A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 February 2015

Phnom Penh authority says Sammakki Raingsey Pagoda was illegally established [The ruling CPP is building up a case against this opposition-aligned pagoda] អាជ្ញាធរ​ភ្នំពេញ​ចាត់​ទុក​វត្ត​សាមគ្គីរង្សី​ថា​មិន​ទាន់​ស្រប​ច្បាប់​ក្រោយ​ត្រួត​ពិនិត្យ​រដ្ឋបាល

ឃួង ស្រេង ៦២០
លោក ឃួង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ (រូប​កណ្ដាល) ពេល​ចុះ​ពិនិត្យ​មើល​វត្ត​សាមគ្គីរង្សី នៅ​​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៥។
 RFA/Morm Moniroth
មន្ត្រី​ជាន់​ខ្ពស់​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​សមាជិក​ប្រមាណ ១០០​នាក់ ទៅ​ធ្វើ​ស្ថិតិ​រដ្ឋបាល​ក្នុង​វត្ត​សាមគ្គីរង្សី នៅ​តែ​ចាត់​ទុក​វត្ត​នោះ​ថា នៅ​មិន​ទាន់​មាន​ភាព​ស្រប​ច្បាប់​នៅ​​ឡើយ​ទេ។ វត្ត​សាមគ្គីរង្សី មាន​ព្រះសង្ឃ​កម្ពុជាក្រោម​ជា​ច្រើន​អង្គ​គង់​នៅ។
ការ​ចុះ​ពិនិត្យ​​រដ្ឋបាល​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ជុំវិញ​ថា វត្ត​សាមគ្គីរង្សី​នេះ អាច​​ទៅ​ជា​តំបន់​អបគមន៍។
មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​រដ្ឋបាល​វត្ត​សាមគ្គីរង្សី ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ដោយ​មាន​មន្ត្រី​ប៉ូលិស ប៉េអឹម ជា​ច្រើន​នាក់​ចូល​រួម។
លោក ឃួង ស្រេង អភិបាល​រង​នៃ​សាលា​រាជធានី​ភ្នំពេញ ដែល​អង្គុយ​លើ​កៅអី​ជួរ​កណ្ដាល​ក្នុង​សាលា​ឆទាន​ដ៏​ធំ​ស្កឹមស្កៃ បាន​រៀបចំ​ខ្លួន​ហាក់​ដូច​ជា​អ្នក​ធំ​ផុត​លេខ ដែល​លោក​បាន​ប្រើ​កាយវិការ​បញ្ជា​ឲ្យ​អ្នក​ថតរូប និង​អ្នក​កាសែត ថត​ចេញ​ឲ្យ​ឆ្ងាយ​ផុត​ពី​មុខ​លោក​រហូត​ដល់​កន្លៀត​ជញ្ជាំង​សសរ។
នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថិតិ​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា គឺ​ដើម្បី​រៀបចំ​ឲ្យ​ស្រប​ទៅ​តាម​បែប​បទ​រដ្ឋបាល កាល​ពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ នោះ លោក ឃួង ស្រេង នៅ​តែ​ចាត់​ទុក​ថា វត្ត​សាមគ្គីរង្សី​នេះ គឺ​រក​មិន​ទាន់​ឃើញ​ថា មាន​ភាព​ស្រប​ច្បាប់​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ក្រុម​ការងារ​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​យក​លទ្ធផល​នៃ​ការ​ចុះ​អង្កេត​នេះ​ទៅ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​សិន មុន​នឹង​ផ្ដល់​ដំណឹង​មក​វិញ​ថា តើ​វត្ត​សាមគ្គីរង្សី​នេះ ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់។ បើ​ទោះ​ជា​បែប​ណា លោក ឃួង ស្រេង អះអាង​ថា វត្ត​សាមគ្គីរង្សី​នេះ គឺ​កំពុង​តែ​ប្រើប្រាស់​ត្រា​ក្លែងក្លាយ។ ដោយ​ឡែក​លិខិត​ស្នាម​ផ្សេងៗ​ទៀត គឺ​នៅ​មិន​ទាន់​​អាច​ឆ្លើយ​តប​បាន​នៅ​ឡើយ​ដែរ៖ «»។

ការ​រង់​ចាំ​អស់​ពេល​ប្រហែល​ជិត ១​ម៉ោង​ក្រោយ ដែល​ជា​ពេលវេលា​បាន​កំណត់​គឺ​ប្រមាណ​ម៉ោង ១ និង ៣០​នាទី​នោះ ការ​ធ្វើ​ស្ថិតិ​រដ្ឋបាល​ត្រូវ​បាន​បែង​ចែក​ជា ២​ទីតាំង​ដាច់​ឡែក​ពី​គ្នា។ ក្រុម​និស្សិត និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​ត្រូវ​បាន​ធ្វើ​ដាច់​ឡែក​ពី​ព្រះ​សង្ឃ។ យ៉ាង​ណា​ក៏​ដោយ​ចុះ ទាំង​ព្រះ​សង្ឃ និង​និស្សិត​វត្ត​សាមគ្គីរង្សី ក្នុង​ពេល​ធ្វើ​ស្ថិតិ​នោះ គឺ​ត្រូវ​ឈរ​តម្រៀប​គ្នា​មុន​ក្រោយ ហាក់​ដូច​ព្រឹត្តិការណ៍​ចាប់​ឆ្នោត​មុន​នឹង​ដល់​បិទ​បញ្ចប់។
ការ​ចុះ​ពិនិត្យ​រដ្ឋបាល​នៅ​វត្ត​សាមគ្គីរង្សី ដែល​ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ ដោយ​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ពាក់ព័ន្ធ​អ្នក​​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ និយាយ​ថា វត្ត​សាមគ្គីរង្សី អាច​ទៅ​ជា​តំបន់​អបគមន៍។
យ៉ាង​ណា លោក ឃួង ស្រេង អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​ជុំវិញ​ព័ត៌មាន​ថា វត្ត​សាមគ្គីរង្សី គឺ​ជា​តំបន់​អបគមន៍ ដោយ​លោក​អះអាង​ថា អ្វី​ដែល​អាជ្ញាធរ​ចុះ​ពិនិត្យ​លើក​នេះ គឺ​ដើម្បី​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​វត្ត​សាមគ្គីរង្សី​នេះ បាន​ទៅ​ជា​វត្ត​ដែល​ស្រប​ច្បាប់។
លោក ឃួង ស្រេង បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ជុំវិញ​រឿង​ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ថា វត្ត​សាមគ្គីរង្សី អាច​ទៅ​ជា​តំបន់​អបគមន៍ ជាពិសេស លោក ឃួង ស្រេង ក៏​បាន​ការពារ​ជំនួស​លោក ឡុង ឌីម៉ង់ ផង​ដែរ ខណៈ​អ្នក​សារព័ត៌មាន​ព្យាយាម​ជជីក​សួរ​អំពី​រឿង​នេះ។ លោក ឡុង ឌីម៉ង់ ដែល​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ មាន​ទឹក​មុខ​ហាក់​ស្លេកស្លាំង ក្រោយ​ពី​ត្រូវ​បាន​មនុស្ស​ចោមរោម​ច្រើន​ទៅៗ ក្នុង​ពេល​ពិធី​ជិត​បិទ​បញ្ចប់។
យ៉ាង​ណា អ្នក​ចូលរួម​ដ៏​ច្រើន​លើសលប់​កាល​​ពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ ហាក់​មិន​​អស់​ចិត្ត​ជុំវិញ​ការ​​បដិសេធ​របស់​លោក ឃួង ស្រេង ពាក់ព័ន្ធ​នឹង​រឿង​ចោទ​ប្រកាន់​ថា វត្ត​សាមគ្គីរង្សី អាច​ទៅ​ជា​តំបន់​អបគមន៍។
លោក ណៃ វ៉ង់ដា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក សង្គម​ស៊ីវិល សាទរ​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ ដែល​ព្យាយាម​ជួយ​ជ្រោមជ្រែង ផ្ដល់​ភាព​ស្រប​ច្បាប់​ចំពោះ​វត្ត។ ក៏ប៉ុន្តែ​​លោក​ប្រឆាំង ប្រសិន​បើ​អាជ្ញាធរ​ព្យាយាម​ប្រើប្រាស់​ភាព​ច្បាប់​ណាមួយ​របស់​ខ្លួន ក្នុង​បំណង​រំលាយ​វត្ត​នេះ​ចេញ។ លោក ណៃ វ៉ង់ដា ហៅ​សារ​របស់​មន្ត្រី​អាជ្ញាធរ​ដែល​ចាត់​ទុក​ថា វត្ត​សាមគ្គីរង្សី អាច​ទៅ​ជា​តំបន់​អបគមន៍​នោះ​គឺ​ជា​រឿង​ធ្ងន់ធ្ងរ៖ «»។
យ៉ាង​ណា ការ​ធ្វើ​ស្ថិតិ​រដ្ឋបាល​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ប្រហែល ២០​នាក់​ប៉ុណ្ណោះ ហើយ​កម្លាំង​ទាំង​នោះ ពុំ​បាន​ដាក់​បង្ហាញ​សាច់​ដុំ​ដូច​សព្វ​មួយ​ដង​ទេ នៅ​ពេល​ចុះ​ពិនិត្យ ឬ​ចុះ​ឆែកឆេរ​អ្វី​មួយ​នោះ។ ដោយ​ឡែក ប្រជាពលរដ្ឋ ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​វិញ ប្រហែល ៣០០​នាក់ ដែល​ម្នាក់ៗ​សុទ្ធ​តែ​បាន​អះអាង​ថា ប្រឆាំង​ការ​រំលាយ​វត្ត បាន​ចូលរួម​គាំទ្រ និង​ពិនិត្យ​តាមដាន​ជុំវិញ​ចំណាត់​ការ​​របស់​អាជ្ញាធរ​នេះ។ បើ​ទោះ​ជា​បែប​នេះ​ក្ដី ពុំ​មាន​ហិង្សា​កើត​ឡើង​ទេ​ក្នុង​ពេល​ពិនិត្យ​រដ្ឋបាល កាល​ពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ នោះ៕

