A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 February 2015

Thai authority says nearly 1 millions Cambodians are working legally and illegally in Thailand ថៃ​ថា​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ធ្វើការ​ស្រុក​គេ​មាន​ជិត​១​លាន​នាក់

ពលករ​ខ្មែរ​ដែល​កងយោធា​ថៃ​បញ្ជូន​មក​យ៉ាង​គំហុក​ក្នុង​ខែ​មិថុនា​ឆ្នាំ​មុន​។
ពលករ​ខ្មែរ​ដែល​កងយោធា​ថៃ​បញ្ជូន​មក​យ៉ាង​គំហុក​ក្នុង​ខែ​មិថុនា​ឆ្នាំ​មុន​។ ម៉ៃ រីរៈ
ភ្នំពេញៈ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការងារ​ថៃ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ថា បច្ចុប្បន្ន​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ មាន​ជាង​ ៨៤ ​ម៉ឺន​នាក់ ខណៈ​ពលករ​ស្រប​ច្បាប់​មាន​ជាង​ ៨​ ម៉ឺន​ ៧​ ពាន់​នាក់ ដែល​ទៅ​ធ្វើការ​នៅ​ថៃ តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​។
ក្នុង​សន្និសីទ​សារព័ត៌មាន ក្រៅ​កិច្ចប្រជុំ​របស់​ក្រុម​ការងារ​បច្ចេកទេស​ កម្ពុជា-ថៃ ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​លើ អនុស្សរណៈ​យោគយល់​គ្នា ​(MoU) រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ពាក់ព័ន្ធ​នឹង​ការងារ​របស់​ពលករ នៅ​ថ្ងៃ​ទី ​៤ កុម្ភៈ​ ម្សិលមិញ​នេះ អនុរដ្ឋលេខាធិការ​អចិន្រៃ្តយ៍​នៃ​ក្រសួង​ការងារ​ថៃ លោក Winai Luewirojn បាន​បង្ហាញ​និង​អាន​នូវ​របាយការណ៍​អំពី តួលេខ​នៃ​ពលករ​ខ្មែរ​សរុប​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ ថៃ មាន​ដល់​ជាង​ ៩៣​ ម៉ឺន​នាក់ ក្នុង​នោះ ពលករ​ស្រប​ច្បាប់ ក្រោម​អនុស្សរណៈ​យោគយល់​គ្នា គឺ​មាន​តែ​ជាង​ ៨​ ម៉ឺន ​៧​ ពាន់​នាក់ ​(៨៧ ៣៨៩​នាក់) ទេ។
របាយការណ៍​ដដែល​នោះ ក៏​បាន​បង្ហាញ​ថា ពលករ​មិន​ស្រប​ច្បាប់​មាន​ជាង​ ៨៤​ ម៉ឺន​នាក់ ​(៨៤៦ ១១៩​នាក់) ក្នុង​នោះ ជាង​ ១០ ​ម៉ឺន​នាក់ (១០៧១៧២ ​នាក់) ទទួល​បាន​នូវ​ការ​កំណត់​សញ្ជាតិ និង​ជាង​ ៧៣ ​ម៉ឺន (៧៣៨ ៩៤៨​នាក់) បាន​ចុះបញ្ជី​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ កាលពី​ក្នុង​ឆ្នាំ​២០១៤ កន្លងមក​។
សម្រាប់​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​កម្ពុជា​លោក ហ៊ូ វុទ្ធី បាន​ឲ្យ​ដឹង​ថា តួលេខ​ពលករ​ខ្មែរ ដែល​បម្រើ​ការងារ​នៅ​ប្រទេស​ ថៃ គឺ​មាន​ជាង ៦៥ ​ម៉ឺន​នាក់ គិត​ត្រឹម​ឆ្នាំ​២០១៤​។

លោក​ជម្រាប​ខ្លី​ថា៖ «យើង​បាន​ទទួល​តួលេខ​នេះ តាំងពី​ដាច់​ឆ្នាំ យើង​បាន​បូក​សរុប ហើយ​យើង​បាន​ប្រើ​លេខ​នេះ​តាំងពី​ដាច់​ឆ្នាំ​មក គឺថា​ប្រហែល​ជា ៦៥​ ម៉ឺន​នាក់ ដែល​ខាង​ថៃ​និង​យើង​បាន​ធ្វើ​ជាមួយ​គ្នា យើង​បាន​ធ្វើ​ស្រប​ច្បាប់​អស់​ហើយ​»។
លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើ​គិត​ត្រឹម​ពាក់កណ្តាល​ខែ​ មករា​ នោះ ពលករ​ខ្មែរ​ស្រប​ច្បាប់​ដែល​កំពុង​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ មាន​ជាង​១៥​ម៉ឺន​នាក់ ក្នុង​នោះ​ ៩​ ម៉ឺន មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ ចំណែក​ ៦​ ម៉ឺន​នាក់​ទៀត មាន​លិខិត​ឆ្លងដែន​និង​ទទួល​បាន​ទិដ្ឋាការ​ពី​ស្ថានទូត​ថៃ គិត​ចាប់ពី​ខែ​ មិថុនា ឆ្នាំ​ ២០១៤ មក​ទល់​ពេល​នេះ​។
លោក​បន្ត​ថា​៖ «សម្រាប់​ពលករ​មិន​មាន​ឯកសារ​ច្បាស់លាស់ និង​លិខិត​ឆ្លងដែន​ដែល​ចុះបញ្ជី​នៅ​ប្រទេស​ថៃ ដើម្បី​ទទួល​លិខិត​ឆ្លងដែន គឺ​មាន​ជាង ៦៦ ទៅ​ជាង​៦៧​ម៉ឺន​នាក់​»។
ជុំវិញ​តួលេខ និង​កាលបរិច្ឆេទ​ខុស​គ្នា​នេះ បើ​តាម​លោក កុយ គួង បាន​បញ្ជាក់​ថា​៖ «តួលេខ (ទាំង​ស្រប​និង​មិន​ស្រប​ច្បាប់) ​នេះ គឺ​យើង​បាន​ពី​ស្ថានទូត​កម្ពុជា ដែល​ធ្វើការ​ជាមួយ​ក្រសួង​ការងារ​ថៃ​... ខ្ញុំ​អត់​ដឹង​ថា ពេល​ខ្លះ​គេ​យក​របៀប​ម៉េច​ទេ ខ្ញុំ​ប្រាប់​ជា​រួម​ពលករ​ខុស​ច្បាប់ ដែល​ចុះ​បញ្ជី​គឺ ៦៧ ​ម៉ឺន​នាក់ ស្រប​ច្បាប់ ១៥ ​ម៉ឺន​នាក់ យើង​គិត​ត្រឹម​ពាក់កណ្តាល​ខែ​មករា​ហ្នឹង​»។
កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៤ ពលករ​ខ្មែរ​ជាង​ ២៧​ ម៉ឺន​នាក់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ដោយ​ចោទប្រកាន់​ថា ចូល​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ខុស​ច្បាប់ ហើយ​ក្រោយមក ប្រទេស​ថៃ បាន​ទទួល​យក​ពលករ​ខ្មែរ​វិញ ដោយ​តម្រូវ​ឲ្យ​មាន​ការ​បំពេញ​ឯកសារ​ស្រប​ច្បាប់​នៅក្នុង​ប្រទេស ​ថៃ ដែល​ក្នុង​ចំណោម​ឯកសារ​ទាំងនោះ ត្រូវ​មាន​លិខិត​ឆ្លងដែន​ស្រប​ច្បាប់ មុន​នឹង​បំពេញ​ឯកសារ​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​។
ក្នុង​ជំនួប​ក្រុម​ការងារ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ កុម្ភៈ​ មក​ដល់​ម្សិលមិញ​នេះ ភាគី​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា ជំនួប​នេះ​បាន​ជជែក​ពិភាក្សា​ទៅលើ​មាត្រា​មួយ​ចំនួន​នៃ​អនុស្សរណៈ​យោគយល់​គ្នា កាលពី​ឆ្នាំ​ ២០០៣ ដើម្បី​ធ្វើ​វិសោធនកម្ម​និង​បង្កើន​ភាព​ងាយស្រួល ដល់​ការងារ​ពលករ កិច្ចការពារ លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​ស្រប​ច្បាប់​...៕

No comments: