A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 17 February 2015

Sam Rainsy requests Interior Minister Sar Kheng to extend Alex Gonzales-Davidson's visa លោក សម រង្ស៊ី ស្នើ​ឲ្យ​លោក ស ខេង អន្តរាគមន៍​បន្ត​ទិដ្ឋាការឲ្យ​សកម្ម​ជន​អារ៉ែង​លោក អា​ឡិច​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃចន្ទ ទី16 កុម្ភៈ 2015, Read Sam Rainsy's letter to Sar Kheng here.

លោក ស ខេង (ឆ្វេង) រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងលោក សម រង្ស៊ី​ ប្រធានគណបក្សសង្គ្រោះជាតិ
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង អន្តរាគមន៍​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​នេះ បន្ត​ទិដ្ឋាការ​ឲ្យ​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង គឺ​លោក អា​ឡិច ដើម្បី​អាច​មាន​សិទ្ធិ​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ។​
​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ របស់លោក សម រង្ស៊ី ក្នុងនាម​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋសភា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៃ​រដ្ឋសភា លោក ស ខេង លើកឡើងថា រូបលោក ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​យល់ឃើញថា លោក អា​ឡិច មិនមែនជា​ឧក្រិដ្ឋជន ហើយក៏​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​បណ្តេញ​គាត់ ចេញពី​ប្រទេស​កម្ពុជា ។​
​លោក សម រង្ស៊ី បន្តថា លោក អា​ឡិច គ្រាន់តែ​ជា​សកម្មជន​ម្នាក់ ក្នុង​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល ដែល​បាន​ជួយ​ឲ្យ​សាធារណៈមតិ មាន​ការចាប់អារម្មណ៍​ចំពោះ​បញ្ហា​បរិស្ថាន ព្រមទាំង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​កាន់តែ​ច្បាស់ ។​

​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ក៏​បាន​បង្ហាញ​ការ​សរសើរ​ដល់​លោក អា​ឡិច ថា​ បានបង្ហាញ​ពី​ការស្រលាញ់ និង​គោរព​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ព្រមទាំង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​ល្អ គ្រាន់បើ​ជាង​បរទេស​ដទៃ​ទៀត​ជាច្រើន ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ។​
លោក អា​ឡិច (រូបភាពពី បណ្តាញសង្គមFacebook)
​លោក អា​ឡិច ជា​សម្ម​ជន​ដ៏​លេចធ្លោរ​ម្នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​តវ៉ា និង​យុទ្ធនាការ​ជាច្រើន ដើម្បី​ការពារ​តំបន់​អា​រ៉ែ​ង នៅ​ខេត្ត​កោះកុង មិនឲ្យ​មាន​ការអភិវឌ្ឍ​ន៍​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​នេះ ដោយ​លោក​យល់ថា គម្រោង​នោះ​នឹង​បំផ្លាញ​ធនធានធម្មជាតិ​កម្ពុជា​ធ្ងន់ធ្ងរ ។ ទិដ្ឋាការ​របស់​លោក នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​អាជ្ញាធរ​បាន​បដិសេធ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ឲ្យ​រូបលោក ។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា មូលហេតុ​ដែល​ក្រសួង​សម្រេច​មិន​បន្ត​ទិដ្ឋាការ​ដល់​លោក អា​ឡិច (Alex Gonzalez Davidson) ដោយសារ​កន្លងមក​លោក អា​ឡិច បាន​ធ្វើ​ការរារាំង និង​អុកឡុក​ដល់​ការអភិវឌ្ឍន៍​ប្រទេស​របស់​រដ្ឋាភិបាល ។ លោក​ថា តាមច្បាប់ លោក អា​ឡិច អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ពី​៣​ទៅ​៦​ខែ បើ​លោក​បន្ត​ការរស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​គ្មាន​ទិដ្ឋាការ ។
​​គួរបញ្ជាក់​ថា លោក អា​ឡិច គឺជា​ជនជាតិ​អេស្បាញ​ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០​ឆ្នាំ​មកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង ៕ 
សូម​សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

No comments: