A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 18 February 2015

Phnom Penh Court Judge Aing Maltey to be removed after PM Hun Sen's outburst លោក អាំង មាលតី នឹង​ត្រូវ​ដកចេញ​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​​ (ហ៊ុន​សែន ជ្រៀតជ្រែកនឹងកិច្ចការតុលាការដើម្បីយកលេសដកមន្ត្រីខាងភាគីលោក ជា ស៊ីម ស ខេង)

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
​សារព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី នឹង​ត្រូវ​ដកចេញ​ពី​តំណែង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​នឹង​ការដោះលែង​ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឲ្យនៅ​ក្រៅ​ឃុំ​។​
​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​ភ្លាមៗ ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​កោះប្រជុំ​ជា​បន្ទាន់​មួយ សម្រេច​ដក​តំណែង លោក អាំង មាលតី ចេញពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ មក​បញ្ឈរជើង​នៅ​ក្រសួង​យុត្តិធម៌ ហើយ តែងតាំង​លោក តាំង ស៊ុន​ឡាយ ដែល​ជា​អនុប្រធាន​នោះ​មក​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនួស​វិញ​។​
​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ឲ្យ​VOD​ដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៧​ខែ​កុម្ភៈ​នេះ​ថា ករណី​នេះ​ខាង​ក្រសួង​នៅ​មិនទាន់​ទទួលបាន​ដំណឹង​ជា​ផ្លូវការ​ទេ​។ លោក​មានប្រសាសន៍ថា «​បាទ​ដូចជា​មកដល់ពេលនេះ ដូចជា​មិន​មាន​ព័ត៌មាន​ផ្លូវការ​អី​ដែរ​ទាក់ទង​រឿង​ហ្នឹង ទេ វា​អាស្រ័យ​ទៅ​លើ​ឧត្តម​ក្រុមប្រឹក្ស​អង្គចៅក្រ​មគា​ត់​ជា​អ្នកសម្រេច​ណា៎ ចឹង​ទេ​ក្រសួង​ដូចជា​មិន​ទាន់​ទទួលបាន​ព័ត៌មាន​អី​ផ្លូវការ​ពី​ការសម្រេច​របស់​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​ហ្នឹង​ដែរ (​អ្នកសារព័ត៌មាន​៖ ចា៎បាន​ន័យ​ថា​ដំណឹង​នេះ​មិនទាន់​ផ្លូវការ​នៅឡើយ​ទេ​?) បា៎ដូច​ជាមិនទាន់​ផ្លូវការ​ទេ​បា៎​»​។​
​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី មិនអាច​ទាក់ទង​បាន​ទេ ។​ចំណែក​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​តាំង ស៊ុន​ឡាយ មានប្រសាសន៍ថា ករណី​នេះ​លោក​មិនទាន់​ទទួលបាន​ដំណឹង​ជា​ផ្លូវការ​នៅឡើយ​ទេ ខណៈ​ព្រឹក​មិញ​មាន​កិច្ចប្រជុំ​រហូតដល់​ថ្ងៃត្រង់ ដែល​លោក​មិន​បាន​នៅ​ដល់​ចប់ ។ លោក​មានប្រសាសន៍ថា «​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ដែរ​ខាង​...​ហើយ​ចាំ​មើល​ឯកសារ​ពាក់ព័ន្ធ​ដល់ដៃ អាហ្នឹង​បាន​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​អត់​បាន​ដឹង​ច្បាស់​ដែរ ហើយ​ព្រឹក​ម៉ិញ​ខ្ញុំ​ជាប់ជម្រះ ជម្រះ​ទៅ​អត់​ដឹង​ព័ត៌មាន​ហ្នឹង​ទេ ខ្ញុំ​អត់​បាន​ដឹង​ទេ ព្រោះ​ព្រឹក​ម៉ិញ ជម្រះ​មែន ជម្រះ​រហូតដល់​ម៉ោង​១១​ជាង​ណា៎ បាន​ខ្ញុំ​ទៅ​ផ្ទះ​ទៅ​អត់​បាន​ដឹង​ការងារ​ហ្នឹង​»​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​សាកលវិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ចៅក្រម​លោក លី សុខ​លេង បាន​ដោះលែង ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឲ្យនៅ​ក្រៅ​ឃុំ ដោយ​លោក​ស្នើសុំ​ឲ្យ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ចាត់វិធានការ​ជាបន្ទាន់​លើ​ករណី​នេះ​។ លោក​មានប្រសាសន៍ថា «​ខ្ញុំ​ថា​អា​កាន់​ព្រនុង ម៉េច​ក៏​វា​ជាប់គុក គ្រាន់​តែ​កាន់​ព្រនុង​វា​ជាប់គុក ជាប់ឃុំ ដ៏​អានេះ​កាំភ្លើង​ដ៏​ប្រាំបី​ដើម វា​ទៅ​ជា​រួចខ្លួន ទៅឲ្យ​នៅ​ក្រៅ​ឃុំ រួច​ហើយ​ប្រាប់ ចេះ​ទៅតាម​ចាប់​បាន​វិញ កុំ​អី​រឿង​ធំ​ណាស់ ប៉ិន​រឿង​ដែល​វា​អស្ចារ្យ វា​នៅ​កន្លែង​នៀក ម្សិលម៉ិញ​ខ្ញុំ​ពិនិត្យ​សុំនុំរឿង​ដែល​ខ្ញុំ​ស្នើសុំ​ឲ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ទៅ​លើ​ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម​ធ្វើ​អធិការកិច្ច​លើ​សុំនុំរឿង​មួយនេះ ព្រោះ​អ​ញ្ចេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​មិន​ព្រមឲ្យ​នៅ​ក្រៅ​ឃុំ​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌ ធ្វើ​របាយការណ៍​ឲ្យ​ខ្ញុំ​ដែរ​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច បាន​ខ្ញុំ​មាន​សំណើរ​សុំ​ធ្វើ​អធិការកិច្ច​ហ្មង ព្រោះ​បើ​មិនចឹង​រដ្ឋាភិបាល​ធ្វើងា​ប់ទាំង​ខ្លួន​ទៀតក៏​មិន​គ្រប់គ្រាន់​នឹង​ការបំផ្លាញ​របស់​ចៅក្រម​ខ្លះ​ទេ​»។
លោក អាំង មាលតី បាន​ធ្វើ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៤ ជំនួស​លោក ជីវ កេង ដែល​ត្រូវ​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​៕ 
សូមសរសេរ​មកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

3 comments:

Anonymous said...

That is it? Remove?
The system is a fucking joke.
Why the prime minister has to involve with everything. Does he has any important thing to do, like running the country like other leaders around the world.
Talking about that crooked judge, prosecute that fucker and throw him in jail.

Anonymous said...

aing malty you deserve it man Don't
you realize by now that when you paid the devil akwak to get the job
, he can also take you off the job, and he humiliates you. You are not a smart judge. You miscalculated a situation because you let your greed override your smartness. go and rot in hell and no body cares.

Anonymous said...

It has gone this far and no amount money can save you now.