A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 February 2015

The CNRP is developing new policies in preparation for the next election បក្ស​សង្គ្រោះ​ជាតិ​អភិវឌ្ឍ​កម្មវិធី​នយោបាយ​ថ្មី​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ

កឹម សុខា ៦១០
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៤។
RFA/Tin Zakariya
ថ្នាក់ដឹកនាំ​ស្នូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១០​នាក់ បាន​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៧ កុម្ភៈ ដើម្បី​រៀបចំ​សេចក្ដី​ព្រាង​កម្មវិធី​នយោបាយ​ថ្មី​របស់​បក្ស​ឲ្យ​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ត្រៀម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។
​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ជា​អនុប្រធាន​ទី​១​រដ្ឋ​សភា​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​កែប្រែ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ថ្មី​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្ត​នៃ​សង្គម​សព្វថ្ងៃ​នេះ។ កម្មវិធី​នយោបាយ​ថ្មី​ទាំង​នោះ​នឹង​ធ្វើ​លំអិត​ពី​គោលនយោបាយ​អន្តរជាតិ នយោបាយ​កសិកម្ម នយោបាយ​សង្គមកិច្ច និង​នយោបាយ​បរិស្ថាន​ជាដើម ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធ្វើ​សម្រាប់​ត្រៀម​ទៅ​ដឹកនាំ​ប្រទេស​នៅ​ពេល​ខាង​មុខ។
​លោក កឹម សុខា៖ «ទី​១ គឺ​បុព្វកថា​ចង់​ដឹង​ថា ហេតុ​អី​ក៏​យើង​ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស? ទី​២​និយាយ​អំពី​ការ​គ្រប់គ្រង​រដ្ឋ នៅ​ពេល​រដ្ឋាភិបាល​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស​តាម​របៀប​ម៉េច? ទី​៣ ដើម្បី​លើក​ស្ទួយ​កម្រិត​ជីវិត​របស់​ប្រជាពលរដ្ឋ តើ​យើង​ត្រូវ​ធ្វើ​ម៉េច​គ្រប់​វិស័យ​ទាំង​អស់​នោះ និង​ទី​៤ នយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ។ យើង​ធ្វើ​មាន​អ្នក​ជំនាញ​ការបរទេស​មក​ជួយ ធ្វើ​ក្នុង​កម្រិត​អន្តរជាតិ​សម្រាប់​ត្រៀម​ទៅ​ដឹកនាំ​ប្រទេស»
​កម្មវិធី​នយោបាយ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ កំពុង​ស្ថិត​ជា​សេចក្ដី​ព្រាង​ថ្នាក់​ជាតិ​នៅ​ឡើយ។ សេចក្ដី​ព្រាង​ថ្នាក់​ជាតិ​នេះ គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ មីនា ខាង​មុខ រួច​យក​ទៅ​ឆ្លង​យោបល់​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់​មូលដ្ឋាន មុន​នឹង​យក​ទៅ​ដាក់​ក្នុង​សន្និបាត​ទូទាំង​ប្រទេស​ដែល​គ្រោង​ធ្វើ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង នៅ​ឆ្នាំ​២០១៧ ខាង​មុខ ដើម្បី​ឲ្យ​សមាជិក​មូលដ្ឋាន​យល់​អំពី​កម្មវិធី​នយោបាយ​ថ្មី ផ្ដល់​ការ​គាំទ្រ និង​អនុវត្ត។
​លោក កឹម សុខា បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា ការ​អភិវឌ្ឍ​កម្មវិធី​នយោបាយ​ថ្មី​នេះ គឺ​ជា​យុទ្ធសាស្ត្រ​យក​ជ័យ​ជម្នះ​លើ​គណបក្ស​នយោបាយ​នានា ឆ្ពោះ​ទៅ​​កាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាង​មុខ៕

No comments: