A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 February 2015

Nhiek Bun Chhay was accused of inappropriately using the party rubber stamp លោក ញឹក ប៊ុនឆៃ រង​ការ​ចោទ​​ថា​ប្រើប្រាស់​ត្រា​បក្ស​មិន​ត្រឹមត្រូវ

ញឹក ប៊ុនឆៃ ៦២០
អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ។
Photo: RFA
ជាង​មួយ​ខែ​ហើយ​ដែល​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ត្រូវ​បាន​អង្គ​សមាជ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​​ ហ៊្វុនស៊ិនប៉ិច ឡើង​វិញ បន្ទាប់​ពី​ព្រះអង្គ​ត្រូវ​បាន​អង្គ​សមាជ​ដូច​គ្នា​នេះ​ទម្លាក់​ពី​តំណែង​ជា ​ព្រះប្រធាន​ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៦។
ការ​ ប្រឹងប្រែង​ស្ដារ​មុខមាត់​ថ្មី​របស់​សម្ដេច​ក្រុមព្រះ​មិន​ទាន់​បាន​ ប៉ុន្មាន​ផង ស្រាប់​តែ​មាន​ព័ត៌មាន​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​មួយ​នេះ ទំនង​មើល​មុខ​គ្នា​មិន​ចំ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ ខ្លួន។ យ៉ាងណា​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បញ្ជាក់​ថា មិន​មាន​ការ​បែក​បាក់​ផ្ទៃក្នុង ឬ​មើល​មុខ​គ្នា​មិន​ចំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ឡើយ។
​​អនុ​ប្រធាន​ ទី​២​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ដែល​ជា​អតីតមន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ធ្លាប់​បោះឆ្នោត​ទម្លាក់​សម្ដេច​ក្រុមព្រះ​ជា​ប្រធាន​គណបក្ស​កាល​ពី​ឆ្នាំ​ ២០០៦​នោះ កំពុង​តែ​ត្រូវ​គណបក្ស​នេះ​វាយ​ប្រហារ​ដោយ​រិះគន់​ថា លោក​បាន​ប្រើប្រាស់​ត្រា​គណបក្ស​ដោយ​មិន​ឆ្លង​ការ​ផ្ទេរ​សិទ្ធិ​ពី​សម្ដេច​ ក្រុមព្រះ។
​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយ​មាន​លោក សាយ ហាក់ ជា​អគ្គលេខាធិការ​ប្រតិបត្តិ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ប្រាប់​ទៅ​សមាជិក​របស់​គណបក្ស​នៅ​តាម​រាជធានី​ខេត្ត​ថា រាល់​លិខិត​ចេញ​ដោយ​លោក ញឹក ប៊ុនឆៃ ដោយ​យក​ត្រា​គណបក្ស​ទៅ​ប្រើ​ប្រាស់​នោះ ពុំ​អាច​ចាត់​ទុក​ជា​លិខិត​ផ្លូវការ​ទេ ព្រោះ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​លិខិត​ផ្ទេរសិទ្ធិ​ពី​សម្ដេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។
​លិខិត​ជូន​ ដំណឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​លោក ញឹក ប៊ុនឆៃ បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​បក្ស​នៅ​តាម​រាជធានី​ខេត្ត​ឲ្យ​រក្សា​ភាព​ ស្ងៀមស្ងាត់​ទាក់ទង​ការ​ទម្លាក់​ស្លាក​គណបក្ស​នៅ​តាម​មូលដ្ឋាន ហើយ​រក្សា​ស្លាក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដដែល បន្ទាប់​ពី​មាន​ពាក្យ​លេច​ឭ​ថា សម្ដេច​ក្រុមព្រះ​បញ្ជា​ឲ្យ​រុះ​ស្លាក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាស់​នៅ​តាម​ មូលដ្ឋាន​ចេញ។

​លោក ញឹក ប៊ុនឆៃ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ កុម្ភៈ​ថា ការ​ទម្លាក់​ស្លាក​គណបក្ស​ចេញ គឺ​ជា​រឿង​ជ្រួលច្របល់​មួយ​នៅ​តាម​មូលដ្ឋាន ខណៈ​ដែល​ខាង​គណបក្ស​នៅ​មិន​ទាន់​មាន​ស្លាក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្មី​ដាក់​នៅ​ឡើយ។ លោក​បន្ត​ថា ដើម្បី​ស្តារ​ស្ថានភាព​នោះ​ឲ្យ​ប្រសើរ​ឡើង​វិញ ស្រប​ពេល​កាល​ណោះ​សម្ដេច​ក្រុម​ព្រះ​ជា​ព្រះ​ប្រធាន​អវត្តមាន​ក្នុង​ស្រុក ហើយ​សម្ដេច​នរោត្តម អរុណ រស្មី ជា​អនុ​ប្រធាន​ទី​១​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​អវត្តមាន​ដែរ​នោះ ក្នុង​នាម​លោក​ជា​អនុ​ប្រធាន​ទី​២​គណបក្ស ក៏​សម្រេច​ចេញ​លិខិត​វាយ​ត្រា​គណបក្ស​ផ្ញើ​ទៅ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ដើម្បី ​ឲ្យ​ពួក​គាត់​រក្សា​ស្លាក​គណបក្ស​ជា​ធម្មតា​សិន​ដើម្បី​រក្សា​លំនឹង​​គណបក្ស។
​លោក ញឹក ប៊ុនឆៃ៖ «ចំណុច​ត្រង់​នេះ​មាន​ការ​លើក​ឡើង​ពី​លោក សាយ ហាក់ ថា ខ្ញុំ​បោះត្រា​ខុស ខ្ញុំ​ចង់​ឲ្យ​គាត់​ពន្យល់​ថា តើ​ខ្ញុំ​បោះត្រា​ហ្នឹង​វា​ខុស​ទៅ​លើ​ស្អី? ខ្ញុំ​អនុប្រធាន​ទី​២​គណបក្ស​មិន​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា ដើម្បី​បោះ​ត្រា»
លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា គ្មាន​ច្បាប់ ឬ​លក្ខន្តិកៈ​គណបក្ស​ដែល​បញ្ជាក់​ថា អនុ​ប្រធាន​ទី​២ មិន​មាន​សិទ្ធិ​ប្រើ​ត្រា​គណបក្ស​នោះ​ទេ។ យ៉ាងណា​ការ​ប្រើប្រាស់​ត្រា​គណបក្ស​នោះ ត្រូវ​បាន​ខាង​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ បញ្ជាក់​ក្នុង​លិខិត​ជូន​ដំណឹង​ថា ជា​ការ​ប្រើប្រាស់​មិន​ផ្លូវការ​របស់​គណបក្ស។
លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា បើ​និយាយ​ពី​រឿង​មិន​ផ្លូវ​ការ​វិញ គឺ​ការ​តែងតាំង​លោក សាយ ហាក់ ជា​អគ្គលេខាធិការ​ប្រតិបត្តិ​ឯ​ណោះ​ទេ ទើប​ជា​រឿង​មិន​ស្រប​ច្បាប់។ លោក​ពន្យល់​ថា តាម​ស្មារតី​ជួប​ប្រជុំ​គ្នា​នៃ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស ការ​តែងតាំង​អគ្គលេខាធិការ​ប្រតិបត្តិ ត្រូវ​មាន​ការ​ពិភាក្សា​រវាង​ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ទាំង​ពីរ តែ​ការ​តែង​លោក សាយ ហាក់ នោះ​មិន​មាន​ការ​ពិភាក្សា​ជា​មុន​ទេ។ មួយ​វិញ​ទៀត ក្នុង​លក្ខន្តិកៈ​គណបក្ស​ដែល​នៅ​ជា​ធរមាន​ត្រង់​ជំពូក​ទី​៥ ប្រការ​១៨ ចែង​ថា ការ​ជ្រើសរើស​អគ្គលេខាធិការ​ត្រូវ​ជ្រើសរើស​ដោយ​ក្រុម​ប្រឹក្សា​ជាតិ ដោយ​ការ​បោះឆ្នោត មិន​មែន​តែងតាំង​ដោយ​ប្រធាន​គណបក្ស​ឡើយ។
ជុំវិញ​ ការតែងតាំង​លោក សាយ ហាក់ ជា​អគ្គលេខាធិការ​ប្រតិបត្តិ​នេះ ជំនួយការ​ផ្ទាល់​សម្ដេច​ក្រុមព្រះ និង​ជា​ប្រធាន​ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​អង្គទូត លោក ញ៉េប ប៊ុនជិន បញ្ជាក់​ថា សម្ដេច​ក្រុមព្រះ​ប្រើ​អំណាច​បុព្វសិទ្ធិ​របស់​ព្រះអង្គ​ក្នុង​ការ​ ជ្រើសតាំង​លោក សាយ ហាក់ ជា​អគ្គលេខាធិការ​ប្រតិបត្តិ​ជំនួស​លោក ញឹក ប៊ុនឆៃ ដែល​បាន​ឡើង​តួនាទី​ជា​អនុប្រធាន​ទី​២​គណបក្ស។ លោក​បញ្ជាក់​ថា ដូច្នេះ​រាល់​ការ​ប្រើប្រាស់​ត្រា​គណបក្ស​ត្រូវ​ឆ្លង​ព្រះប្រធាន​គណបក្ស​ ជាមុន៖ «លិខិត​នោះ​គ្រាន់​តែ​ជា​ព័ត៌មាន​ទេ តែ​សម្ដេច​ក្រុមព្រះ​គាត់​មាន​ព្រះរាជ​ទូល​ហើយ​ថា សូម​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ដំបូល​រាជា​និយម​តែមួយ​ក្រោម​ព្រះរាជ​ ដឹកនាំ​របស់​ព្រះអង្គ​ជា​ព្រះប្រធាន​ការ​ប្រមូលផ្ដុំ​មក​វិញ​នូវ​រាជា​និយម​ និង​អ្នក​ស្នេហា​ជាតិ»
​យ៉ាងណា​ជំនួយការ​ផ្ទាល់​សម្ដេច​ក្រុមព្រះ​ រូប​នេះ​បញ្ជាក់​ថា បញ្ហា​ទាំង​នេះ​មិនមែន​ជា​ការ​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ទេ គឺ​គ្រាន់តែ​ជា​ការ​ជូនដំណឹង​មួយ​ឲ្យ​ច្បាស់​ក្នុង​ការ​ប្រើប្រាស់​ត្រា​ របស់​គណបក្ស​ឲ្យ​បាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ៕

1 comment:

Anonymous said...

this guy looks like guerrilla and as well as a traitor and Ah Ranarid looks like an impotent playboy. Kackel