A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 February 2015

The anarchic fishing by Vietnamese and Thai fishing boats in Cambodian territorial waters off the coast of Koh Kong បទល្មើស​នេសាទ​យ៉ាង​​អនាធិបតេយ្យ​នៅ​ខេត្ត​កោះកុង​ដោយ​ជនជាតិ​វៀតណាម​និង​ថៃ

នេសាទ​ខុស​ច្បាប់ ខេត្ត​កោះកុង ៦២០
ទូក​ភ្លើង​របស់​អ្នក​នេសាទ​ជនជាតិ​ថៃ​និង​វៀតណាម ចូល​ចត​នៅ​ក្បែរ​កោះស្ដេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី ១១ កុម្ភៈ ២០១៥។
 RFA/Den Ayuthyea
បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ របស់​ជនជាតិ​វៀតណាម និង​ថៃ មាន​សកម្មភាព​អនាធិបតេយ្យ ក្នុង​ដែនសមុទ្រ​កម្ពុជា នា​ខេត្ត​កោះកុង ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​លំហ​សមុទ្រ និង​សមត្ថកិច្ច​មូលដ្ឋាន គ្មាន​សកម្មភាព​បង្ក្រាប​ទេ។
បទល្មើស​ទាំងនេះ ក្រុម​ប្រជាពលរដ្ឋ ខេត្ត​កោះកុង ចោទ​ថា​អាច​ធ្វើ​សកម្មភាព​ទៅ​បាន គឺ​ដោយ​សារតែ​សមត្ថកិច្ច ចាប់ពី​ថ្នាក់​មូលដ្ឋាន រហូតដល់​ថ្នាក់​ខេត្ត ពិសេស​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បទល្មើស​លើ​លំហ​សមុទ្រ ជា​អ្នក​បើកដៃ ឲ្យ​ឈ្មួញ​ល្មើស​ចូល​នេសាទ ជា​ថ្នូរ​ទទួល​សំណូក​រាប់​ម៉ឺន​សែន​ដុល្លារ​ជា​រៀងរាល់​ខែ។
ភ្លើង​ចម្រុះ​ពណ៌ បាន​បំភ្លឺ​ចេញពី​ទូក​នេសាទ​ល្មើសច្បាប់ រាប់​សិប​គ្រឿង របស់​ឈ្មួញ​នេសាទ​ជនជាតិ​វៀតណាម-ថៃ ជាដើម​នា​ពេល​រាត្រី ក្នុង​ដែនសមុទ្រ ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ និង​ឃុំ​ថ្មស ស្រុក​បទុម​សាគរ និង​តំបន់​មួយ​ចំនួន​ទៀត ក្នុង​ខេត្ត​កោះកុង។
ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ និង​ភ្ញៀវ​ទេសចរ ដែល​ចូល​ទៅ​ទស្សនា​តំបន់​ខ្លះ នា​ខេត្ត​កោះកុង បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​ការបាត់បង់​ធនធាន​មច្ឆា​ជាតិ ឬ​ធនធាន​បាតសមុទ្រ​មាន​ផ្កាថ្ម​ជាដើម ផ្ដើម​ដោយ​បទល្មើស​នេសាទ​សមុទ្រ មាន​ទូក​អូស​គូ ប្រើ​មង​ក្រឡា​ល្អិត ពិសេស​ទូក​ភ្លើង​ធំៗ របស់​ជនជាតិ​វៀតណាម និង​ថៃ ចូល​មក​នេសាទ​ខុសច្បាប់​នា​មូលដ្ឋាន​ខេត្ត​កោះកុង ប៉ុន្តែ​គ្មាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ទេ។
ប្រជាពលរដ្ឋ ខេត្ត​កោះកុង បាន​អះអាង​ថា បទល្មើស​នេសាទ​សមុទ្រ​នា​មូលដ្ឋាន​នេះ បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយៗ បទល្មើស​នេះ មាន​មន្ត្រី​ជំនាញ​បង្ក្រាប​ទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ និង​សមត្ថកិច្ច​ខេត្ត​នេះ ជា​អ្នក​កាង​ការពារ ឬ​នៅ​ពីក្រោយ​បទល្មើស ជា​ថ្នូរ​ទទួល​បាន​លុយ​រាប់​ម៉ឺន​ដុល្លារ​ពី​ឈ្មួញ។

ទាក់ទិន​បញ្ហា​នេះ លោក ប៊ន វុធ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​គិរីសាគរ បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​បទល្មើស​នេសាទ​សមុទ្រ​នា​មូលដ្ឋាន​លោក​ទេ ដោយ​បង្វែរ​សំណួរ របស់​វិទ្យុ​អាស៊ីសេរី ឲ្យ​សួរ​ទៅ​លោក ឃឹម ច័ន្ឌឌី ជា​អភិបាលស្រុក​គិរីសាគរ​ជំនួស​វិញ៖ «បង​អយុធ្យា​អាច​សួរ​ទៅ​លោក​អភិបាលស្រុក​គិរីសាគរ លោក ឃឹម ច័ន្ទឌី វិញ​ព្រោះ​គាត់​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ហើយ​ទទួលខុសត្រូវ​រឿង​បទល្មើស​នេសាទ​សមុទ្រ​នេះ»។
យ៉ាង​នេះ​ក្ដី លោក ឃឹម ច័ន្ទឌី អភិបាលស្រុក​គីរីសាគរ បាន​ឆ្លើយ​ដោះសា​រថា បទល្មើស​សមុទ្រ កំពុង​កើតមាន​នា​មូលដ្ឋាន​ខ្លួន ឬ​តំបន់​ផ្សេងទៀត​នា​ខេត្ត​កោះកុង គឺ​មាន​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ផ្សេង ជា​អ្នកទទួលខុសត្រូវ​បង្ក្រាប​បទល្មើស​នេះ។
ត្រង់​ចំណុច​នេះ លោក ប៊ុន លឺត អភិបាលខេត្ត​កោះកុង មានប្រសាសន៍​ថា នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ បទល្មើស​នេសាទ​សមុទ្រ ដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ និង​ឈាន​ដល់​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចុះ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព៖ «យើង​មាន​ទូក​ល្បាត សហការ​ជាមួយ​កងទ័ពជើងទឹក ឬ​កង​ម៉ារីន​។ យើង​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​បទល្មើស​ទាំងនេះ»។
ទាក់ទិន​បញ្ហា​នេះ លោក អេឡិច ហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ចុង​សប្ដាហ៍​នេះ​ថា បើសិនជា​សមត្ថកិច្ច​រដ្ឋាភិបាល ពិត​ជា​មាន​ចេតនា​បង្ក្រាប​បទល្មើស ប្រើ​ឧបករណ៍​ល្មើស ដែល​ច្បាប់​កម្ពុជា​បាន​ហាមឃាត់​មែន​នោះ គឺ​មិន​ពិបាក​ស្វែងរក​ទីតាំង​នៃ​បទល្មើស​ទេ។ ព្រោះ​ទូក​ល្មើស​និមួយៗ មាន​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌ ពេល​ចេញ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់។
មាន​ឈាមជ័រ​ជា​ជនជាតិ​អេស្ប៉ាញ និង​អាច​និយាយ​ភាសា​ខ្មែរ​បាន​ស្ទាត់ជំនាញ​ផង​នោះ លោក អាឡិច បាន​រក​ឃើញ​ថា បទល្មើស​ទូក​នេសាទ​សមុទ្រ កំពុង​ធ្វើ​សកម្មភាព នា​មូលដ្ឋាន ខេត្ត​កោះកុង គឺ​មាន​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ជា​អ្នក​បើកដៃ​ឬ​ជា​អ្នក​កាង​ការពារ​បទល្មើស​ទាំងនេះ៖ «បទល្មើស​សមុទ្រ​នេះ​បាន​កើត​មាន​យូរ​មក​ហើយៗ ខ្ញុំ​បាន​ជួប​សម្ភាសន៍​ប្រជាជន​កន្លងមក​ហ្នឹង​ពលរដ្ឋ​ប្រាប់​ថា មាន​ទូក​នេសាទ​ថៃ និង​វៀតណាម ប្រើ​ឧបករណ៍​ល្មើសច្បាប់​ភាគច្រើន បាន​លួច​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ។ ហើយ​បទល្មើស​នេសាទ​ទាំងនេះ មាន​ទាហានជើងទឹក​កម្ពុជា​ជា​អ្នក​កាង​ការពារ។ ហើយ​បទល្មើស​នេសាទ​អនាធិបតេយ្យ​នេះ បាន​នាំ​ឲ្យ​ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ របស់​ពលរដ្ឋ​ខ្មែរ​បាន​ធ្លាប់​ចុះ»។
មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ ខេត្ត​កោះកុង បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា បើសិនជា​រដ្ឋាភិបាល ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មិន​ទប់ស្កាត់​បទល្មើស​សមុទ្រ ដែល​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ នា​ដែនសមុទ្រ ខេត្ត​កោះកុង ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ទំនងជា​យ៉ាង​យូរ ៥​ឆ្នាំ​ទៀត ធនធាន​មច្ឆា​ជាតិ​គ្រប់​ប្រភេទ និង​ធនធាន​បា​តុ​សមុទ្រ​កម្ពុជា មាន​ផ្កាថ្ម​ជាដើម នឹង​ត្រូវ​រលាយ​ហិនហោច៕

3 comments:

Anonymous said...

Where are our Khmer military might. Our military might used overwhelmingly forces on our Khmer people resulting many dead and injired. Our military might threaten to use force to kill Khmer every day.

Now what the fuck will the fucking military might going to do to the
Yuon and the Siam. I bet that their pathetic excuse not to do anything is "Yuon and Siam did not encroached in our territories and they were fishing in their waters".

Yes, military might only with your own people.

Anonymous said...

If this is true and correct, we can ask ourselves - WHAT is that animal HUN SEN?

Anonymous said...

Cambodia Navy's ship no fluid.