1 comment:

Anonymous said...

ពួកទមិលCPPបានបង្ករបង្កើតអ្វីៗគ្រប់ៗយា៉ងទាំងអស់ ដើម្បីពំបាក់ស្មារតី អ្នកស្នេហាជាតិ ស្នេហាយុត្តិធម៏ ស្នេហាមាតុភូមិ មិនអៅយនរណាម្នាក់ងើប ឈរប្រឆាំងជាមួយជនអន្តពាលនេះពីធ្ងៃនេះតទៅ ដូច្នេះសូមបងប្អូនរួមជាតិ កំុខ្លាចឬញញើតពួកជនអន្តពាលនេះអោយសោះ ព្រោះបើយើងខ្លាចពួកវា វានឹងកំទេចពួកយើងដូចកាលខ្មែរក្រទៀត បើយើងតវាប្រឆាំងយើងអាច មានជីវិតរស តែបើយើងនៅស្ងៀមមិនប្រឆាំងពួកទមិលឥតសាសនានឹងកំ ទេចយើងមិនអោយមានជីវិតតទៅទៀត នេះជាទឹកចុងក្រោយបើបងប្អូន មិនរួបរួមគ្នារំលាយវាចោលទេនោះវា នឹងមិនមានពេលម្ដងទៀតឡើយ យើងមិនត្រូវរស់ដូចពួសព្រលិតទេ ?