A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 February 2015

Ou Virak: Hun Sen is preparing to tranfer powers to his son(s) [Saddam Hunsen is acting like Saddam Hussein) លោកអ៊ូ វីរៈ៖ លោកហ៊ុន សែនទំនងជាត្រៀមផ្ទេរអំណាចឲ្យកូន

តាមការពិត ជា ស៊ីម បើមិនទាន់ស្លាប់ ក៍ជិវិតនយោបាយស្លាប់បាត់ហើយ ដូចនេះហ៊ុន សែន បន្ថែម
កូនចៅ ទៅក្នុងគណៈ​កម្មាធិការ​កណ្តាលមជ្ឈិមបក្ស
ដើម្បីធានាថា ហ៊ុន សែន នឹងឈ្នះក្នុងការជ្រើសរើស
ប្រធានបក្សថ្មីនៅពេលហាន់ណូយប្រកាសថា ជា ស៊ីមស្លាប់ នឹងធានាថា ហ៊ុន សែននៅតែជាបេក្ខជននាយករដ្នមន្ត្រីតែម្នាក់គត់តទៅទៀត។


លោក​អ៊ូ វីរៈ៖ ​លោកហ៊ុន សែន​ទំនងជា​ត្រៀម​ផ្ទេរអំណាច​ឲ្យ​កូន
07 កុម្ភៈ 2015 VOA Khmer
លោក ហ៊ុន ម៉ានី (រូប​កណ្តាល​ខាង​ស្តាំ) កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ខួប​ទី​៣៤​នៃ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ស្នាក់ការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)
លោក ហ៊ុន ម៉ានី (រូប​កណ្តាល​ខាង​ស្តាំ) កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ខួប​ទី​៣៤​នៃ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ស្នាក់ការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)
ភ្នំពេញ
លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ហ៊ុន សែន​ទំនង​ជាបាន​បោះ​ជំហាន​ទៅ​មុខ​មួយ​ទៀត​ដើម្បី​រៀប​ចំ​ឲ្យ​កូន​របស់​លោក បាន​ឡើង​ស្នង​តំណែង​របស់​លោក​នៅ​ពេល​អនាគត។​
នេះ​បើ​តាម​ការ​វិភាគ​របស់​លោក​អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុងស្រុក​មួយ។​ ​លោក​អ៊ូ វីរៈ​បាន​សង្កត់​ធ្ងន់​លើ​លទ្ធ​ផល​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ។​ សមាជ​នោះ​បាន​ដាក់​បញ្ចូល​កូន​ប្រុស​ទាំង​បី​របស់​លោក​ហ៊ុន សែន​ចូលជា​សមាជិក​នៃ​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​នេះ រួម​ទាំង​បញ្ចូល​កូន​ប្រសារ​ប្រុស​ម្នាក់​របស់​លោក​ដែល​ត្រូវ​ជា​ស្វាមី​របស់​កូន​ស្រី​គឺ​លោក​ស្រី​ហ៊ុន ម៉ាណា​ ដែល​កំពុង​កាន់​កាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ ​និង​មុខ​ជំនួញ​ជាច្រើន។​
ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ លោក​អ៊ូ វីរៈ ​មើល​ឃើញ​ថា​ លោក​ហ៊ុន សែន​កំពុង​រៀប​ចំជើង​ព្រួល​ ដូច​ជា​ក្រឡាអុក​យ៉ាង​ប៉ិន​ប្រសប់​ នោះ​គឺ​គាត់បាន​ប្រើ​កូន​ទាំង​បីដែល​ជា​មេ​បញ្ជាការ​យោធា ​មេបញ្ជាការ​ប៉ូលិស ​ជា​អ្នក​តំណាង​រាស្ដ្រ​ និង​កូន​ប្រសារ​ប្រុស​ជា​មេ​បញ្ជាការ​ប៉ូលិស​ ដែល​មាន​ភរិយា​កាន់​កាប់​មុខ​ជំនួញ​ច្រើន​មុខ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផង។​
«ការ​រៀប​ចំ​របស់​គាត់​មិន​មែន​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ទេ។​ គាត់​បាន​រៀប​ចំ​ជើង​ទាំង​បួន​គ្រប់​ហើយ។​ ហើយ​បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​នៅ​ឆ្នាំ​២០១៨ ​នោះខ្ញុំ​ជឿ​ថា ​គាត់​នឹង​ចាប់​ផ្តើម​រៀប​ចំ​ឲ្យ​កូន​គាត់​ឡើង​ជំនួស​គាត់​នៅ​ក្នុង​គណបក្ស ​ឬ​ឡើង​ជំនួស​គាត់​នៅ​ឆ្នាំ​២០២៣​ទៀត»។​ នេះ​បើ​តាម​សម្តី​របស់​លោក​អ៊ូ វីរៈ។
នាយក​វេទិកា​អនាគត​ដដែល​នេះ​រង់​ចាំមើល​ថា ​ល្គិក​ណា​កូន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ត្រូវ​បញ្ចូល​ជា​សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នោះ​វា​នឹង​មាន​ភាព​កាន់​តែ​ច្បាស់​ថា៖ ​«គាត់​នឹង​រៀប​ចំ​សម្រាប់​ការ​ជំនួស​អំណាច​របស់​គាត់»

3 comments:

Anonymous said...

Dear Khmers,

Let's stop wasting our time and efforts dealing with Hun Sen.

To solve Khmer problems, prosecute
Hanoi's key leaders.

Kim Ea said...

Don't really trust this Vietnamese sympathizer under the skin of UNHCR . His prediction is a hearsay not a real evident from the Hun Sen clan. It could be a propaganda or a mouthpiece of the dictator government intend to fool Khmer opinion . I start to distrust this guy who declare shamelessly, with less comprehensive that the word Youn is racist or derogatory against Vietnam people . His word could be a vicious scheme to foul Khmer public to believe Hun sen yuon dictator will have a good will to relinquish his power to their children for the sake of Khmer people, under his deterrent oppression. It is ludicrous and insane thinking from a short side high official analysis . Khmer not all blind like him, who just excite about this moved, we Khmer need to investigate and careful watch this movement . It could be a fake,or a trick to show us that they care about their mistake . But for us a wolf breed cannot turn to be dog in a few day, please Khmer need to have precaution, and more precaution on this moved, importantly this gangster mindset, it very dangerous by trust but not investigate it , or believe the rumor without verify it ,

Anonymous said...

គឺវាពិតណាស់ទៅហើយ អ៊ូ វីរ៉ាក់ ហ៊ុនច្បាស់ជាមិនឲ្យទៅ ខ្សែរ អ៊ូ ទេ ទោះអ៊ូខំកាន់ជើងហ៊ុនយ៉ាងណាក័អត់ប្រយោជន៍ដែរមើសទៅ។