A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 February 2015

Son of Deputy PM Sok An replaces the late So Khun as MP in Takeo [It's a family business!] កូនប្រុស​លោក សុខ អាន ជំនួស​តំណែង​តំណាងរាស្ត្រ​លោក សូ ឃុន ដែល​ស្លាប់

សុខ សូកាន ៦២០
លោក សុខ សូកាន បេក្ខជន​តំណាងរាស្ត្រ មណ្ឌល​ខេត្ត​តាកែវ ជំនួស​លោក សូ ឃុន។
Photo Facebook
គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ទី​២ កុម្ភៈ បាន​ប្រជុំ​អនុម័ត​សំណើសុំ​ប្រកាស ទទួល​ស្គាល់​លោក សុខ សូកាន កូន​របស់​ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​តំណាងរាស្ត្រ​ថ្មី​នៃ​មណ្ឌល​តាកែវ ជំនួស​លោក សូ ឃុន ដែល​បាន​ទទួល​មរណភាព កាលពី​ខែ​មករា កន្លងទៅ។ អង្គការ​ដែល​ធ្វើការ​ឃ្លាំមើល​ការ បោះឆ្នោត គិត​ថា ការ​ដាក់​ឲ្យ​កូនប្រុស អ្នក​មាន​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​តំណាងរាស្ត្រ​នៅ ពេលនេះ​មិន​មាន​តម្លាភាព។
រដ្ឋសភា​នឹង​ប្រកាស​សុពលភាព នៃ​អាណត្តិ​របស់​លោក សុខ សូកាន ជា​សមាជិក​រដ្ឋសភា​នីតិកាល ទី​៥ នៅ​ក្នុង​សម័យប្រជុំ​រដ្ឋ​សភា នា​ពេល​ខាងមុខ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ទទួលស្គាល់​លោក ជា​តំណាងរាស្ត្រ​ថ្មី នៃ​មណ្ឌល​ខេត្ត​តាកែវ ជំនួស​លោក សូ ឃុន។
លោក សុខ សូកាន ជា​សមាជិក​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម​រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់។ លោក​មាន​វ័យ​៣៣ ឆ្នាំ ជា​កូនប្រុស​ទី​៣​របស់​លោក សុខ អាន ដែល​ជា​សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ការ​ស្នើសុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​លោក សុខ សូកាន ជា​តំណាងរាស្ត្រ​ជំនួស លោក សូ ឃុន នៅ​ពេល​នេះ​ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ជាច្រើន ពី​ភាព​មិន​ប្រក្រតី ពាក់ព័ន្ធ​នឹង​ការ​ផ្លោះ​លេខ​រៀង នូវ​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាលពី​ឆ្នាំ ២០១៣។
លោក សុខ សូកាន ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៨ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត របស់​គណបក្ស ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្ត​តាកែវ។ ខណៈ​ដែរ​គណបក្ស​នេះ​មាន​បេក្ខជន​៤​រូប ជាប់​ជា តំណាង។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល (COMFREL)គិត​ថា ការដែល​ដាក់ឈ្មោះ​លោក សុខ សូកាន ជា​តំណាងរាស្ត្រ ជំនួស​លោក សូ ឃុន មិន​មាន​តម្លាភាព​ឡើយ។ តាមច្បាប់​ស្ដីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អ្នក​ដែល​ជំនួស​តំណែង​លោក សូ ឃុន បាន​គឺ​បេក្ខជន​ឈរ​លេខ​រៀង បន្ទាប់ ឬ​មានន័យថា​លេខ​រៀង​ទី​៥ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​តាកែវ របស់​គណបក្ស ប្រជាជន​កម្ពុជា គឺ​មិនទាន់​ដល់​វេន​លោក សុខ សូកាន ដែល​មាន​លេខ​រៀង​ទី​៨​ត្រូវ​ជំនួស​នោះ ឡើយ។
លោក គល់ បញ្ញា គិត​ថា​ការ​ផ្លោះ​បេក្ខជន​ដាក់​ជំនួស​លោក សូ ឃុន គឺជា​ការ​រំលោភ​ច្បាប់ ហើយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តែងតែ​បណ្ដោយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ផ្លាស់​ប្តូរ បេក្ខជន​តាម​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​ពី​លំដាប់លំដោយ​លេខ​រៀង​របស់​បេក្ខជន។
អ្នកវិភាគ​បញ្ហា​នយោបាយ លោក​បណ្ឌិត សុខ ទូច គិត​ថា ប្រសិនបើ​លោក សុខ សូកាន មិន​មាន លេខ​រៀង​បន្ទាប់ពី​លោក សូ ឃុន ហើយ​ត្រូវ​ឡើង​តំណែង​ជំនួស នោះ​គឺជា​ការ​ធ្វើឡើង​តាមរយៈ បក្ខ​ពួកនិយម។ ឥទ្ធិពល​របស់​បក្ស ដែល​គេ​ដឹង​ថា លោក សុខ អាន ជា​សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​គ្រប​ដណ្តប់ លើ​ការសម្រេចចិត្ត ដាក់​កូនប្រុស​របស់​លោក ឲ្យ​ផ្លោះ​ដើម្បី​ទទួលយក​តំណែង​មួយ​នេះ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា សួរនាំ​ពី​បញ្ហា​នេះ​បាន ទេ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។
ប៉ុន្តែ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ទេព នីថា បញ្ជាក់​ថា​ការ សម្រេច​ដាក់​លោក សុខ សូកាន ជំនួស​លោក សូ ឃុន ដែល​ស្លាប់​នេះ ជា​ការ​ត្រឹមត្រូវ​តាមច្បាប់។ លោក​បញ្ជាក់​ថា បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​៣​នាក់ ដែល​មាន​លេខ​រៀង​បន្ទាប់ពី​លោក សូ ឃុន បាន​ដាក់​ពាក្យសុំ​លាលែង ទៅ គ.ជ.ប កាលពី​សប្ដាហ៍​មុន ដូច្នេះ​លោក សុខ សូកាន ជា​បេក្ខជន​ពេញ​សិទ្ធិ​មួយ​រូប​គត់ ដែល​ត្រូវ​ទទួល​តំណាង​នេះ។
យ៉ាងណា លោក គល់ បញ្ញា គិត​ថា​ការ​សុំ​លាលែង​របស់​បេក្ខជន​លេខ​រៀង​បន្ទាប់ ត្រូវ​មាន​មូល ហេតុ​ច្បាស់លាស់ ហើយ​ត្រូវ​ប្រកាស​ជា​សាធារណៈ ឬ​យ៉ាងហោចណាស់​ត្រូវ​ប្រកាស​ឲ្យ​ពលរដ្ឋ ជា​ម្ចាស់​ឆ្នោត នៅ​ខេត្ត​តាកែវ​បាន​ដឹង​ពី​រឿង​នេះ។ ប៉ុន្តែ​គ្មាន​នរណា​បាន​ដឹង​ពី​ការ​សុំ​លាលែង​របស់ បេក្ខជន​លេខ​រៀង​បន្ទាប់​ទាំង​នោះ​ទេ៕

1 comment:

Anonymous said...

He still a baby to go inside the parliament.