A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 20 February 2015

Pich Prum Mony, close aide of the sacked Phnom Penh Judge Aing Maltey, arrestedឧត្ដមសេនីយ៍​ ពេជ្រព្រហ្មមុនី ត្រូវចាប់ខ្លួនចាប់បានលោកផ្កាយ១រត់ការនៅតាកែវ


ចាប់ខ្លួនឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី និងនាំខ្លួនមកដល់ សាលាដំបូងរាជធានីភ្នំពេញហើយ ............................

លោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជាមនុស្សជំនិតរបស់អតីតប្រធាសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅក្នុង ភូមិសាស្ត្រខេត្តតាកែវ នៅវេលាម៉ោង ៦:៣០ នាទី ល្ងាចថ្ងៃទី ១៩ ខែកុម្ភ: ២០១៥ ថ្ងៃនេះ ខណ:ដែលលោកឧត្តមសេនីយ៍ រូបនេះព្យាយាមរត់គេចខ្លួនចូលទៅកម្ពុជាក្រោម(ទឹកដីខ្មែរដែលយួនកំពុងកាន់កាប់) ហើយ ពេលនេះសមត្ថកិច្ចកងរាជ អាវុធហត្ថនិង សមត្ថកិច្ចនគរបាល សមត្ថកិច្ចបាននាំខ្លួនពី ខេត្តតាកែវ មកដល់សាលារាជធានីភ្នំពេញហើយ ចាប់ខ្លួនពីបទជាប់ទាក់ទងករណីរត់ការដោះលែងឪពុកម្ដាយមេក្លោងឃាតករ ថោង សារ៉ាត់ ។
សូមបញ្ជាក់ថា ពេជ្រ ព្រហ្មមុន្នី ក្រៅពីមានតួនាទីជាឧត្តមសេនីយ៍ ផ្នែកនាយទាហាន ក៏ជាអ្នកការពារផ្ទាល់របស់លោក ពេជ្រ ព្រហ្មមុន្នី អាចក្លាយជាអ្នកការពារសន្តិសុសផ្ទាល់ជូនលោក អាំង មាលតី ក៏ដោយសារតែមានការអនុញ្ញាតពីលោក មាស សុភា ដែលជាមេរបស់ខ្លួន និងជាទីប្រឹក្សា របស់ ហ៊ុន សែន ផងដែរ។ សំគាល់៖ នៅពេលយើងជាពលរដ្ឋមិនតវ៉ាពួគេទាំងនេះពិតជាខិតខំរួមគ្នាធ្វើការជាមួយគ្នាចែកប្រយោជន៍គ្នាយ៉ាងស្ងាត់ស្ងៀមនិងសំដែងប្ញកមកល្អនឹងគ្នាណាស់តែពេលយើងជាពលរដ្ឋលែងស្ងាត់ និងហ៊ានតវ៉ា ហ៊ានរិះគន់គ្រប់ច្រកល្អក វាបានធ្វើឲ្យពួកគេ ចាប់ផ្តើមកាប់សំលាប់គ្នាការពារប្រយោជន៍ ខ្លួនរៀងៗខ្លួន។ នេះជាទំលាប់ធម្មតានៃក្រុមអាត្មានិយម ពួកពាល ពុករលួយ និងលួចជាតិទៅហើយ។

2 comments:

Anonymous said...

មើលទៅ ហ៊ុន សែន ដូចជាស៊ីដាច់ទៀតហើយ នេះមកពីកាន់ជើង ហ៊ុន ខ្លាំងពេក។

Anonymous said...

Time to go!