ៕ 
សូមសរសេរ​មកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

1 comment:

Kim Ea said...

The refuse to recognize their draconian jungle law of the dictator Khmer authority, by a thin version of law ,can show to all Khmer in the country and the world opinion, that this country have 2 sets of standard law . Poor Khmer can put in jail or prison if you protest in mass, because this legal protest is disturb the civil order, how bout your maniac securities came out in mass viciously bitten kicking them and made a lot more disorder in the city, did that cruelty is conform with your jungle law or humanity law? I am not a law man but as a Khmer observer, i really piss off and equivocally dispirited with this kind of manipulation of your dictator law .Khmer life who are living under your ultimate,interpretation or the delusional messianic law, and then apply to us a poor societies, with violent homophobic, autocratic are beyond sustainable world norm . Enough is enough your interpretation is disrespectful, more partisanship or i can said clear and loud that you purely pin head under Hun Sen youn slave control . For power and fame you ought to be shamefulness, chipper than ignorant gangster in Phnom Penh street .