A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 February 2015

Sok Sokan is the youngest MP who was educated in three countries សុខ សូកាន ជាតំណាងរាស្រ្តវ័យក្មេងដែលទទួលការអប់រំមកពីប្រទេសចំនួន៣​

Read the article in English here.

ដោយ៖​ ​យ៉ា រសាត់ និង​ស៊ុន ណារិន​ | ថ្ងៃពុធ ទី4 កុម្ភៈ 2015, 

លោក សុខ សូកាន តំណាងរាស្រ្ត​ខេត្ត​តាកែវ ដែល​ទើប​ត្រូវ​បានតែង​តាំង (រូបថត​ពីហ្វេសប៊ុក)
​កើត​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​១៩៨៣ លោក សុខ សូ​កាន ដែលជា​កូនប្រុស​របស់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ក្លាយជា​អ្នក​តំណាងរាស្ដ្រ​វ័យក្មេង​បំផុត ដែល​ទើបតែ​មាន​អាយុ​ត្រឹមតែ​៣១​ឆ្នាំ​ប៉ុណ្ណោះ គិត​រហូត​មក​ដល់​បច្ចុប្បន្ននេះ​។
​លោក សុខ សូ​កាន បាន​បញ្ចប់​ការសិក្សា​ពី​ប្រទេស​ចំនួន​៣ រួម​មាន​សាកលវិទ្យាល័យ​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ដ្រាលី កាលពី​ឆ្នាំ​២០០៧ ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រវត្តិសាស្ដ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រោយមកទៀត​លោក​បាន​បន្ដ​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ជាតិ​របស់​សិង្ហ​បុរី​(Lee Kuan Yew School) ផ្នែក​គោលនយោបាយ​សាធារណៈ​ក្នុង​ឆ្នាំ​២០១១​។ មួយ​ឆ្នាំ​ក្រោយមក​ទៀត គឺ​នៅ​ឆ្នាំ​២០១២ លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​កូឡុំប៊ី​សហរដ្ឋអាមេរិក ផ្នែក​រដ្ឋបាល​សាធារណៈ​។ នេះ​បើ​យោង​តាម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក សុខ សូ​កាន ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​Kan Sok​។

​កាល​ពី​ការបោះឆ្នោត​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០១៣ លោក សុខ សូ​កាន បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លំដាប់​ទី​៨ ប្រចាំ​មណ្ឌល​ខេត្តតាកែវ​។ ប៉ុន្តែ​លោក​មិន​បាន​ជាប់​ឆ្នោត​នោះ​ទេ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ថយចុះ​អាសនៈ​។ អាសនៈ​តំណាងរាស្ត្រ​សភា​នៅ​ក្នុង​ខេត្តតាកែវ មាន​៨​អាសនៈ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៤​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៤​អាសនៈ​។ លោក​ត្រូវបាន​តែងតាំង​ជា​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​តាកែវ បន្ទាប់​ពី​អតីត​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​តំណាងរាស្ត្រ​មួយ​រូប លោក សូ ឃុន បាន​ទទួលមរណភាព កាលពី​ពេល​ថ្មីៗ​នេះ​។​
​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ ក្នុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​ខេត្ត​តាកែវ លោក សុខ សូ​កាន មានប្រសាសន៍ថា​«​យុវជន​ជាង​២​ម៉ឺន​នាក់​នៅ​ថ្ងៃនេះ​ជា​សក្ខីភាព​បញ្ជាក់​ថា​យុវជន​ខេត្តតាកែវ​របស់​យើង មាន​កម្លាំង​សាមគ្គី ឯកភាព​គ្នា​យ៉ាង​រ៉ឹង​មាំ និង​ជា​កម្លាំង​នយោបាយ​មួយ​ដែល​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ ដ៏​ត្រ​ចេះ​ត្រចង់​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ទៀត​»​។ លោក​បន្តថា​«​បងប្អូន​យុវ​វជន​ជាទី​ស្នេហា ស្នាមញញឹម និង​ការ​គាំ​ត្រ​របស់​បងប្អូន​គឺ​ពិតជា​បាន​លើកទឹកចិត្ត ជំរុញ​ឆន្ទៈ​និង​ការប្តេជ្ញាចិត្ត​របស់​ខ្ញុំ កាន់តែ​ខ្លាំងខ្លា​ក្នុង​ការចូលរួម​ជាមួយ​បងប្អូន ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ក្នុង​ខេត្តតាកែវ យើង​ដែល​ជា​ទឹកដី​កំណើត​របស់​ខ្ញុំ​តែម្តង​»​។​
លោក សុខ សូកាន ចូលរ​ួ​ម​ឃោសនា​នៅ​ខេត្ត​តាកែវ​ កាលពីឆ្នាំ​២០១៣ (រូបថតពីហ្វេសប៊ុក)
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ប្រាប់​VOD​ថា​ការ​ដាក់​លោក សុខ សូ​កាន នេះ​ដើម្បី​ជា​ការផ្តល់​ឱកាស​ដល់​យុវជន​របស់​បក្ស​ដែល​មាន​សមត្ថភាព​។ លោក​មានប្រសាសន៍ថា​«​យើង​ជំរុញ​ឲ្យ​យុវជន​មាន​តួនាទី​ធំៗ​នៅក្នុង​បក្ស ក៏​ដូចជា​នៅក្នុង​រដ្ឋ មាន​រដ្ឋសភា មាន​រដ្ឋាភិបាល មាន​អង្គការ​ផ្សេងៗ​។ ឯកឧត្តម សុខ សូ​កាន គាត់​ជា​យុវជន គឺ​ចំ​កាលៈទេសៈ​ពេលវេលា ដែល​គណបក្ស​ប្រជាជន​កែទម្រង់​….​នេះ​ដើម្បី​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​យុវជន​គាត់​មាន​សមត្ថភាព បញ្ចេញ​នូវ​សមត្ថភាព​របស់​គាត់​ផង​។ យើង​ចង់ឲ្យ​យុវជន​មក​ជំនួស​យើង​នៅ​ថ្ងៃក្រោយ​។ នៅក្នុង​គណបក្ស​ប្រជាជន [​សមាជិក​]​មាន​អាយុ​ច្រើន​ហើយៗ យើង​ចង់បាន​យុវជន​ច្រើន​ជួយ​ធ្វើការ​»​។​
​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោក​ថា​ការតែង​តាំងលោក សុខ សូ​កាន ជា​តំណាងរាស្ត្រ​មួយរូប គឺជា​នីតិវិធី​គោលការណ៍​ច្បាប់​រដ្ឋ និង​នីតិវិធី​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​លទ្ធផល​ដែល​ កើតចេញ​ពី​គោលការណ៍ និង​យន្តការ​ផ្ទៃក្នុង​របស់​គណបក្ស ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន រួម​ជាមួយ​លទ្ធផល​នៃ​ស្វ័យ​សម្រេច​ឯករាជ្យ​របស់​បេក្ខភាព​ដែល​មាន​លេខ​រៀង​ ខាងលើ​បេក្ខជន​តំណាងរាស្ត្រ​នេះ​។ លោក​បញ្ជាក់ថា​«​តំណាងរាស្ត្រ​ វ័យក្មេង​នេះ ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មណ្ឌល​តាកែវ និង​ឯកភាព​នៃ​សមូហភាព​របស់​CPP​។ លទ្ធផល​នេះ​គឺ​មិន​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​បុគ្គល​ណា​ម្នាក់​ជា​អត្តនោម័ត​ របស់​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ គឺ​ស្ថិតនៅក្នុង​ភាព​សន្យានុម័ត ដែល​មិន​ត្រូវ​រំខាន ដោយ​បុគ្គល ឬ​ក្រុម​ណាមួយ​បានឡើយ​»​។
​ក្រៅពី​លោក សុខ សូ​កាន ដែល​ជា​យុវជន​វ័យក្មេង កូន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួនទៀត​ត្រូវបានតែងតាំង​ជា​ បន្តបន្ទាប់ រួមមាន​លោក ហ៊ុន ម៉ា​នី កូនប្រុស​របស់​លោក ហ៊ុន សែន ត្រូវបាន​តែងតាំង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក លោក សាយ សំ​អាល់ កូនប្រុស​របស់​ប្រធាន​ស្តីទី​ព្រឹទ្ធសភា លោក សាយ ឈុំ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក ស សុខា កូនប្រុស​របស់​លោក ស ខេង ជា​តំណាងរាស្ត្រ​ខេត្តព្រៃវែង​ជាដើម​។​
​គួរបញ្ជាក់​ថា លោក សុខ អាន ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តតាកែវ ។ លោក សុខ អាន មានកូន​៥​នាក់ ក្នុងនោះ​មាន​ស្រី​១​នាក់ ឈ្មោះ សុខ សុ​ម៉ា និង​ប្រុស​៤​នាក់ ក្នុងនោះ រួមមាន លោក សុខ ពុទ្ធី​វុ​ធ លោក សុខ សូ​កាន លោក សុខ សូកេន និង​លោក សុខ សង់​វ៉ា​៕
សរសេរមកកាន់លោក យ៉ា រសាត់yarrorsartt@rocketmail.com និងលោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

1 comment:

RealKhmer said...

Now really what does he really know, most pretend and appear to be intellect, but genuinely and the real attribution of these younger generation is in question.

I personally on several occasion had interacted with these supposedly educated and intellectual. I find them to be somewhat mediocre, not to mention that they earned master or higher degree. Most of them lack of the informative of general knowledge of life.
What they really need to improve their experience and genuinely in the appropriate stature that equal or the endurance they went through involving their education.

they must allow themselves to participate and get their feet wet in real life workforce that is truly democratic society, e.g. United States and some of the European countries, and many party of the world, to compete in the global market with the REAL competitors, and successful in that competition, to get real experience and knowledgeable as a genuine competitor and understand the quality of true competition.

If they can allow themselves to absorb the endurance and earn the respect from the Cambodian people of their education, participation, and experience abroad.

If they incapable of allow themselves to be a true competitor, regardless what degree they earned from foreign countries. I personally have absolutely no respect of their education and so-called intelligence. Despite of their education and degree earned.

Many of people would still portray them as a "Mediocracy" intellect.

Thus, they continue to be the modern "PUPPET" of Yuon, and will NEVER be self-efficient and never will having real quality people in the country, extremely low quality of education in the country, as a result, Khmer's life continued to suffer in poverty, dependent of foreigners, loss of territories, control by foreigners, deterioration of infrastructure and a country as a whole, the world continue to feed us, gradually disappearance of our religion and culture, diminishing of our population and increasing of foreigners.

Very dangerous scenario and soon will becomes a reality, my fellow-Khmer.

Those younger generation that the CPP government in putting up there, to hopefully leading the country, it's a big joke.

I bet the first thing they want to learn is to make friend with their compadre and to continue bleeding Khmer's blood, something they learned from their predecessors. Yes, that what my country is all about. Very unfortunate for Khmer and Khmer will continue to shed tears in their heart.