A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 2 February 2015

The CPP's congress added more than 300 members into the party Central Committee [This is about the quantity, not the quality because Hun Sen is trying to consolidate his powers ahead of the 2018 election] មហាសន្និបាត​CPPបន្ថែម​សមាជិក​គណៈ​កម្មាធិការកណ្តាលថ្មី​ជាង​៣០០នាក់​​ ដើម្បីប្រសិទ្ធភាព​ការងារ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអាទិត្យ ទី1 កុម្ភៈ 2015, 

មហាសន្និបាតវិសាមញ្ញរបស់គណបក្ស​ប្រជាជនកម្ពុជា(រូបភាព​ពីគេហទំព័រគណបក្ស​ប្រជា​ជន​កម្ពុជា)
មហាសន្និបាត​វិសាមញ្ញរបស់​គណបក្ស​ប្រជាជន​កម្ពុជាដែល​ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃចាប់​ពី​ថ្ងៃ​ទី​៣០​ខែ​មករាដល់​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ បានសម្រេច​​បន្ថែម​សមាជិកថ្មី​ជាង​៣០០រូប​បន្ថែម​លើ​សមាជិកគណៈ​កម្មាធិការកណ្តាល​ដែល​មាន​ជាង​២៦០រូប​ ដើម្បី​បំពេញ​តម្រូវ​ការ​ជាក់ស្តែង និង​ធានា​ប្រសិទ្ធភាព​ការងារ។​
មហាសន្និបាតវិសាមញ្ញនេះ ត្រូវ​បាន​ចូល​រួម​ពី​សមាជិក សមាជិកា​នៃ​គណៈ​កម្មការ​ធិការ​កណ្តាល មន្រ្តីគណ​បក្ស​ជា​សមាជិក សមាជិកានៃ​រដ្ឋសភា ព្រឹទ្ធសភា រាជ​រដ្ឋាភិបាល អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ និង​​តំណាង​មកពី​គណៈកម្មាការធិការ​គណបក្ស​គ្រប់​គ្រង​ក្រសួង​ ស្ថាប័ន រាជធានី ខេត្ត ​ក្រុង ​ស្រុក ខណ្ឌ​សរុប​ចំនួន​១៣៥៩រូប។
សេចក្តី​សម្រេច​របស់​មហាសន្និបាត​ចេញផ្សាយ​ភ្លាម​ៗ​បន្ទាប់​ពី​មហាសន្និបាត​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ  ​ឲ្យ​​ដឹងថាមហាសន្និបាត​បាន​សម្រេច​​៩​ចំណុច ដែល​ក្នុង​នោះ​មហាសន្និបាតបាន​បោះឆ្នោត​ជ្រើស​រើស​សមា​ជិក​​គណបក្សកម្មាធិការ​កណ្តាល​ចំនួន​៣០៦រូប។ សេចក្តីសម្រេច​បញ្ជាក់ថា​«ក្នុង​ស្មារតីនេះ និង​ក្នុង​ទិសដៅ​ធានានូវ​និរន្តរភាពនៃ​បុព្វ​ហេតុ​របស់​គណបក្ស​ មហាសន្និបាតបាន​សម្រេច​កែ​សម្រួល​រចនា​សម្ព័ន្ធ​នៃ​គណៈ​​កម្មាធិការកណ្តាលពីចំនួន​២៦៨រូបដល់​៥៤៥រូប ដោយ​បាន​លុបឈ្មោះ​សមាជិក​គណៈ​កម្មាធិ​ការកណ្តាល​​ដែល​ទទួល​មរណភាព​២៧រូប បញ្ចេញ​ពីគណបក្ស​១​រូប​ លា​លែង​ដោយ​មូល​ហេតុ​សុខភាព ១រូប និង​​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គណបក្សកម្មាធិការ​កណ្តាល​៣០៦រូប ស្រប​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​​ក្នុង​របស់​គណបក្ស ដើម្បី​បង្កើន​ការ​ដឹកនាំ​នៅ​គ្រប់​រចនាសម្ព័ន្ធ​របស់​គណបក្ស​ក្នុង​សភា​ព​ការណ៍ថ្មី​ជាពិសេស​​បង្កើន​បិរមាណ​មន្រ្តី​សកម្ម វ័យ​ក្មេង និង​ស្រ្តី»។​

មហាសន្និបាតក៏បា​នប្រកាស​​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាលនីតិកា​ល​ទី​៥​ក្រោម​​ការ​ដឹនាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក្នុង​ការ​អនុវត្ត​កម្មវិធី នបាយោបាយ​ និងយុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​៣ ដែល​ទទួលបា​នជោគ​ជ័យ​ក្នុង​ឆ្នាំ​ដំបូង​នេះ។
មហាសន្និបាត​ក៏​បាន​ជំរុញ​ខ្លាំង​ដំណើរ​​​ការ​កែ​ទម្រង់​ដ៏ទូលំទូលាយ និង​ស៊ីជម្រៅ​ដែល​ត្រូវ​បាន​អនុវត្ត និង​កំពុង​អនុវត្ត​ប្រកប​ដោយ​ផ្លែ​ផ្កា ដោយ​កំណត់​ថា​កំណែ​ទម្រង់​ គឺ​ជា​ការងារ​ដ៏​មាន​សារសំខាន់​បំផុត​សម្រាប់​អាយុជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។ មហា​សន្និបាតបាន​​ណែ​នាំ​ដល់​សមាជិក​គណបក្ស​គ្រប់ថ្នាក់ និង​មន្រ្តីគណបក្ស​គ្រប់​រូប ​ត្រូវ​ក្តាប់​ជាប់​គោល​ការណ៍​នៃ​កំណែ​ទម្រ​ង់​ដែល​បាន​លើក​ឡើង​​ក្នុង​​មហាសន្និបាត​ ហើយ​ចូលរួម​អនុវត្ត​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត និង​ដំណើ​រ​ការ​កាន់​តែ​លឿន និង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។​
មហា​សន្និបាត​ក៏​បាន​ពិនិត្យ​វាយ​តម្លៃ​យ៉ាង​ល្អិត​ល្អន់​ចំពោះ​ការងារ​បោះឆ្នោតរបស់​គណបក្ស​ ទាំងចំណុចខ្លាំង ចំណុច​ខ្សោយ​ ដោយ​បាន​ដក​ស្រង់​មេរៀន​ពិសោធន៍​មួយ​ចំនួន ព្រម​​ទាំង​បានកំណត់​ទិសដៅ​ភារកិច្ច​សំខាន់ៗ សំដៅ​ត្រៀម​លក្ខណៈឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ធានា​រក្សា​ប្រៀប​ឈ្នះ​ និង​បង្កើន​ប្រៀបឈ្នះ​របស់​គណបក្ស​ប្រជាជន​ក្នុង​ពេល​បោះឆ្នោត​នា​ពេលខាងមុខទៀត។
មហាសន្និបាត​ក៏បាន​ជំរុញ​យ៉ាង​សកម្មនូវ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ប្រជាជ​នកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ឲ្យ​ទទួលបា​ន​លទ្ធផល​ពេញលេញគ្រប់​ជ្រុង​ជ្រោយ​​ ដើម្បី​​ឆ្លើយ​តប​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: