A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 2 February 2015

The CPP's congress reaffirms its continued commitments to the agreement with the CNRP and the electoral reforms មហា​សន្និបាត​CPP​ជំរុញ​ឲ្យ​បន្ត​គោរព​កិច្ច​ព្រមព្រៀង​នយោបាយ​ជាមួយ​CNRP និង​កំណែ​ទម្រង់​ការ​បោះឆ្នោត​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអាទិត្យ ទី1 កុម្ភៈ 2015, 

មហាសន្និបាតវិសាមញ្ញ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា
មហាសន្និបាតវិសាមញ្ញរបស់​​គណបក្ស​ប្រជាជន​កម្ពុជាដែល​ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃចាប់​ពី​ថ្ងៃ​ទី​៣០​ខែ​មករាដល់​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ បានសម្រេច​​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នយោបាយ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា ឆ្នាំ​២០១៤។
មហាសន្និបាតវិសាមញ្ញនេះ ត្រូវ​បាន​ចូល​រួម​ពី​សមាជិក សមាជិកា​នៃ​គណៈ​កម្មការ​ធិការ​កណ្តាល មន្រ្តីគណ​បក្ស​ជា​សមាជិក សមាជិកានៃ​រដ្ឋសភា ព្រឹទ្ធសភា រាជ​រដ្ឋាភិបាល អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ និង​​តំណាង​មកពី​គណៈកម្មាការធិការ​គណបក្ស​គ្រប់​គ្រង​ក្រសួង​ ស្ថាប័ន រាជធានី ខេត្ត ​ក្រុង ​ស្រុក ខណ្ឌ​សរុប​ចំនួន​១៣៥៩រូប។
សេចក្តី​សម្រេច​របស់​មហាសន្និបាត​ចេញផ្សាយ​ភ្លាម​ៗ​បន្ទាប់​ពី​មហាសន្និបាត​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ  ​ឲ្យ​​ដឹងថាមហាសន្និបាត​បាន​សម្រេច​​៩​ចំណុច ដែល​ក្នុង​នោះ​មហាសន្និបាត​ក៏បាន​ជំរុញ​យ៉ាង​សកម្មនូវ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ប្រជាជ​នកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ឲ្យ​ទទួលបា​ន​លទ្ធផល​ពេញលេញគ្រប់​ជ្រុង​ជ្រោយ​​ ដើម្បី​​ឆ្លើយ​តប​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន។ សេចក្តី​សម្រេច​បន្ត​ថា​«ក្នុង​ស្មារតីនេះ គណបក្ស​ប្រជាជនកម្ពុជា គាំទ្រ​ចំពោះ​ដំណើរ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅនេះ សំដៅ​ធានា​ឲ្យ​ការ​បោះឆ្នោត​បន្តបន្ទាប់​ទៀត​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ដោយ​ខិត​ខំ​បន្ត​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​នៅ​សេសសល់​ តាមរយៈ​ការ​ពង្រីកវប្បធម៌​នៃ​ការ​សន្ទនា​គ្នា ដោយ​ឈរ​លើ​មូល​ដ្ឋាន​គោរព​ឧត្តម​ប្រយោជន៍ជាតិ និង​ប្រជា​ជន​ គោលការណ៍​នៃ​លទ្ធិប្រជាធពិតេយ្យ និង​នីតិរដ្ឋ។ វប្ប​ធម៌​នៃ​ការ​សន្ទនា​នេះ គប្បី​បាន​ពង្រីកនៅគ្រប់​កម្រិត​រហូត​ដល់​មូលដ្ឋាន»។​

ក្នុង​មហាសន្និបាតនេះ គណបក្ស​ប្រជាជន​កម្ពុជាក៏​បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ និង​មជ្ឈ​ដ្ឋាន​​​នានា​ក្នុង​សង្គម ធ្វើ​ការ​សហប្រតិបត្តិការ​ និង​រួម​កម្លាំង​គ្នា​​ដោះ​ស្រាយ​បញ្ហា​នានា​របស់​ជាតិ ហើយ​ចៀស​​វា​ង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ ឬ​សកម្មភាព​ណា ដែល​ពុំផ្តល់​ប្រយោជន៍​ដល់​ការ​ពង្រឹង​សាមគ្គីភាព​ និង​ស្ថិរភាព​សង្គម។
មហា​សន្និបាត​ក៏​បាន​ពិនិត្យ​វាយ​តម្លៃ​យ៉ាង​ល្អិត​ល្អន់​ចំពោះ​ការងារ​បោះឆ្នោតរបស់​គណបក្ស​ ទាំងចំណុចខ្លាំង ចំណុច​ខ្សោយ​ ដោយ​បាន​ដក​ស្រង់​មេរៀន​ពិសោធន៍​មួយ​ចំនួន ព្រម​​ទាំង​បានកំណត់​ទិសដៅ​ភារកិច្ច​សំខាន់ៗ សំដៅ​ត្រៀម​លក្ខណៈឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ធានា​រក្សា​ប្រៀប​ឈ្នះ​ និង​បង្កើន​ប្រៀបឈ្នះ​របស់​គណបក្ស​ប្រជាជន​ក្នុង​ពេល​បោះឆ្នោត​នា​ពេលខាងមុខទៀត។
សេចក្តីសម្រេច​របស់​មហាសន្និបាត​ឲ្យដឹង​ទៀត​ថា​មហាសន្និបាត​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាលនីតិកា​ល​ទី​៥ ​ក្រោម​​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក្នុង​ការ​អនុវត្ត​​កម្មវិធីនយោបាយ​ និងយុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​៣។ មហាសន្និបាត​ក៏​បាន​ជំរុញ​ខ្លាំង​ដំណើរ​​​ការ​កែ​ទម្រង់​ដ៏ទូលំទូលាយ និង​ស៊ីជម្រៅ​ដែល​ត្រូវ​បាន​អនុវត្ត និង​កំពុងអនុវត្ត​ប្រកប​ដោយ​ផ្លែ​ផ្កា ដោយ​កំណត់​ថា​កំណែ​ទម្រង់​ គឺ​ជា​ការងារ​ដ៏​មាន​សារសំខាន់​បំផុត​សម្រាប់​អាយុជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។
គួរ​រំឮកថា រហូត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​ចរចាកំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្សទាំងពីរ​​​​​កំពុង​​ ខ្វែង​គំនិត​​គ្នាលើ​ចំណុចមួយ​ចំនួន​នៃ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត ដូច​ជា​ចំនួន​ថ្ងៃ​ឃោសនាបោះ​ឆ្នោត ការ​កំណត់​ឲ្យ​មិន​មន្រ្តី​រាជ​ការ​ កង​កម្លាំង​ចូល​ឃោសនា​បោះឆ្នោត និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួ​ន​ទៀត​ ដោយ​ទុក​ឲ្យ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ទាំងពីរ​ជា​អ្នក​សម្រេច។ ក្រុម​ការងារ​កំពុង​តែ​ជួប​ចរចា​គ្នា​លើ​​ជំពូក​ទី៨​នៃ​ច្បាប់​​បោះ​​ឆ្នោត ដែល​និយាយ​ពី​ការ​បោះឆ្នោត ការ​រាប់សន្លឹកឆ្នោត ការ​បោះឆ្នោត ការ​បូកសរុបលទ្ធផលបោះឆ្នោត និងការប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។
តាម​គម្រោង​ ការ​ពិភាក្សា​ពីកំណែ​ទម្រង់​ការ​បោះឆ្នោត នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៥។ ក្រុម​ការងារ​ជំនាញ​របស់​គណបក្ស​ទាំងពីរ​នឹង​បន្ត​ជួប​ពិភាក្សាគ្នា​លើ​ការ​ងារ​កំណែ​ទម្រង់​ចាប់​ពី​ថ្ងៃ​ចន្ទស្អែកនេះ​បន្ត​ទៀត៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: