A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 February 2015

Mondulkiri Court charged 4 Vietnamese nationals for illegal entry to Cambodia and for illegal logging of Cambodian forests តុលាការ​ខេត្ត​មណ្ឌលគិរី​ចោទ​វៀតណាម​៤​នាក់​ពី​បទ​ឆ្លង​ដែន​និង​ប្រមូល​ផល​ឈើ

មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ចោទ​ប្រកាន់​ពលរដ្ឋ​វៀតណាម ៤​នាក់ ពី​បទ​ឆ្លង​ដែន​ចូល​មក​ប្រមូល​ផល​ព្រៃ​ឈើ​ក្នុង​ដី​ខ្មែរ​ខុស​ច្បាប់។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​មណ្ឌលគិរី ចាប់​បាន​ក្រុម​ពលរដ្ឋ​វៀតណាម ទាំង​នោះ​រួម​ជាមួយ​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​មាន​ត្រាក់ទ័រ​ច្រើន​គ្រឿង​បាន​ចូល​មក​ក្នុង​ដី​ខ្មែរ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។
ចៅក្រម​តុលាការ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១០ កុម្ភៈ បាន​លើក​យក​សំណុំ​រឿង​ជនជាតិ​វៀតណាម ៤​នាក់​ឆ្លង​ចូល​ដី​ខ្មែរ​កាប់​ឈើ​ខុស​ច្បាប់​មក​កាត់​ទោស​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ប្រទេស​កម្ពុជា។
ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក ឃុត សុភាង មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ទាំង ៤ ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សូរ។ ពួកគេ​នឹង​ត្រូវ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី និង​សម្រេច​ពី​ការ​ឃុំ​ខ្លួន​របស់​ពួកគេ ឬ​យ៉ាង​ណា៖ «ខ្ញុំ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​រួច​ហើយ ប្រមូល​ផល និង​ឆ្លង​ដែន​ខុស​ច្បាប់។ នេះ​ជា​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើប​សួរ»
កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ សមត្ថកិច្ច​ចម្រុះ​ខេត្ត​មណ្ឌលគិរី រួម​មាន៖ ប៉ូលិស​មន្ត្រី​ព្រៃឈើ និង​មន្ត្រី​អយ្យការ​បាន​ចាប់​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម ទាំង ៤​នាក់ នៅ​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ចន្លោះ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​ក្បាល​ដំរី និង​ប៉ុស្តិ៍​ម្រើច បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា មាន​ពលរដ្ឋ​វៀតណាម ជា​ក្រុម​អម​ដោយ​ត្រាក់ទ័រ​សណ្ដោង​រាប់​សិប​គ្រឿង​ចូល​មក​ដី​ខ្មែរ​ដើម្បី​ដឹក​ជញ្ជូន​ឈើ​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម។
ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី ថ្លែង​កត់សំគាល់​ថា ក្នុង​ប្រតិបត្តិ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​​វៀតណាម​នោះ សមត្ថកិច្ច​ចាប់​បាន​មនុស្ស ៤​នាក់ និង​ត្រាក់ទ័រ ៥​គ្រឿង ប៉ុន្តែ​មាន​ពលរដ្ឋ​វៀតណាម និង​ត្រាក់ទ័រ​រាប់​សិប​គ្រឿង​ទៀត​បាន​រត់​រួច​ពី​ការ​ចាប់​ខ្លួន​នេះ។
លោក​បន្ត​ថា ពលរដ្ឋ​វៀតណាម ទាំង​នោះ ប៉ុនប៉ង​ចូល​មក​ដឹក​ជញ្ជូន​ឈើ​ដែល​ពលរដ្ឋ​វៀតណាម ដូច​គ្នា​នេះ​បាន​លួច​ឆ្លង​ដែន​ចូល​មក​អារ​រំលំ​ឈើ​មូល​ក្នុង​ព្រៃ​ខ្មែរ ហើយ​ច្រៀក​ជា​ឈើ​ជ្រុង​ដើម្បី​ដឹក​ជញ្ជូន​ចេញ​ពី​ដី​ខ្មែរ៖ «ឈើ​មាន​ក្រុម​ផ្សេង​គេ​អ្នក​កាប់ ហើយ​ពួក​ហ្នឹង​ចូល​មក​បម្រុង​ដឹក។ ព័ត៌មាន​នេះ​ខាង​នគរបាល​​ព្រំដែន​ខ្ញុំ​ល្បាត​ឃើញ​គ្នា​គាត់​តិច ហើយ​អ្នក​ពាក់ព័ន្ធ​ថា មាន​អ្នក​ធំ។ អ៊ីចឹង​ខ្ញុំ​សុំ​ព្រះរាជអាជ្ញា មេព្រៃ​ទៅ​ចូល​រួម​ទៅ ហើយ​ក៏​ចាប់​បាន​មែន អ្នក​ប៉ុន្មាន​ទៀត​រត់​រួច​ទៅ»

ដូច​គ្នា​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ព្រៃឈើ​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ពលរដ្ឋ​វៀតណាម ទាំង ៤​នាក់ ទៅ​តុលាការ​ក្នុង​បទ​ចោទ​ប្រកាន់​ថា ពួកគេ​ចូល​មក​ប្រមូល​ផល​ព្រៃ​ឈើ​ក្នុង​ដី​ខ្មែរ​ខុស​ច្បាប់។ លោក​បន្ត​ថា សមត្ថកិច្ច​មិន​ទាន់​ស្វែង​រក​ឃើញ​ប្រភព​ឈើ​ដែល​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ចូល​មក​ដឹក​ជញ្ជូន និង​ក្រុម​មនុស្ស​ពាក់ព័ន្ធ​នៅ​ឡើយ។
​នេះ​ជា​លើក​ទី​១​ហើយ នៅ​ដើម​ឆ្នាំ​២០១៥ នេះ ដែល​សមត្ថកិច្ច​ចាប់​បាន​ពលរដ្ឋ​វៀតណាម ឆ្លង​ដែន​ចូល​កាប់​ឈើ​​ទ្រង់ទ្រាយ​ធំ​ក្នុង​ដី​ខ្មែរ។
កាល​ពី​ឆ្នាំ​២០១៤ តុលាការ​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​កាត់​ទោស​ពលរដ្ឋ​វៀតណាម ១៥​នាក់​ឲ្យ​ពួកគេ​ជាប់​ទោស ១​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ ៤​ខែ ១៥​ថ្ងៃ។ ចំណែក​ទោស​ដែល​នៅ​សេសសល់​ត្រូវ​ព្យួរ និង​ពិន័យ​ប្រាក់ ១៥​លាន​រៀល​បន្ទាប់​ពី​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ឃុំ​ប៊ូស្រា បាន​ចុះ​ល្បាត​ក្នុង​ព្រៃ បាន​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ទាំង​នោះ នឹង​វត្ថុ​តាង​មួយ​ចំនួន រួមមាន គោយន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណា​យន្ត ៧​គ្រឿង កាំភ្លើង​ធុន​អ៊ឹមសី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រ​គូប៕

1 comment:

Anonymous said...

This is a fucking joke.